ណីម៉ា មាន​មោទនភាព​នឹង​បន្ត​នៅ​ក្រុម​ប៉ារីស នៅ​ចំពោះ​ដំណឹង​ចាកចេញ

ស្ថិតក្នុងសភាពស្ងប់ស្ងៀម តាំងពីច្រើនសប្ដាហ៍មក នៅចំពោះពាក្យចចាមអារាម ដែលថាកីឡាករគ្រោងចាកចេញ ពីក្រុមប៉ារីស (Paris Saint-Germain - បារាំង) ទៅកាន់ក្រុម រៀល (Real Madrid - អេស្ប៉ាញ) នោះ នៅរសៀលថ្ងៃនេះ កីឡាករ ណីម៉ា (Neymar) បានចេញមុខមកបញ្ជាក់ថា ខ្លួនមានមោទនភាពណាស់ ដែលបានពាក្យអាវថ្មី សម្រាប់រដូវកាលខាងមុខ របស់ក្រុម ប៉ារីស។
ណីម៉ា មាន​មោទនភាព​នឹង​បន្ត​នៅ​ក្រុម​ប៉ារីស នៅ​ចំពោះ​ដំណឹង​ចាកចេញ
កីឡាករ ណីម៉ា នៅក្នុងឯកសណ្ឋាន នៃរដូវកាលថ្មី របស់ក្រុម ប៉ារីស។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 12, 2018
  • ប្រធានបទ: ក្រុម​ប៉ារីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសអេស្ប៉ាញ ជាពិសេសសារព័ត៌មាន ដែលស្និតនឹងក្រុមអាធិរាជស រៀលម៉ាឌ្រីត (Real Madrid - អេស្ប៉ាញ) បានផ្សព្វផ្សាយដំណឹង ម្ដងហើយម្ដងទៀត ជុំវិញការផ្ទេរកំពូលខ្សែប្រយុទ្ធ កីឡាករ ណីម៉ា (Neymar) របស់ក្រុម ប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-Germain - បារាំង) ទៅកាន់ក្រុម រៀល នៅក្នុងរដូវក្ដៅខាងមុខ។ ដំណឹងទាំងនេះ ត្រូវបានមនុស្ស នៅជុំវិញកីឡាករ និងក្រុម ប៉ារីស ខ្លួនឯងច្រានចោលម្ដងជាពីរដងហើយ កាលពីប៉ុន្មានសប្ដាហ៍មុន។

ប៉ុន្តែដំណឹងថ្មីបំផុត ដែលផ្សាយដោយសារព័ត៌មាន ម៉ាកា (Marca) របស់ប្រទេសអេស្ប៉ាញ បានអះអាងជាថ្មី កាលពីម្សិលម៉ិញថា ឪពុករបស់កីឡាករ ណីម៉ា ដែលជាភ្នាក់ងារ ​របស់​កីឡាករ​កូនខ្លួនឯង​ដែរនោះ គឺជាអ្នកបញ្ជាក់ប្រាប់គណៈគ្រប់គ្រង របស់ក្រុម ប៉ារីស ពីបំណងរបស់កីឡាករ ណីម៉ា ក្នុងការចាកចេញពីក្រុម នៅរដូវកាលខាងមុខ។

ដំណឹងដ៏«អកុសល» សម្រាប់ក្រុម ប៉ារីស ខាងលើនេះ ទំនងបានបង្ក​ការក្ដៅស្លឹកត្រជៀកមិនតិចទេ សម្រាប់ខ្សែប្រយុទ្ធជាតិប្រេស៊ីល រហូតដល់កីឡាករ ចេញមុខមកបង្ហោះសារ ដ៏សំខាន់មួយ នៅលើបណ្ដាញសង្គម កាលពីរសៀលថ្ងៃនេះ ដើម្បីបញ្ជាក់ថា នៅរដូវកាលខាងមុខ កីឡាករនឹងនៅតែពាក់អាវ របស់ក្រុម ប៉ារីស ដដែលទេ។ អមជាមួយនឹងរូបថតខ្លួន ដែលពាក់អាវថ្មី របស់ក្រុមប៉ារីសនោះផង កីឡាករ ណីម៉ា បានសរសេរថា៖ «ពោរពេញដោយមោទនភាព ក្នុងការពាក់អាវថ្មី (សម្រាប់រដូវកាលខាងមុខ របស់ក្រុម ប៉ារីស) និងបន្តផ្ដល់ភាពរីករាយ ទៅឲ្យអ្នកទាំងអស់គ្នា»។ 

សំដីអះអាង ពីមោទនភាព និងរូបភាពបង្ហាញ ពីការពាក់អាវ សម្រាប់រដូវកាលខាងមុខ របស់ក្រុម ប៉ារីស មានន័យអះអាងថា កីឡាករនឹងនៅក្នុងក្រុមប៉ារីស យ៉ាងហោចណាស់ ក៏សម្រាប់ឆ្នាំ​ ២០១៨-២០១៩ នេះដែរ។

» រូបថតពេញរបស់កីឡាករ ណីម៉ា៖

នៅទន្ទឹមនឹងការបង្ហោះសារ របស់កីឡាករខាងលើ សារព័ត៌មាន «RMC Sport» របស់ប្រទេសបារាំង ក៏បានស្រង់សំដី​របស់ប្រភពមួយ នៅក្នុងក្រុម ប៉ារីស មកបញ្ជាក់ដែរថា កីឡាករ ណីម៉ា មានភាពធុញទ្រាន់ណាស់ នឹងដំណឹងចចាមអារ៉ាម ដែលគ្មានការពិត និងដែលផ្សព្វផ្សាយ ដោយសារព័ត៌មាននៅប្រទេសអេស្ប៉ាញ។ ការផ្សព្វផ្សាយនេះ មានបំណងតែម្យ៉ាងគត់ គឺចង់ទាក់ទាញកីឡាករ ណីម៉ា ដ៏ល្បីរបស់ពិភពលោក ដើម្បីទៅទាត់ឲ្យក្រុម រៀល ដែលជាក្រុមបាល់ទាត់ ក្នុងបេះដូងរបស់​សារព័ត៌មាន​ទាំង​នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...