បាល់ទាត់​ពិភពលោក៖ ឃេន រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​ឈ្នះ​តួនេស៊ី

ក្រុមជម្រើសជាតិអង់គ្លេស បានចាប់ផ្ដើមជុំទីមួយ នៅក្នុងពូល G ដោយយកឈ្នះលើក្រុម តួនេស៊ី ជាមួយនឹងគ្រាប់បាល់ ២ទល់នឹង១។ ប៉ុន្តែជាជ័យជំនះមួយ មិនងាយស្រួលប៉ុន្មានទេ។
បាល់ទាត់​ពិភពលោក៖ ឃេន រក​គ្រាប់​បាល់​ឲ្យ​អង់គ្លេស​ឈ្នះ​តួនេស៊ី
កីឡាករ ហារី ឃេន ផ្ទុះក្ដីអំណរឡើង បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមអង់គ្លេសរបស់ខ្លួន ឈ្នះក្រុម តួនេស៊ី។ (រូបថត Fifa)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៨ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 19, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចក្រភព​អង់គ្លេសទាំងមូល គួរអរគុណកីឡាករ ហារី ឃេន (Harry Kane) ខ្សែប្រយុទ្ធរបស់ក្រុមថូថេហាម (Tottenham Hotspur) ដែលបានរកគ្រាប់ដល់ទៅពីរគ្រាប់តែឯង នៅក្នុងការប្រកួត​ដ៏តឹងតែង ជាមួយក្រុម តួនេស៊ី ក្នុងយប់ថ្ងៃទី១៨ ខែមិថុនានេះ។ គ្រាប់ទីមួយរបស់ ឃេន នៅនាទីទី ១១ ត្រូវបានក្រុម តួនេស៊ី រកស្មើវិញ នៅនាទីទី៣៥ ក្នុងពាក់កណ្ដាលម៉ោងដំបូង។ ហើយគេត្រូវរង់ចាំ រហូតដល់នាទីទី៩០+១ ទើប ឃេន រកបានមួយគ្រាប់ទៀត។

» វីដេអូសង្ខេប នៃការប្រកួតរវាងក្រុម តួនេស៊ី និងក្រុម អង់គ្លេស៖

ជ័យជំនះរបស់ក្រុម អង់គ្លេស បានផ្ដល់៣ពិន្ទុ ឲ្យក្រុមនេះ មកឈរនៅពីក្រោយក្រុម ប៊ែលហ្សិក ដែលបានប្រកួតឈ្នះ ក្រុមប៉ាណាម៉ា ដល់ទៅ៣-០ កាលពីល្ងាចថ្ងៃនេះដដែល។ ក្រុម ប៊ែលហ្សិក ឈរនៅលេខមួយ ក្នុងពូល ដោយហេតុគ្រាប់បាល់ ដែលក្រុមនេះ រកបានឈ្នះលើក្រុម ប៉ាណាម៉ា មានចំនួនច្រើនជាង។

យ៉ាងណា អ្វីៗត្រូវស្ថិតនៅលើលទ្ធផល ដែលចេញពីការប្រកួត ចំនួនពីរជុំទៀត រវាងក្រុមទាំងបួន ដែលស្ថិតក្នុងពូលនីមួយៗ។ ដូច្នេះ សម្រាប់ក្រុម ប៉ាណាម៉ា និងក្រុមតួនេស៊ី ពិតជានៅមិនទាន់អស់សង្ឃឹម នៅឡើយ ជាពិសេស ប្រសិនជានៅក្នុងការប្រកួតលើកក្រោយ ពួកគេកែប្រែ នូវកំហុសទាំងឡាយ ដែលមាននៅក្នុងការប្រកួតលើកនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...