វិបត្តិហិរញ្ញវត្ថុពិភពលោក គំរាមប្រទេសមិនសូវអភិវឌ្ឍន៍ PMA

អង្គការសហប្រជាជាតិ បានប្រាប់អោយដឹង នៅក្នុងរបាយការណ៍ថ្មីមួយថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ និងកំណើន សេដ្ឋកិច្ចតិចតួច នៅលើពិភពលោក នឹងបង្អាក់ដល់ការរីកចំរុងចំរើនទៅមុខ នៃប្រទេសមិនសូវអភិវឌ្ឍ(PMA) ដែលចាប់ ពីពេលនេះទៅមុខ ពាក់កណ្តាលនៃប្រទេសទំាងនេះ អាចនឹងមិនសំរេចគោលបំណងរបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេស អោយបានទាន់ពេលវេលា។
  • ដោយ: សុខជា រស្មី
  • កែប្រែចុងក្រោយ: September 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការសហប្រជាជាតិ បានប្រាប់អោយដឹង នៅក្នុងរបាយការណ៍ថ្មីមួយថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ និងកំណើន សេដ្ឋកិច្ចតិចតួច នៅលើពិភពលោក នឹងបង្អាក់ដល់ការរីកចំរុងចំរើនទៅមុខ នៃប្រទេសមិនសូវអភិវឌ្ឍ(PMA) ដែលចាប់ ពីពេលនេះទៅមុខ ពាក់កណ្តាលនៃប្រទេសទំាងនេះ អាចនឹងមិនសំរេចគោលបំណងរបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេស អោយបានទាន់ពេលវេលា។


ផែនទីពិភពលោក ដែលបង្ហាញពីប្រទេសមិនសូវអភិវឌ្ឍន៍ទាំង៤៩។

របាយការណ៍នេះ បានផ្តោតទៅលើ ការសិក្សាយ៉ាងជំនាញ អំពីករណីរបស់ប្រទេសចំនួនបី រួមមាន ប្រទេស ហ្សុមប៊ី (Zambie) បេណាំង (Bénin) និង ប្រទេសកម្ពុជា (Cambodge)។ វាបង្ហាញថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ បានពន្យឺត នៅក្នុងករណីខ្លះ និងករណីខ្លះទៀត បានទាញទម្លាក់មកវិញ នូវកំណើនសេដ្ឋកិច្ច របស់រដ្ឋចំនួន ៤៨ ដែលចាត់ចូលជា ប្រទេសមិនសូវអភិវឌ្ឍន៍។

ការធ្លាក់ចុះនៃប្រាក់ចំណូលរបស់រដ្ឋ

លោក តាហ្វៀ តែសហ្វាឆូវ (Taffere Tesfachew) នាយកបែកចែកគំរោងម្នាក់ ប្រចាំទ្វីបអាហ្វ្រិច ប្រចាំបណ្ដាប្រទេស មិនសូវអភិវឌ្ឍន៍ និងជាអ្នករៀបចំគម្រោងសំខាន់ៗជាច្រើន របស់សន្និសិទ្ធនៃអង្គការសហប្រជាជាតិ លើផ្នែកជំនួញ និងការអភិវឌ្ឍន៍ (CNUCED) បានបញ្ជាក់ថា ចំណូលរបស់ រដ្ឋាភិបាលប្រទេសហ្សុមប៊ី បានថយចុះប្រហែលពី ២២% ដោយសារការខាតបាត់បង់ទៅលើអាជីវកម្មរ៉ែ និង ដោយសារការថយចុះនៃការនាំចេញ កាលពីឆ្នាំ២០០៩ រហូវតដល់ ឆ្នាំ២០១០។ លើសពីនេះទៅទៀត រវាងខែមិថុនា ឆ្នាំ២០០៨ និង ខែមិថុនា ឆ្នាំ២០០៩ ការងារនៅក្នុងវិស័យរ៉ែ ក្នុងប្រទេស ហ្សុមប៊ី បានធ្លាក់ចុះក្នុងភាគរយប្រមាណជា ៣០,៤%។

របាយការណ៍នេះ បានអោយដឹងដែរថា ប្រទេសបេណាំង ក៏ទទួលផលប៉ះពាល់ជាលក្ខណៈអវិជ្ជមានដែរ ដោយគេបានរក ឃើញ សមាមាត្រប្រជាជនដែលមានជីវភាពក្រីក្រខ្លាំង បានកើនពី៣៣,៤% ទៅ៣៤,៤% រវាងពីឆ្នាំ ២០០៧ និង ២០០៩។

ជោគជ័យរបស់ប្រទេស បូសស្វាណា (Botswana) ខាប់វៀ(Cap Vert) និង ម៉ាលឌីវ (Maldives)

សន្និសិទលើកទីបួនរបស់អង្គការសហប្រជាជាតិ ស្តីអំពីប្រទេសមិនសូវអភិវឌ្ឍន៍ ធ្វើឡើងកាលពីបីឆ្នាំមុននៅឯទីក្រុង អ៊ីសស្តង់ប៊ុល (Istanbul) ប្រទេសទួរគី បានសំរេចបង្កើតគម្រោងសកម្មភាពមួយ ដែលសំលឹងមើល យ៉ាងហោចណាស់ ជួយប្រទេសចំនួនពាក់កណ្តាល អោយចេញផុតពីក្រុមប្រទេស មិនសូវអភិវឌ្ឍន៍ទាំងនេះ គិតចាប់ពីពេលនេះ រហួតទៅ ដល់ឆ្នាំ២០២០។

មានតែប្រទេសបី ក្នុងចំនោមប្រទេសទាំងនេះទេ គឺ បូសស្វាណា (Botswana) ខាប់វៀ (Cap Vert) និង ម៉ាឌីវ (Maldives) ដែលអាចងើបចេញរួច ពីចំណាត់ថ្នាក់ទាំងនេះ គិតចាប់តាំងពីការបង្កើតបញ្ជីនេះ កាលពី៤០ឆ្នាំកន្លងមក។ ប្រទេស សៅម៉ៅ (Samoa) គួរតែអាចងើបចេញរួចដូចគ្នា នៅឆ្នាំ២០១៤ ប៉ុន្តែ រដ្ឋថ្មីមួយគឺ ស៊ូដង់ខាងត្បូង (Soudan du Sud) ទើប តែត្រូវបានគេ ចាត់បញ្ចូលទៅក្នុង ក្រុមប្រទេសមិនសូវអភិវឌ្ឍន៍ទាំងនេះ ដែលធ្វើអោយបញ្ជីកើនចំនួនមក ៤៩ប្រទេស វិញដដែល។

-------------------------------------------
ដោយ៖ សុជារស្មី-ភ្នំពេញថ្ងៃ ទី២៥ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់

0 Comments


 
Loading...