សម រង្ស៊ី អះអាង​ថា ហ៊ុន សែន ជា​ស្ដេច​ជ័យជេដ្ឋា​ទី២​«ថ្មី»

យប់នេះ ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាង​ថា ការកែច្បាប់ថ្មីស្ដីពីសញ្ជាតិ ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ជាការបើកផ្លូវឲ្យជនបរទេស ជាពិសេសជនជាតិវៀតណាម ចូលមករស់នៅដោយស្របច្បាប់ និងមានសញ្ជាតិខ្មែរ នៅក្នុងប្រទេសកម្ពុជា។ មេដឹកនាំ​ប្រឆាំង បានប្រៀបធៀប​ទង្វើនេះ ថាមានលក្ខណៈដូចគ្នា ទៅនឹង​ស្ដេចជ័យជេដ្ឋាទី២ នៅដើមសតវត្សន៍ទី១៧។
សម រង្ស៊ី អះអាង​ថា ហ៊ុន សែន ជា​ស្ដេច​ជ័យជេដ្ឋា​ទី២​«ថ្មី»
ជំនួបរវាងលោក ហ៊ុន សែន (រូបខាងឆ្វេង) និងលោក ង្វៀង ហ្វូជុង នៅក្នុងដំណើរទស្សនកិច្ចមួយ របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត Getty)
Loading...
  • ដោយ: ការិយាល័យ មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ទង្វើក្បត់ជាតិ របស់លោក ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ មិនខុសពីទង្វើក្បត់ជាតិ របស់មហាក្សត្រខ្មែរមួយអង្គ ឈ្មោះ ជ័យជេដ្ឋាទីពីរ ដែលបានឲ្យច្បាប់ទៅជនជាតិយួន រាប់សែនរាប់លាននាក់ ចូលមករស់នៅលើទឹកដីកម្ពុជាក្រោម (...) ដែលជាដើមហេតុ ធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាក្រោម នៅបីសតវត្សន៍ក្រោយមក» នេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី នៅក្នុងសេចក្ដីថ្លែងការណ៍ ជាវីដេអូមួយ ក្នុងយប់ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១៨នេះ ជុំវិញការកែច្បាប់ថ្មី ស្ដីពីសញ្ជាតិ ដោយរដ្ឋាភិបាលលោក ហ៊ុន សែន។

បន្ទាប់ពីបានរំលឹក ពីទំព័រប្រវត្តិសាស្ត្របន្តិច ទាក់ទងនឹងអតីតព្រះមហាក្សត្រ ដែលយកមហេសីយួននោះរួច មេដឹកនាំប្រឆាំងរបស់ប្រទសកម្ពុជា បានអះអាងតាមរយៈវីដេអូ ដែលត្រូវបានបង្ហោះ ​នៅលើបណ្ដាញសង្គមថា ប្រទេសវៀតណាម បានសម្រេចតាមវិធីសាស្ត្រយ៉ាងត្រជាក់ យកទឹកដីរបស់ប្រទេសកម្ពុជា ធ្វើជាទឹកដីរបស់ខ្លួន ដោយមិនចាំបាច់ធ្វើសង្គ្រាមអ្វីឡើយ។

លោក សម រង្ស៊ី បានបន្តថ្លែងឡើងថា៖ «គេគ្រាន់តែប្រើមេដឹកនាំខ្មែ ដែលជាជនក្បត់ជាតិ ដូចជា ជ័យជេដ្ឋាទីពីរ និង ហ៊ុន សែន ដើម្បីបម្រើនយោបាយវាតទីរបស់គេ តាមរយៈការបញ្ចូលនិគមយួន ឲ្យមករស់នៅលើទឹកដី ប្រទេសកម្ពុជា។ ដូច្នេះ មិនចាំបាច់ធ្វើសង្គ្រាមទេ គេគ្រាន់តែបញ្ចូលជនជាតិគេ កាត់តែច្រើនឡើងៗ ឲ្យមករស់នៅលើទឹកដីប្រទេសកម្ពុជា ហើយថ្ងៃណាមួយ ជនជាតិគេនឹងច្រើនជាងជនជាតិខ្មែរ ពេលនោះ យើងនឹងបាត់បង់ទឹកដីយើងជាស្ថាពរ។»៕

» វីដេអូទាំងស្រុង នៃសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...