គិត ម៉េង និង ស្រីតូច ចំណាន ចុះ​«អេតា​ស៊ីវិល»​រួច​រាល់

មិនទាន់ទាំងចូលរោងការ ដែលគ្រោងរៀបចំ ដ៏អធិកអធមនោះផង លោកឧកញ៉ា គិត ម៉េង បានដឹកដៃអ្នកនាង ស្រីតូច ចំណាន ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ ដែលបញ្ជាក់ថា អ្នកទាំងពីរជាប្តីប្រពន្ធ ស្របតាមច្បាប់ រួចហើយ។
  • ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី១១ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: មង្គល
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

បើតាម សំបុត្រប្រកាស អាពាហ៍ពិពាហ៍ ឬអេតាស៊ីវិល ដែលត្រូវបានធ្លាយចេញ តាមបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៥នេះ បានឱ្យដឹងថា សេដ្ឋីវ័យក្មេង លោកឧកញ៉ា គិត ម៉េង បានទៅចុះសំបុត្រ ប្រកាស​អាពាហ៍​ពិពាហ៍ ជាមួយអ្នកនាង ម៉ៅ ចំណាន ហៅ ស្រីតួច ចំណាន រួចហើយ។

សំបុត្រប្រកាស អាពាហ៍ពិពាហ៍ របស់ឧកញ៉ាសម្បូរទ្រព្យ ជាមួយប្រពន្ធ ដែលរួមរស់ជាមួយគ្នា ជាង១០ឆ្នាំ បាន​ធ្វើ​ឡើង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ២០១៥ កន្លងទៅថ្មីនេះ។

អ្នកនាងស្រី តូច ចំណាន ដែលជាអតីតតារាសម្តែង ដ៏ល្បីមួយរូប បានក្លាយជាប្រពន្ធ និងរស់នៅជាមួយលោកឧកញ៉ា គិត ម៉េង ដោយមិនចេញមុខ ឬមិនផ្លូវការ អស់រយៈពេលជាង ១០ឆ្នាំ។ ក្នុងស្ថានភាពនេះ អ្នកទាំងពីរ ទទួលបានកូន​ជា​ចំណងដៃ ចំនួន៤នាក់ ក្នុងនោះស្រី២ ប្រុស២។

ដោយសារតែភាពអត់ធ្មត់ និងក្តីស្រលាញ់ ដែលអ្នកនាងប្រគល់ជូន លោកឧកញ៉ា អស់ពីបេះដូង ទើបធ្វើឱ្យអ្នកនាង អាចឆក់យកបេះដូង របស់មហាសេដ្ឋីស្រុកខ្មែរ លោក គិត ម៉េង បាន រហូតប្រកាសរៀបអាពាហ៍ពិពាហ៍ ជាសាធារណៈ និងចុះអេតាស៊ីវិល ដែលអ្នកទាំងពីរបានក្លាយជាប្តីប្រពន្ធ ពេញមុខ ពេញទាំងផ្លូវច្បាប់ និងតាមប្រពៃណី។

គូរស្នេហ៍ដ៏មហិមាមួយគូរនេះ នឹងចូលរោងការ ដ៏គគ្រឹកគគ្រេង ជាមួយគ្នា នៅថ្ងៃទី២០ មីនា ខាងមុខនេះ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments