ឆ្កែ​មួយ​ក្បាល ខាំ​សម្លាប់​បុរស ដែល​មក​ជួយ​សង្គ្រោះ​ម្ចាស់​វា

បុរសម្នាក់អាយុ៦២ឆ្នាំ ត្រូវបានឆ្កែញីមួយក្បាល ខាំទាល់តែស្លាប់ បន្ទាប់ពីបុរសនេះ ព្យាយាមចូលទៅជួយម្ចាស់របស់វា។ ទីបំផុត ទាំងបុរសទាំងម្ចាស់ឆ្កែ បានស្លាប់ទាំងពីរនាក់ ខណៈឆ្កែត្រូវបានយកទៅបន្សាំ ក្នុងមជ្ឈមណ្ឌលមួយ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 12, 2015
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អត្ថបទចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសើរសត្វឆ្កែដ៏ធំមួយ ដែលត្រូវបានម្ចាស់វាបង្ហាត់ ធ្វើឲ្យមានមាន​ចរិក​ស្លូត​បូត និងចេះយកចិត្តម្ចាស់ បើទោះជា វាមានមាឌធំ ខុសពីធម្មតាក៏ដោយ។ ប៉ុន្តែសម្រាប់អត្ថបទចេញថ្ងៃនេះ សត្វឆ្កែ​ដែល​មានពូជដដែល បានខាំសម្លាប់បុរសម្នាក់ ដែលចូលមកជួយដាស់ ចលនាបេះដូងម្ចាស់របស់វា។

ហេតុការណ៍ដ៏តក់ស្លុត បានកើតឡើង ទៅលើបុរសវ័យ៦២ឆ្នាំមួយរូប កាលពីថ្ងៃអាទិត្យមុន នៅវេលាម៉ោង៩យប់ ហើយ​ត្រូវបាន ទូរទស្សន៍អាមេរិក Fox News យកមកធ្វើ សេចក្ដីរាយការណ៍។

បុរសវ័យចំណាស់ បានស្លាប់ បន្ទាប់ពីត្រូវបានឆ្កែ ភីតប៊ូល (pitbull) ខាំ ព្រោះគាត់បានចូលទៅជួយ ធ្វើចលនាបេះដូង ឲ្យម្ចាស់របស់វា ដែលជួបគ្រោះគាំងបេះដូង នៅក្នុងផ្ទះរបស់ខ្លួន។ នគរបាលត្រូវបានគេទូរស័ព្ទហៅ ដើម្បីឲ្យជួយ​ធ្វើ​អន្តរាគមន៍ ប៉ុន្តែនៅពេលពួកគេមកដល់ ក្រុមនគរបាលទាំងនោះ បានរកឃើញសាកសពបុរសទាំងពីរនាក់ បានដាច់​ខ្យល់​ទៅហើយ។

បើតាមការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា លោក ដេវិដ វ័ឡាស (David Wallace) អាយុ៦៣ឆ្នាំ បានរងគ្រោះ​ស្លាប់ ដោយជំងឺគាំងបេះដូង ខណៈលោក រ៉យ ហីហ្គេនបូថាម (Roy Higgenbotham) រងគ្រោះដល់ស្លាប់ ជាមួយនឹង​របួស លើដងខ្លួនជាច្រើនកន្លែង ដោយការវាយប្រហារ ពីឆ្កែរបស់លោក ដេវិដ។

តាមពិតទៅ ឆ្កែភីតប៊ូលអាយុ៣ឆ្នាំ និងលោក រ៉យ មិនមែនថា មិនដែលស្គាល់គ្នាសោះនោះទេ។ ប៉ុន្តែសម្រាប់កាយវិការ របស់លោក រ៉យ ដែលចូលមកធ្វើចលនាបេះដូង ឲ្យលោក ដេវិដ សត្វឆ្កែទំនងជាយល់ថា លោក រ៉យ កំពុងវាយប្រហារ​ម្ចាស់របស់វា។ បើតាមសម្ដីអ្នកជិតខាងមួយរូប បានឲ្យដឹងថា៖ «សត្វឆ្កែនេះ ចេះដឹងស្លូតបូតណាស់ តាំងពីណាណី​មក»។

យ៉ាងណាក៏ដោយ ក៏ពេលនេះ ឆ្កែត្រូវបានយកទៅដាក់ ក្នុងមជ្ឈមណ្ឌលបន្សាំមួយ ហើយអាចរង នឹងការចាក់ថ្នាំសម្លាប់ នាពេលខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...