បាសា ហាលអាវ៖ រូបថតចំអក នៅពេល ម៉េស៊ី ដួលបះជើង
លីយ៉ូនែល ម៉េស៊ី (Lionel Messi) កំពូលកីឡាករបាល់ទាត់ របស់ក្រុមបាសឺឡូន (Barcelone - អេស្ប៉ាញ) បានដួលផ្កាប់មុខ និងបះជើងឡើង យ៉ាងច្រង់ាប់ច្រងិល នៅចំពោះខ្សែការពារដ៏ខ្លាំងក្លា របស់ក្រុម ជូវេនទូស (Juventus - អ៊ីតាលី) ក្នុងការប្រកួត១ភាគ៤ផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions League» កាលពីយប់ថ្ងៃទី១៩ ខែមេសាម្សិលម៉ិញ។ រូបភាពដ៏អស្ចារ្យ ដែលតំណាងឲ្យការ«ហាលអាវ»ជាស្ថាពរ នៃក្រុមបាសឺឡូន ក្នុងដំណើរទៅដណ្ដើមជើងឯកអ៊ឺរ៉ុប ឆ្នាំ២០១៧នេះ បានបង្កការសប្បាយរីករាយ និងការចំអកយ៉ាងសម្បើមដៃ ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម នៅអ៊ឺរ៉ុប។
ការដួលចុះផ្កាប់មុខ របស់កីឡាករ លីយ៉ូនែល ម៉េស៊ី របស់ក្រុម បាសឺឡូន បន្ទាប់ពីប៉ះទង្គិចជាមួយកីឡាករ «Miralem Pjanic» របស់ក្រុម ជូវេនទូស។ (រូបថតលើទ្វីសធើរ)