ណីម៉ា​ ចូល​ហ្វឹកហាត់​ដូច​ធម្មតា​វិញ ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ

ក្រុម ប៉ារីស (Paris Saint-Germain - បារាំង) បានប្រកាសនៅថ្ងៃសៅរិ៍នេះ ថាកំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល កីឡាករ ណីម៉ា (Neymar) នឹងចាប់ផ្ដើមការហ្វឹកហាត់ ជាមួយក្រុមបាល់ទាត់ឡើងវិញ ចាប់ពីថ្ងៃអាទិត្យនេះតទៅ។ ការពិគ្រោះចុងក្រោយ ជាមួយគ្រូពេទ្យ ជុំវិញរបួសប្រអប់ជើងរបស់កីឡាករ ត្រូវបានវាយតម្លៃគ្រប់គ្រាន់ ដើម្បីឲ្យកីឡាករអាចប៉ះបាល់ទាត់ ឡើងវិញបាន។
ណីម៉ា​ ចូល​ហ្វឹកហាត់​ដូច​ធម្មតា​វិញ ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​តទៅ
កីឡាករ ណីម៉ា ចូលហ្វឹកហាត់ ផ្នែកកាយសម្បទា តែនៅមិនទាន់បានប៉ះបាល់នៅឡើយ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១២ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 13, 2018
  • ប្រធានបទ: ក្រុមប៉ារីស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករ ណីម៉ា (Neymar) ទទួលបានភ្លើងខៀវ ពីក្រុមគ្រូពេទ្យហើយ បន្ទាប់ពីបានឈប់សម្រាក អស់រយៈពេលជាងពីរខែ ដើម្បីព្យាបាលឆ្អឹងប្រអប់ជើង ដែលបានរងរបួស នៅក្នុងការប្រកួតរវាងក្រុម ប៉ារីស (Paris Saint-Germain - បារាំង) និងក្រុម ម៉ាសីយ៍ (Olympique Marseille - បារាំង) កាលពីអំឡុងខែកុម្ភៈកន្លងមក។

សេចក្ដីប្រកាសព័ត៌មានមួយ របស់ក្រុម ប៉ារីស ដែលចេញផ្សាយនៅល្ងាចថ្ងៃសៅរ៍ បានសរសេរឲ្យដឹងថា៖ «ការពិនិត្យពិគ្រោះ (ជាមួយក្រុមគ្រូពេទ្យ) ដែលធ្វើឡើងក្នុងថ្ងៃនេះ បានបង្ហាញពីភាពរឹងមាំ នៃឆ្អឹងប្រអប់ជើងខាងស្ដាំ របស់កីឡាករ មានលក្ខណៈហួសពីគ្រប់គ្រាន់ (ដើម្បីអនុញ្ញាតឲ្យកីឡាករ អាចធ្វើការហ្វឹកហាត់​ឡើងវិញបាន)»។

ក្រុម ប៉ារីស បានបញ្ជាក់បន្ថែមថា កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល ដ៏ល្បីកម្រិតពិភពលោករូបនេះ ដែលអវត្តមានពីការប្រកួត អស់រយៈពេលជាង២ខែមកនោះ នឹងចាប់ផ្ដើមការហ្វឹកហាត់ ផ្នែកសារពាង្គកាយ ជាមួយនឹងបាល់ទាត់ ពីថ្ងៃស្អែក (គឺថ្ងៃអាទិត្យនេះ) នេះតទៅ នៅក្នុងមណ្ឌលហ្វឹកហាត់ «Camp des Loges» ស្ថិតនៅភាគខាងលិច នៃតំបន់ជាយរដ្ឋធានីប៉ារីស។

កីឡាករ ណីម៉ា បានបង្ហាញវត្តមានរួចហើយ កាលពីយប់ថ្ងៃសៅរ៍ ក្នុងឱកាសនៃការប្រកួត​ រវាងក្រុម ប៉ារីស ដែលម្ចាស់ផ្ទះ ទល់នឹងក្រុម រ៉ែន (Rennes)។ កីឡាករ មិនបានចូលប្រកួតទេ តែបានចូលរួមទទួលពាន «Ligue 1» ជើងឯកបារាំង ដែលក្រុមបានឈ្នះ សម្រាប់រដូវកាលឆ្នាំ ២០១៧ ២០១៨នេះ។

ប្រសិនជាការហ្វឹកហាត់ នឹងប្រព្រឹត្តិទៅដោយធម្មតា និងគ្មានហេតុភេទអ្វី កើតឡើងទេនោះ កីឡាករ ណីម៉ា អាចនឹងចេញប្រកួត នៅថ្ងៃសៅរិ៍សប្ដាហ៍ក្រោយ រវាងក្រុម កង់ (Cean) និងក្រុម ប៉ារីស ជាការប្រកួត ក្នុងជុំចុងក្រោយ នៃក្របខណ្ឌ «Ligue 1»៕

» សកម្មភាពហ្វឹកហាត់ ផ្នែកកាយសម្បទា របស់កីឡាករ ណីម៉ា កាលពីសប្ដាហ៍មុន៖

 
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...