សន្តិសុខ​ផ្សារ​នាគ​មាស មាន​អំណាច​វាយ​ដំ​មនុស្ស​ដូច​សត្វ!

អ្នកធ្វើការ នៅក្នុងផ្សារនាគមាស ផ្នែកសន្និសុខ ត្រូវបានអ្នកលក់នៅផ្សារ និងមនុស្សជាច្រើន នៅទីនោះ មើលឃើញថា បានព្រួតគ្នាវាយ ម្ចាស់កង់បីប្រមាណ៥នាក់ ឲ្យរងរបួសជាទម្ងន់ និងម៉ូតូកង់បីមួយចំនួន បានខូចខាត។ អ្នកនៅក្នុងព្រឹត្តិការណ៍ បានមើលឃើញទៀតថា ជនបង្ករប្រើប្រាស់ដែកជ្រុង និងរណាអារទឹកកក ជាដើម វាយទៅលើជនរងគ្រោះ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 20, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍នេះ បានបង្ករការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងបរិវេណផ្សារនាគមាស ក្នុង​សង្កាត់​ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ សាក្សីដែលនៅក្នុងហេតុការណ៍ បានចង្អុលទៅក្រុមសន្តិសុខមួយក្រុម ថា បានព្រួតគ្នាបង្ករបញ្ហា ជាមួយអ្នករត់រីម៉កកង់បី ដឹកបន្លែ និងអ្នកអូសរទេះ ដឹកបន្លែនៅផ្សារខាងលើ។ សាក្សីទាំងនោះ បាន​បញ្ជាក់ទៀតថា មានអ្នករងរបួស ប្រមាណជា៥នាក់ ត្រូវបញ្ជូនទៅមន្ទីពេទ្យ និងមានការខូចខាតសម្ភារៈ មួយចំនួនទៀត។

អ្នករងគ្រោះម្នាក់ ក្នុងចំណោមអ្នករងរបួសធ្ងន់ ៤នាក់ លោក ដូង ពិសី មកពីស្រុកស្អាង ខេត្តកណ្តាល បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា ដំបូងឡើយ សន្តិសុខឈ្មោះហៅក្រៅថា ០៧ បានស្រែកខ្លាំងៗ ដាក់លោក និងអ្នកម្ចាស់រឺម៉កដ៏ទៃថា ឲ្យចេញពីកន្លែង ដែលពួកលោក ធ្លាប់ទុកយាន្ដកង់បីរបស់ខ្លួន ជារៀងរាល់ថ្ងៃ។ ដោយការបញ្ជា គ្មានហេតុផល​ច្បាស់​លាស់ លោកមិនបានចេញទេ តែបន្តិចក្រោយមក ជនបង្កនៅតែស្រែកគំម្រាមបន្តថា បើមិនចេញ ពួកគេនឹងវាយកំទេច ទាំង​មនុស្សទាំងរបស់។ បន្ទាប់ពីលឺបែបនេះ លោកមិនបាននៅបន្តទៀតទេ ក៏នាំគ្នា រៀបនឹងបរចេញ ព្រោះមិនចង់មានរឿង ក៏​ស្រាប់​តែកងសន្ដិសុខរូបនោះ បើកការវាយប្រហារ មកលើពួកលោកតែម្តង។

លោក ដួង ពិសី បានបន្តទៀតថា ភ្លាមៗនោះ ជនបង្ករបានផ្តល់ដំណឹង ហៅគ្នីគ្នា ដែលប្រដាប់ដោយអាវុធ មកបន្ថែមទៀត និងបានព្រួតវាយម្ចាស់រឺម៉ក ប្រមាណ៥ ទៅ៥នាក់ ជាបន្តបន្ទាប់ បណ្តាលឲ្យអ្នកទាំងប្រាំនេះ រងរបួស អ្នកខ្លះបែកក្បាល អ្នក​ខ្លះបែកមុខ អ្នកខ្លះខ្ទេចកង់បី អ្នកខ្លះខ្ទេចរទេះដឹកបន្លែ ព្រោះតែគ្មានអ្វី មកតដៃជាមួយក្រុមសន្តិសុខទាំងនោះ។

បន្ទាប់ពីមានការប្រវាយប្រតប់គ្នា ផ្អើលពេញទាំងផ្សារនាគមាស តំណាងភាគីទាំងសងខាង បានធ្វើការដោះស្រាយគ្នា នៅ​នឹងតុចរចារ ក្នុងសាលាសង្កាត់ផ្សារដើមគ ក្នុងនោះរួមមាន លោក វ៉ន ពៅ ប្រធានសមាគមន៍កង់បី លោក ប៉ាង លីដា អភិបាល​រងខណ្ឌទួលគោក និងលោក ផាន់ សុគៀន ប្រធានផ្សារនាគមាស។ កិច្ចដោះស្រាយ នៅចុងបញ្ចប់់ ត្រូវបានលោក ឡុង វុទ្ធី តំណាងសមាគមរបស់លោក វ៉ន ពៅ ឲ្យដឹង នៅរសៀលថ្ងៃទី១៣ ខែឧសភានេះថា តំណាងខាងផ្សារនាគមាស បាន​យល់​ព្រម ចេញថ្លៃព្យាបាល ឲ្យជនរងគ្រោះទាំង៥នាក់ ចំនួន ២២៥០ដុល្លា និងថ្លៃខូចខាតរឺម៉ក មួយ៦០ដុល្លា​ផ្សេង​ទៀត ដោយមានការឯកភាពគ្នា នៅចំពោះមុខអភិបាលរង ខណ្ឌទួលគោក ដើម្បីបញ្ចប់រឿង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...