ភ្ជង់​កាំភ្លើង​ប្លន់​ម៉ូតូ​និស្សិត​ម្នាក់​បាន​សម្រេច នៅ​ស្ទឹងមានជ័យ

ក្រុមចោរមានគ្នាបួននាក់ បានធ្វើសកម្មភាព ប្លន់ម៉ូតូនិស្សិតម្នាក់ បានសម្រេច នៅខាងលិច ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ។ ហេតុការណ៍នេះ មិនបង្កឱ្យ​ជន​រងគ្រោះ មាន​របួស​នោះ​ទេ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០២ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 07, 2015
  • ប្រធានបទ: ប្លន់ប្រដាប់អាវុធ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីប្លន់ប្រដាប់អាវុធនេះ បានកើតឡើង នៅវេលាម៉ោង២៣ និង៣០នាទី យប់ថ្ងៃទី ០១ ខែកញ្ញាឆ្នាំ២០១៥ នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រង់ចំណុចខាងលិចស្ពានអាកាស ស្ទឺងមានជ័យ តាមបណ្តោយផ្លូវមុន្នីរ៉េត។ តាមប្រភពព័ត៍មាន ពីយុវជនរងគ្រោះបានប្រាប់ឱ្យដឹងថា ខ្លួនមានឈ្មោះ សៀ សុខឡេង អាយុ២១ឆ្នាំ ជានិស្សិតស្នាក់នៅសង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុ ខ្លូនបានជិះម៉ូតូមួយ គ្រឿងម៉ាក់ហុងដា MSX១២៥ ស្លាក​លេខ​ភ្នំពេញ១CO-៧៣៥២ ធ្វើដំណើរ ពីទួលសង្កែរមកផ្ទះ។ នៅពេលជនរងគ្រោះ ជិះម៉ូតូជិតដល់ផ្ទះរបស់ខ្លួន ស្រាប់​តែលេចមុខក្រុមចោរ ០៤នាក់ចេញមក ដែលកំពុងជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់កាំភ្លើង ប្លន់​យក​ម៉ូតូ​របស់ខ្លួន។ ជនរងគ្រោះ ដែលគ្មានអ្វីតតាំងបាន នៅពេលឃើញកាំភ្លើងភ្ជង់បែបនេះ ក៏បានប្រគល់ម៉ូតូរបស់ខ្លូន ឱ្យ​ក្រុមចោរតាមសម្រួល។

ក្រោយពីកើតហេតុ យុវជនរងគ្រោះ បានទៅដាក់ពាក្សបណ្តឹង នៅប៉ុស្តិ៍ស្ទឺងមានជ័យ ក្នុងខណ្ឌមានជ័យ ដើម្បី​តាមប្រមាញ់ជនសង្ស័យ យកមកដាក់ទោសទៅតាមផ្លូវច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...