ដេញ​ឈ្លោះ​គ្នា​ផ្អើល ទារ​យក​ពីរ​ម៉ឺន​រៀល... ព្រោះ​ជិះ​ម៉ូតូ​ប៉ះ​គ្នា

បុរសស្រ្តីពីរនាក់ បានឈ្លោះប្រកែកគ្នាខ្លាំងៗ នៅតាមបណ្តោយផ្លូវ សុធារស ត្រង់ចំណុចផ្លូវបំបែកជា ៤ បង្ក​ការ​ភ្ញាក់​ផ្អើល ដល់​អ្នកដំណើរសឹងគ្រប់ៗគ្នា។ បន្ទាប់ពីការសាក់សួរ របស់ទស្សនាវដ្ដី ទើបដឹងថា អ្នក​ទាំង​ពីរ​ប្រកែក​គ្នា​ដោយ​សារ ជិះ​ម៉ូតូ​ប៉ះ​គ្នា នៅលើផ្លូវប៉ាស្ទើ រួចព្យាមយាមបើកគេច តែភាគីម្ចាងទៀតបើកតាម។
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 25, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បង្ករការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១ និង៣០ នាទី រហូតដល់ម៉ោង ១២ និង៣០ នាទីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្លូវបំបែក ជាបួន មហាវិថីសុធារស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បើតាមកញ្ញាម្ចាស់ម៉ូតូបង្កឈ្មោះ នៅ មួយជួន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នាង​ជិះម៉ូតូម៉ាក គុប ស្លាកលេខភ្នំពេញ ១AI-៤៤៦១ បានប៉ះគ្នា ជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកវេវ ស្លាកលេខ​ភ្នំពេញ ១W-៣៨២៩ នៅខាងលិចវត្តលង្កា។

យុវតី មួយជូន បានបន្តថា ភ្លាមៗ នាងបានលើកម៉ូតូហើយ បុរសនោះក៏បានលើកម៉ូតូ ចេញពីកន្លែងកើត​ហេតុ​ដែរ ដែលធ្វើឲ្យនាងគិតថា អស់បញ្ហាហើយ។ តែមិននឹកស្មានថា បុរសនោះជិះម៉ូតូ តាមនាងពីក្រោយរហូតដល់ ផ្លូវសុធារស ក៏ឈប់ជជែកគ្នារកខុសត្រូវ ឡើងផ្អើលគេបែបនេះ។ បុរសម្ចាស់ម៉ូតូ ដែលជិះតាម និងដែលឈរ នៅក្បែរនោះ បាននិយាយខ្លាំងថា៖ «ខ្ញុំជាអ្នកត្រូវ នាងជាអ្នកខុស ជិះម៉ូតូបុកខ្ញុំហើយ ចង់រត់គេច ត្រូវតែសង​ថ្លៃ​ខូចម៉ូតូខ្ញុំ»។ ផ្ទុយទៅវិញ បើតាមអ្នកនៅក្នុង ព្រឹត្តិការណ៍ជាក់ស្តែង បាននិយាយគ្នាថា ម្ចាស់ម៉ូតូទាំងសងខាង មិនមានខូចខាតអ្វី ឲ្យធ្ងន់ធ្ងរនោះទេ។

ចំណែកស្រ្តីភាគីម្ខាងទៀត មិនព្រមខុសទេ នាងប្រកែកថា បុរសនោះឆ្លងផ្លូវ មិនបានមើលមុខមើលក្រោយ ហើយប៉ះម៉ូតូនាង។ ម្នាក់ៗ នៅតែយកត្រូវរៀងៗខ្លូន ដោយអួសបន្លាយពេលរហូត ដល់ម៉ោង ១២និង៣០នាទី ទើបស្រ្តីភាគីជម្លោះ ហុយលុយឲ្យបុរសភាគីម្ចាងទៀត ពីរម៉ឺនរៀល ដើម្បីបញ្ចប់ជម្លោះ។ ហេតុការណ៍​គ្រោះ​ថ្នាក់មួយនេះ មិនមានភាគីសមត្ថកិច្ចសង្កាត់ចតុមុខ ចេញមកជួយដោះស្រាយទេ។ មន្ត្រីនគរបាលម្នាក់ បាន​ថ្លែងឡើងថា វាមិនមែនជាគ្រោះថ្នាក់ នៅក្នុងមូលដ្ឋានរបស់លោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...