«១៥ចំណុច» សំរាប់​និយាយ​ទៅ​កាន់​ស្ត្រី ធ្វើ​ឲ្យ​នាង​«ឈ្លក់វង្វេង»

បុរសជាច្រើនមិនដែលបានរៀន ពីរបៀបនិយាយ ទៅកាន់ស្ត្រីៗទេ ពីព្រោះតែពួកគេទាំងនោះ បណ្តោយខ្លួន​ទៅតាម​ធម្មតា និងគ្មានសមត្ថភាព ដើម្បីទាក់ទាញស្រ្តី។ តែសូមកុំព្រួយបារម្ភថ្វី! ខាងក្រោមនេះ ជាវិធីសាស្ត្រទាំង១៥ ដែល​អាចជួយ​បុរសៗ​ទាំងនោះ​បាន។
«១៥ចំណុច» សំរាប់​និយាយ​ទៅ​កាន់​ស្ត្រី ធ្វើ​ឲ្យ​នាង​«ឈ្លក់វង្វេង»
ត្រូវមានគំនិតថា ធ្វើយ៉ាងដូចម្ដេច ដើម្បីអោយនាងសើច និងអោយនាងពេញចិត្ត?
  • ដោយ: វិន ជីវ័ន្ត ([email protected]) - ភ្នំពេញ ថ្ងៃទី១៩ កុម្ភះ ២០១៣
  • កែប្រែចុងក្រោយ: May 22, 2014
  • ប្រធានបទ: លោមស្នេហ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខាងក្រោមនេះ ជាចំណុចទាំង១៥ ដែលអាចជួយឲ្យអ្នកគ្មានកំហុស ក្នុងការនិយាយទៅកាន់ស្រី ដែលអ្នកចាប់​អារម្មណ៏៖

១. អ្នកគួរតែនិយាយពី ប្រធានបទដែលធ្វើឲ្យនាងរំជួលចិត្ត ដូចជាអនុស្សាវរីយ៏កាលពីនៅក្មេង គោលបំណង​ទៅ​អនាគត ឬអ្វីដែលនាងចាប់អារម្មណ៏។ ការសន្ទនាពីប្រធានបទទាំងនេះ នឹងធ្វើឲ្យនាងរំភើប និងមានអារម្មណ៏អាច​ទទួលយកបាន។

២. ស្រ្តីចង់បានបុរសណា ដែលមិនមានភាពភ័យខ្លាច ក្នុងការដឹកនាំនាង។ នៅពេលដែលនិយាយទៅកាន់ស្រីៗ ត្រូវតែ​គ្រប់គ្រងនូវការសន្ទនានោះ កុំរង់ចាំនាងប្រាប់ថា អ្នកគួរតែនិយាយពីអ្វី។

៣. ប្រុងប្រយ័ត្នចំពោះកាយវិការ ដែលស្ត្រីបានផ្តល់ឲ្យអ្នក។ បើអ្នកឈរជិតនាងពេក នៅពេលដែលអ្នកនិយាយ ឬក៏ធ្វើឲ្យ​នាងមានអារម្មណ៏ មិនពេញចិត្តត្រង់ចំណុចណាមួយ នាងនឹងណែនាំអ្នក។ ដូច្ឆេះត្រូវប្រុងប្រយ័ត្ន​ចំពោះ​រឿងទាំងនោះ។

៤. សូមចង់ចាំពាក្យនេះ «សប្បាយ មិនមែនកំប្លែងទេ» ស្ត្រីចាប់អារម្មណ៏តែបុរសណា ដែលធ្វើឲ្យគេ មានភាព​សប្បាយ​រីករាយ។ ចំណុចនេះ មិនផ្តោតសំខាន់ទៅលើ ទាល់តែចេះកំប្លែងគួរឲ្យ អស់សំណើចណាស់នោះទេ។ សំខាន់ គឺបង្ហាញ​នាងឲ្យឃើញនូវភាពរំជើបរំជួល ហើយធ្វើឲ្យ នាងពេញចិត្ត និងរីករាយ។

. និយាយលលេង ជាមួយនាង។ មធ្យោបាយមួយដែលស្រួលបំផុតក្នុងការសន្ទនា ដើម្បីធ្វើឲ្យ មានភាព​សប្បាយ​រីករាយ ឬចែចង់នោះ គឺដំបូងត្រូវចេះនិយាយ លលេងជាមួយនាង។

៦. មានភាពស្និទ្ធស្នាល ជាមួយនាង។ ស្ត្រីភាគច្រើន ចូលចិត្តបុរសដែលមិនខ្លាចធ្វើការសន្ទនា ពីរឿងផ្ទាល់ខ្លួន ឬ​កំរិតមួយ​ដ៏ស្និទ្ធស្នាល។

