នៅ​ពេល​ដែល ណីម៉ា ស្រវឹង...

បន្ទាប់ពីភាពមមាញឹក នៅក្នុងរដូវកាលកន្លងមក និងជាពិសេស នៅក្នុងការប្រកួត ដណ្ដើមពានរង្វាន់ បាល់ទាត់ ប្រចាំទ្វីបអាមេរិកខាងត្បូង តារាបាល់ទាត់ប្រទេសប្រេស៊ី ណីម៉ា (Neymar) បានបន្ធូរអារម្មណ៍របស់ខ្លួន ជាមួយនឹង... សុរា!
វីដេអូឯកជន បង្ហាញពីកីឡករណីម៉ា ដើររៀងទ្រេត...
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 12, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វីដេអូឯកជន ដែលត្រូវបានសារព័ត៌មាន «Diário» នៃក្រុង សាវប៉ាវឡូ (Sao Paulo) ប្រទេសប្រេស៊ីល យក​មក​បង្ហោះនោះ ត្រូវបានយកមកបន្ត ចែកចាយ ពាសពេញបណ្ដាញសង្គម។ នៅក្នុងវីដេអូ គេឃើញ តារាបាល់ទាត់ ណីម៉ា រហស្សនាម «ព្រះរស់» កំពុងនៅក្នុងគេហដ្ឋានរបស់ខ្លួន ដែលនៅមិនឆ្ងាយប៉ុន្មាន ពីក្រុង សាវប៉ាវឡូ ហើយបានលើកដៃលា មិត្តភ័ក្ររបស់ខ្លួន និងសកម្មភាពឯកជន មួយចំនួនទៀត។

ទិដ្ឋភាពដំណើរ បែបទ្រេតទ្រោតនេះ ច្បាស់ហើយ គឺកីឡាករបាល់ទាត់ ប្រចាំឲ្យក្លិបអ្នកមានបុណ្យ «បាសឺឡូន» មិនមែនគ្រាន់តែ​បាន​ផឹកទឹកធម្មតា ឬទឹកផ្លែឈើនោះទេ។

វីដេអូនេះ ថែមទាំងបានរត់ មកដល់ប្រទេសអេស្ប៉ាញ បង្កឲ្យមនុស្សជាច្រើន ថ្លែងមាត់ធំមាត់តូច ដាក់កីឡាករ​រូបនេះ ជាពិសេស វាបានមកចំពេល ដែលអ្នកឃ្លាំមើលមួយចំនួន ធ្លាប់បានរិះគន់កីឡាកររួចហើយ ពីបញ្ហា​អនាម័យ នាពេលកន្លងមក ក្នុងជីវភាពប្រចាំថ្ងៃ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...