ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»

លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនមានសំដែងប្រតិកម្ម អ្វីនៅឡើយ ហើយគណនី និងទំព័រហ្វេសប៊ុក របស់អ្នកតំណាងរាស្ត្រវ័យក្មេងរូបនេះ ក៏ត្រូវបានយកពីកណ្ដាប់ដៃ ក្រុមហេគ័រ (Hacker) មកវិញដែរ។ នៅក្នុងរយៈពេលនេះ វីដេអូដ៏អាស្រូវ​យ៉ាងហោចចំនួន៤ ដែលថត (Shot Screen) ចេញពីប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ត្រូវបានយកមកបង្ហោះដំបូងឡើយ នៅលើគេហទំព័រ យូធូប (Youtube) មុននឹងវីដេអូដដែល ត្រូវបានចែករំលែកបន្ត នៅពាសពេញ​លើបណ្ដាញសង្គម។
ក្រុម ហេគ័រ បង្ហោះវីដេអូ​ «ហ៊ុន ម៉ានី ពូកែខាំស្រីៗ»
លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៧ កុម្ភៈ ២០១៨
  • កែប្រែចុងក្រោយ: February 18, 2018
  • ប្រធានបទ: វីដេអូអាស្រូវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូ​​ដ៏អាស្រូវយ៉ាងហោចចំនួនបួន ត្រូវ​បានជនអនាមិក យកមកបង្ហោះជាសាធារណៈ ដំបូងឡើយ នៅថ្ងៃទី១៤ ខែកុម្ភៈ លើគេហទំព័រចែកផ្សាយវីដេអូ យូធូប (Youtube) ​មុននឹងវីដេអូទាំងនេះ ត្រូវបានយកមកបង្ហោះបន្តទៀត នៅពាសពេញលើបណ្ដាញសង្គម។ វីដេអូទាំងនោះ ជាការថតពីអេក្រង់ (Shot Screen) របស់ប្រព័ន្ធផ្ញើរសារឯកជន ហ្វេសប៊ុក ​ដោយបង្ហាញពីការជជែក រវាងគណនីមួយឈ្មោះ «Many Hun» និងគណនីរបស់ស្ត្រីជាច្រើននាក់ រួមនឹងគណនីរបស់ឈ្មោះ «Kham Phouri» នោះផង។

ការបង្ហោះវីដេអូ កម្រិត«HD 1080» ទាំងនេះ ធ្វើឡើងនៅក្រោយពេលគណនី និងទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានក្រុម ហេគ័រ (​Hackers - ជំនាញខាងប្លន់គេហទំព័រ) ទាញយកទៅកាន់កាប់ តាំងពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ដូចគ្នា។

លិខិតជូនដំណឹងមួយច្បាប់ ចេញផ្សាយដោយលេខាធិការដ្ឋាន ​របស់កូនប្រុសនាយករដ្ឋមន្ត្រី បានឲ្យដឹងពីការបាត់បង់គណនី និងទំព័រហ្វេសប៊ុកនេះ នៅក្នុងថ្ងៃដដែល។ ក្នុង​សេចក្តី​ជូន​ដំណឹងនោះ បានបន្តថា៖ «ទន្ទឹម​នឹង​ការ​ព្យាយាម ​រិះរក​លទ្ធភាព​គ្រប់​បែប​យ៉ាង​ ដើម្បី​ទាញ​យក​គណនី​និង​ទំព័រ​នេះ​មក​វិញ​ ក្រុម​ការងារ​ក៏​បាន​ជូន​ដំណឹង​ ជា​ផ្លូវ​ការ​រួច​ហើយ​ដែរ​ ​ទៅ​កាន់​នាយកដ្ឋាន​ជំនាញ​ របស់​ក្រសួង​មហា​ផ្ទៃ​ ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​លើ​ករណី​នេះ»។​

វីដេអូទីមួយ បង្ហាញឲ្យឃើញពីការជជែក ជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Kham Phouri»។

វីដេអូទីពីរ បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Zorida Duong»។

វីដេអូទីបី បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Sa Dy» «May Fa» «Sin Sakada» និង«Laly Na»។

វីដេអូទីបួន បង្ហាញឲ្យឃើញ ពីការជជែកជាលក្ខណៈឯកជន រវាងគណនីឈ្មោះ «Many Hun» ជាមួយគណនីឈ្មោះ «Ying My» និង«Laly Na»។

មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ជន​ណា​ ឬក្រុមណាមួយ​អះអាង​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​លុក​កាន់​កាប់គណនី-ទំព័រហ្វេសប៊ុក​ ​ឬ​បង្ហោះ​វីដេអូ​ ដែលមានទាក់ទងនឹងលោក ​ហ៊ុន ម៉ានី​ ខាងលើនេះទេ។ លោក ហ៊ុន ម៉ានី ខ្លួនលោក ក៏ហាក់ដូចជានៅស្ងាត់ស្ងៀម មិនបានបញ្ចេញប្រតិកម្មអ្វីឡើយ។

ដោយឡែក លោក ខាំ ភូរិ ដែលគេស្គាល់ថា ជាអ្នកនិពន្ធទំនុកចម្រៀង នៅក្នុងផលិតកម្មហង្សមាស និងជាកូនប្រុសរបស់លោក ខាំ ភឿន អតីតអភិបាលខេត្តក្រចេះ បានបង្ហោះពាក្យមួយឃ្លា ទម្លាក់ការទទួលខុសត្រូវ ពីរឿងនេះ ទៅលើក្រុមប្រឆាំង ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមដ៏ល្បីបីរូប គឺលោក ប៉ាង សុខឿន - លោក ឆាំ ឆានី និងលោក មែន ណាត ដែលបានយកវីដេអូទាំងបួន មកចែករំលែកយ៉ាងផុលផុស នៅលើបណ្ដាញសង្គម។ លោក ខាំ ភូរិ បានសរសេរថា៖ «កាឡៃសទៅជាខ្មៅ​ បង្អាប់កិត្តិយសអ្នកដទៃ ដើម្បីបំពេញមហិច្ឆតារបស់ក្រុមខ្លួន​...»។

ប្រតិកម្មរបស់លោក ខាំ ភូរិ ធ្វើឡើងនៅចំពោះការបង្ហោះជាបន្តបន្ទាប់ របស់លោកទាំងបីខាងលើ ដែលមាននិន្នការគាំទ្រគណបក្សប្រឆាំង។ ការបង្ហោះចុងក្រោយ ទាក់ទងនឹងរឿងខាងលើ គឺជាការអំពាវនាវរបស់អស់លោកទាំងនេះ ដើម្បីស្វែងរកយុត្តិធម៌ ឲ្យក្រុមម្ចាស់គណនីហ្វេសប៊ុកទាំងឡាយ ដែលត្រូវបានគិតថា ជាស្ត្រីរងគ្រោះ។ ដូចជាលោក ប៉ាង សុខឿន ដែលដាក់រហស្សនាម សុវណ្ណភូមិ ខ្មែរ ជាដើម បានបង្ហោះរូបថត និងសារមានជាអាទិ៍ថា៖ 

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...