៧. ប្រើប្រាស់អ្វីៗដូចជា «មើលដោយយកចិត្តទុកដាក់» ស្ត្រីចង់ស្តាប់ពីគំនិតរបស់យើង ដែលមានទៅលើពួកនាង។ ប្រាប់​នាង ពីអ្វីដែលអ្នកសង្កេតពីនាង។

៨. ជៀសវាង ការសរសើរនាងជ្រុលពេក។ ស្ត្រីមិនចូលចិត្តបុរសណា ដែលប្រព្រឹត្តជាភាពក្រខ្សត់នោះទេ។ បើសិន​ជាអ្នក​កំពុងតែសរសើរនាងខ្លាំងពេក នាងនឹងគិតថាអ្នកកំពុងតែធ្វើឲ្យ នាងចាប់អារម្មណ៏។ ផ្ទុយទៅវិញ ទាំងនេះនឹង​ធ្វើឲ្យមាន លទ្ធផលអវិជ្ជមានត្រឡប់មកវិញ។

៩. ត្រូវដឹងពីរបៀបនិយាយ ធ្វើយ៉ាងណាកំឲ្យនាងធុញទ្រាន់។ ជៀសវាងការចោទជាសំនួរច្រើនពេក ដូចជាប្រភេទ​សំនួរ​ក្នុងពេលសំភាស។ ផ្ទុយទៅវិញ អ្នកត្រូវបញ្ចេញនូវគំនិត ឬ យោបល់របស់អ្នក។

១០. សូមចង់ចាំថា «ពាក្យពោល គឺល្អជាងសំនួរ» ជំនួសដោយការសួរថា «តើអ្នកធំឡើង នៅទីកន្លែងណា?» គួរតែ​និយាយ​ថា «អ្នកមើលទៅ ដូចជាមិនម៉ែនធំឡើង នៅទីជិតៗនេះទេ»។ ទាំង នេះវាផ្តល់ឲ្យអ្នក បង្ហាញពីការ​សង្កេត​ទៅលើនាង ហើយបញ្ចេញពីបុគ្គលភាពរបស់អ្នក។

១១. កុំលាក់បាំងការពិតរបស់អ្នក។ កុំខ្លាចនិយាយពីអ្វី ដែលអ្នកស្រលាញ់ពេញចិត្ត។

១២. កុំសរសើរពី​រូបរាង្គ​របស់​នាង មើលទៅយ៉ាងម៉េច ភ្នែករបស់នាងស្អាត ឬក៏ដងខ្លួនរបៀបណានោះទេ។

១៣. និយាយពីអ្វី ដើម្បីឲ្យនាងដឹងថា អ្នកចាត់ទុកនាងជាលក្ខណះ «នៃផ្លូវភេទ»។ បើមិនដូច្ឆោះទេ អ្នកនឹងជួបរឿង​សោកស្តាយ ក្នុងលក្ខណះជា «មិត្តភក្តិធម្មតា»។

១៤. ប្រើប្រាស់ «ហ្គេម» ជាលក្ខណះសន្ទនា ដើម្បីរក្សាអារម្មណ៏រីករាយ និងញ៉ែញ៉ង។

១៥. កុំបោះបង់អ្វីៗ លឿនពេក។ ស្ត្រីចូលចិត្តបុរសណា ដែលចេះប្រណាំងប្រជែង។ បើអ្នកចង់រក្សា ចង់ឲ្យនាង​ចាប់​អារម្មណ៏ ត្រូវតែធ្វើឲ្យនាងដឹងថា នាងបានឈ្នះអ្នក យឺតពេលទៅហើយ។ បើសិនជានាងគិតថា អ្នកងាយស្រួលពេក នោះនាងនឹងបាត់បង់ការចាប់អារម្មណ៏ មកលើអ្នកឆាប់រហ័សដូចគ្នា។

មធ្យោបាយដែលល្អបំផុត ដើម្បីនិយាយទៅកាន់ស្ត្រីរបៀបណានោះ គឺចាំបាច់ត្រូវគិតថា តើប្រភេទនៃ​ការសន្ទនា​ទាំង​នោះ ជាលក្ខណះសប្បាយ និយាយលលេង ឬលក្ខណះស៊ីជំរៅ ខាងផ្លូវភេទ ថាតើមួយណាដែលអ្នកពេញចិត្តបំផុត។ និយាយ​ទៅកាន់ស្ត្រី គឺមិនមានភាព លំបាកនោះទេ។ អ្នកត្រូវតែដឹងខ្លួនថា អ្វីដែលពួកគេអាចទទួលយកបាន ហើយ​អ្វី​ដែលពួកគេ មិនអាចទទួលយកបាន អ្វីដែលពួកគេចូលចិត្ត និងអ្វីដែលពួកគេមិនចូលចិត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...