លោក វីឡាស បូអាស៖ ការ៉ែត ប៊េល នឹង​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ឆ្នាំ (វីដេអូ)

លោក អេនដ្រេ វីឡាស បូអាស (Andre Villas-Boas) គ្រូបង្វឹករបស់ក្រុម ទតិនហេម ហ៉តស្ពឺស៏ (Tottenham Hotspurs) បាននិយាយថា កីឡាករ ការ៉ែត ប៊េល (Gareth Bale) អាចនឹងត្រូវបាន បោះឆ្នោតជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបានស៊ុតបានចំនួន ២គ្រាប់ក្នុងការយកឈ្នះ ក្រុមវេសហេម ដោយលទ្ធផល ៣-២។ គ្រាប់ស៊ុតចូលទី ពីចម្ងាយ៣០យ៉ាដ របស់កីឡាករប៊េលនៅនាទី ៩០ធ្វើឲ្យគាត់មានគ្រាប់បាល់ សរុបចំនួន ១៥គ្រាប់ នារដូវកាលនេះ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) និងជួយឲ្យ ក្រុមនៅភាគខាងជើងទីក្រុងឡុង ឡើងដល់ចំណាត់ថ្នាក់លេខ៣ ក្នុងតារាង ហើយអាចប្រកួត ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) នៅរដូវកាលក្រោយ។
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 26, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

កីឡាករខ្សែបំរើស្លាបរូបនេះ បានរកគ្រាប់បាល់បញ្ចូលទីចំនួន ៨គ្រាប់ ក្នុងការប្រកួត៦ប្រកួត ចុងក្រោយ ហើយបានជួយឲ្យ​ក្រុមស្ពឺស៏ (Spurs) យកឈ្នះក្រុមវេសហេម (West Ham) កាលពី យប់ថ្ងៃច័ន្ទ ដោយការស៊ុតបាល់ចំងាយ ៣០យ៉ាដ នៅ​ម៉ោងបង្គ្រប់បន្ថែម ២នាទីចុងក្រោយ មុនចប់ការប្រកួត។


កីឡាករ ការ៉ែត ប៊េល របស់ក្រុមទតិនហេម។

លោក អេនដ្រេ វីឡាស បូអាស (Andre Villas-Boas) គ្រូបង្វឹករបស់ក្រុម ទតិនហេម ហ៉តស្ពឺស៏ (Tottenham Hotspurs) បាននិយាយថា កីឡាករ ការ៉ែត ប៊េល (Gareth Bale) អាចនឹងត្រូវបាន បោះឆ្នោតជាកីឡាករល្អប្រចាំឆ្នាំ បន្ទាប់ពីរូបគេបាន​ស៊ុតបាល់ចំនួន ២គ្រាប់ក្នុងការយកឈ្នះ ក្រុមវេសហេម ដោយលទ្ធផល ៣-២។

គ្រាប់ស៊ុតចូលទី ពីចម្ងាយ៣០យ៉ាដ របស់កីឡាករប៊េលនៅនាទី ៩០ធ្វើឲ្យគាត់មានគ្រាប់បាល់ សរុបចំនួន ១៥គ្រាប់ នារដូវ​កាលនេះ ក្នុងក្របខ័ណ្ឌព្រីមែលីក (Premier League) និងជួយឲ្យ ក្រុមនៅភាគខាងជើងទីក្រុងឡុង ឡើងដល់ចំណាត់​ថ្នាក់​លេខ៣ ក្នុងតារាង ហើយអាចប្រកួត ក្នុងក្របខ័ណ្ឌឆែមពាន លីក (Champions League) នៅរដូវកាលក្រោយ។

លោក វីឡាស បូអាស បានសរសើរដល់កីឡាករប៊េលថា គាត់ស៊ុតបាន ៨គ្រាប់ ក្នុងការប្រកួត ៦លើកចុងក្រោយសំរាប់​ក្រុមស្ពឺស៏ ហើយគាត់ជឿថា កីឡាករដើមកំណើតមកពីភាគខាងលិច នៃប្រទេសអង់គ្លេសរូបនេះ ប្រាកដជាមានឈ្មោះ​ជាកីឡាករល្អប្រចាំឆ្នាំ និងអាចទទួលបានពានរង្វាន់ក្រោយចប់រដូវកាល។

គ្រូបង្វឹករូបនេះបាននិយាយក្រោយចប់ការប្រកួតថា «ខ្ញុំគិតថា គាត់នឹងទទួលបាន (ពានរង្វាន់ កីឡាករល្អប្រចាំឆ្នាំ)។ គាត់​ជាកីឡាករកំពូល ហើយមានភាពប៉ិនប្រសព្វ។ ក្នុងរដូវកាលនេះ យើងឃើញគាត់បានលេង នៅក្នុងកំរិតខ្ពស់ថែមទៀត ដោយគាត់ធ្វើឲ្យគ្រប់ការប្រកួតមានភាពខុសប្លែក។»

គាត់បានបន្តទៀតថា «ប៊េលពិតជាមានសមត្ថភាពអស្ចារ្យ ជាពិសេសនៅក្នុងរដូវកាលនេះ។ គាត់មានសមត្ថភាពខ្ពស់ និង​ទឹកចិត្តតស៊ូ។ អ្នកបានឃើញការប្រកួត កាលពីយប់ម៉ិញក្នុងរយះ ពេល ២នាទីចុងក្រោយហើយ គាត់ពិតជាកីឡាករ​កំពូល​ម្នាក់។»

គ្រូបង្វឹកក្រុមវេសហេម លោក សាម អាឡាដាយ (Sam Allardyce) ក៏បានយល់ស្របដែរថា ប៊េល ដែលជាកីឡាករកំពូល​របស់ភូមិភាគខាងលិចអង់គ្លេស ពិតជាសាកសមជាកីឡាករល្អប្រចាំឆ្នាំម៉ែន បន្ទាប់ពីកីឡាករវ័យ ២៣ឆ្នាំរូបនេះធ្វើបាន​យ៉ាងអស្ចារ្យក្នុងកីឡាដ្ឋាន អ័បថុន ផាក (Upton Park ៖កីឡាដ្ឋានរបស់ក្រុមវេសហេម)។

លោក អាឡាដាយបាននិយាយថា «ក្នុងពេលនេះ គ្មានកីឡាកររូបណា ដែលជួយដល់ក្រុម ស្ពឺស៏ ជាងកីឡាករ ការ៉ែត ប៊េល ទេ។ វាមិនត្រឹមតែចំនួនគ្រាប់បាល់ដែលគាត់រកបានប៉ុណ្ណោះ ទេ ជាពិសេសគឺទំរង់លេងរបស់គាត់ ទាំងការបំរើបាល់ ការ​បញ្ជូនបាល់បានយ៉ាងល្អ និងជា កីឡាករសំខាន់ក្នុងក្រុមទាំងមូល។ មិនថាអ្នក ជាអ្នកណា ឬគាំទ្រក្រុមមួយណាទេ អ្នក​ច្បាស់ជាមានការកោតសរសើ ដល់គ្រាប់បាល់របស់កីឡាកររូបនេះ៕»

សូមទស្សនាវីដេអូ នៃការស៊ុតបញ្ចូលទីរបស់ ប៊េល ដូចតទៅ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments