បាសឺឡូន បន្ត​បង្ហាញ​«មហិទ្ធិរិទ្ធិ»​ដោយ​បំបាក់ ហ្សេតាហ្វ ៦-០

ក្រុមអ្នកមានបុណ្យ បាសឺឡូន នៃប្រទេសអេស្ប៉ាញ កំពុងឈរ នៅខ្ពស់ជាងពពកទៅទៀត។ ក្រុមបាល់ទាត់ដ៏ធំនេះ បាន​រក​បាន​គ្រាប់​បាល់ ដល់ទៅ៦គ្រាប់ បំបាក់ក្រុម ហ្សេតាហ្វេ នៅនឹងផ្ទះរបស់ខ្លួន កាលពី​ល្ងាច​ថ្ងៃសៅរ៍​នេះ។
សង្ខេបការប្រកួតឡើងវិញ រវាងក្រុមបាសា និងហ្សេតាហ្វ កាលពីល្ងាចថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០១៦។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១២ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 13, 2016
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ផ្ទះ បាសឺឡូន (Barcelona FC) មិនបានទុកមុខឲ្យក្រុម ហ្សេតាហ្វ (Getafe) ដែលជាភ្ញៀវ ខំស្កាត់​ពី​ចំងាយ មកទាត់នៅកីឡាដ្ឋាន កំព្នូ (Camp Nou) របស់ក្រុមអ្នកមានបុណ្យនោះឡើយ។ នៅក្នុងការប្រកួត សន្សំ​ពិន្ទុដើម្បីក្លាយជាជើងឯក នៃការប្រកួតជុំ (Liga) នៅក្នុងប្រទេសអេស្ប៉ាញ កាលពីល្ងាចថ្ងៃសៅរ៍ ក្រុមបាសា (បាសឺឡូន) បានលុតក្រុមហ្សេតាហ្វ ក្នុងពិន្ទុ ៦ ទល់នឹងសូន្យ។

ជាការប្រកួតមួយ ដែលបានអនុញ្ញាត ឲ្យតារាបាល់ទាត់ល្បីៗ នៅក្នុងក្រុមបាសា រកគ្រាប់បាល់ បាន​សឹង​តែ​គ្រប់​គ្នាៗ ក្នុងនោះគេមិនត្រូវភ្លេច ម៉េស៊ី (Neymar) ឬ ណីម៉ា (Messi) ដែលសុទ្ធសឹងជាកំពូលកីឡាករ របស់​ពិភពលោក​នោះឡើយ។ បើនិយាយរំលឹកឡើងវិញ ក្រុមបាសឺឡូនបានរកបានគ្រាប់បាល់ ដល់ទៅ១៥គ្រាប់ នៅ​ក្នុង​តែ​ការប្រកួត បីលើកចុងក្រោយ​គេបំផុត​ប៉ុណ្ណោះ។

គម្រាមដល់ក្រុមអាសឺណល់ របស់អង់គ្លេស...

មិនព្រឺព្រួចមិនបាន ព្រោះនៅក្នុងការជួបជាមួយក្រុម អាសឺណល់ (Arsenal) នាប្រទេសអង់គ្លេស កាល​ពីថ្ងៃ​ទី​២៣ ខែកុម្ភៈ ប៉ុន្មានសប្ដាហ៍មុន សម្រាប់ការប្រកួត«ទៅ» ដើម្បីដណ្ដើមពានជើងឯក នៃ«Champions League» ក្រុមបាសឺឡូន បានបំបាក់ក្រុមអង់គ្លេស ក្នុងពិន្ទុ២ទល់នឹងសូន្យរួចហើយ។ រីឯនៅថ្ងៃពុធខាង​មុខ​នេះ ក្រុម​កាំភ្លើងធំ អាសឺណល់ នឹងត្រឡប់មកជួបក្រុមបាសាវិញ នៅក្នុងប្រទេសអេស្ប៉ាញ ដើម្បីទូទាត់​បញ្ជី​វិញ​ដែរ។ តែក្ដីសង្ឃឹម នៃការទូទាត់បញ្ជី ទំនងមានកាន់តែស្ដើងឡើង ខណៈក្រុមអ្នកមានបុណ្យ បាន​បង្ហាញ​មហិទ្ធិរិទ្ធិ ទុក​ជា​មុន​ហើយនេះ។

ចំពោះចំណាត់ថ្នាក់ នៃការប្រកួតជុំយកពិន្ទុជាជើងឯង (Liga) វិញ ក្រុមបាសឺឡូន ដែលស្ថិតនៅលំដាប់ទីមួយ បាននាំមុខក្រុម អាត្លង់ទីកូ (ចំណាត់ថ្នាក់លេខពីរ) ដល់ទៅ៨ពិន្ទុ និងនាំមុខក្រុមរៀល (ចំណាត់ថ្នាក់លេខ៣) ដល់ទៅ១៥ពិន្ទុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...