«ដង្កូវ​ក្នុង​សាច់?»

រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅព្រឹកនេះ គឺការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន នូវរូបថតមួយសន្លឹក ដែលបង្ហាញពីរថយន្ដនគរបាលមួយគ្រឿង មានបិតផ្លាក គណបក្សប្រជាជនកម្ពុជា ពីលើ។ បន្ទាប់ពីបានបន្ទោស ម្ចាស់រថយន្ដនោះហើយ លោករដ្ឋមន្ត្រីបានរំពឹងគិតថា អាចជា «ដង្កូវក្នុងសាច់»។
«ដង្កូវ​ក្នុង​សាច់?»
រូបថតបង្ហាញពីរថយន្ដនគរបាល បិទផ្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: បោះឆ្នោត ២០១៨
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនជាការរិះគន់ កើតមាន​ជារឿយៗ ជុំវិញការប្រើប្រាស់យានជំនិះ ឬមធ្យោបាយរបស់រដ្ឋ ដែលសឹងមានលក្ខណៈជាប្រព័ន្ធ ដើម្បីចុះឃោសនា​រកសម្លេងឆ្នោត ឲ្យគណបក្ស​កាន់​អំណាច​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានឯណេះ ហាក់ចង់​បន្ទោស​ករណីនេះ ទៅបុគ្គល​ផ្ទាល់ខ្លួនទៅវិញ។

នៅព្រឹកថ្ងៃពុធ ទី១១ ខែកក្កដានេះ លោកបានបង្ហោះ​រូបថតមួយសន្លឹក បង្ហាញពីរថយន្ដមួយគ្រឿង របស់ស្ថាប័ននគរបាលជាតិ (ទោះជា​រថយន្ដ​ឯកជន​ក៏ដោយ) ដែលមានបិទរូបសញ្ញា អក្សរ និងពាក់ស្លាកលេខ នគរបាល តែមានបិទផ្លាក​គណបក្សប្រជាជនកម្ពុជា នៅពីលើកញ្ចក់។

អមនឹងរូបថតនោះ លោក ខៀវ កាញារីទ្ធ បានសរសេរហៅមនុស្ស អ្នកប្រើប្រាស់យានយន្ដនោះ ថាជាមនុស្ស​«មិនឆ្លាត»។ លោកសរសេរថា៖ «មនុស្សល្ងង់ខ្លៅ នាំគេប្រមាថដល់បក្ស»។

នៅក្នុងផ្នែកដាក់មតិយោបល់ លោករដ្ឋមន្ត្រីហាក់​មិនគ្រាន់​តែ​បន្ទោស​ករណី​នេះ ទៅលើបញ្ហាបុគ្គល ជាអ្នកប្រើប្រាស់រថយន្ដនោះទេ។ លោក ខៀវ កាញារីទ្ធ ដូចជាចង់​បញ្ជៀសការទទួលខុសត្រូវ ឬបន្ថែមការចោទប្រកាន់ ដោយលោករំពឹងគិតថា វាអាចជា «ដង្កូវក្នុងសាច់»។ ឆ្លើយតបនឹងសំនួរ របស់ប្រិយមិត្តរបស់លោកម្នាក់ ដែលសួរថា «ដង្កូវក្នុងសាច់ទេដឹង ឯកឧត្តម?» លោករដ្ឋមន្ត្រីថ្លែងថា៖ «ខ្ញុំគិតអញ្ចឹងដែរ»។

រូបថត​របស់​លោក​រដ្ឋមន្ត្រី​ខាង​លើ ត្រូវបាន​ចែករំលែកភ្លាមៗ យ៉ាងសន្ធឹកសន្ធាប់ នៅលើហ្វេសប៊ុក និងទទួល​បាន​ប្រតិកម្ម​យ៉ាង​ច្រើន ពីបណ្ដា​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម។ ខាងក្រោមនេះ ជាប្រតិកម្ម​ជារូបភាព​មួយ​ចំនួន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...