រូប​ថត​ស្រី​ស្អាត​ម្នាក់ ត្រូវ​បាន​កែឆ្នៃ​ដោយ​អ្នក​ជំនាញ​មក​ពី​ច្រើន​ប្រទេស

តើនាងៗមានដែលបានគិតឬទេ ថារូបថតរបស់នាងមួយសន្លឹក ត្រូវបានអ្នកជំនាញខាងកៃឆ្នៃរូបថត (ដោយប្រើកម្មវិធី PhotoShop) មកពីច្រើនប្រទេស ធ្វើការផ្លាស់ប្ដូរ ឲ្យក្លាយជាស្រីស្អាតបានច្រើនប្រភេទនោះ? អត្ថបទនេះ ជា​តឹក​តាង​បង្ហាញ​ឲ្យ​ឃើញ​ថា សម្ផស្សរបស់ស្ត្រី នៅលើលោកយើងនេះ មានភាពស្រស់ស្អាត«ម្យ៉ាងម្នាក់»។
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៤ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 14, 2014
  • ប្រធានបទ: សម្ផស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«សុំជួយធ្វើឲ្យខ្ញុំ ក្លាយជាស្រីស្អាត» ជាឃ្លាមួយដែលនារីវ័យក្មេងមួយរូប បាននិយាយទៅកាន់អ្នកជំនាញ​ខាង​កែខៃរូបថត នៅលើពិភពលោក ដើម្បីធ្វើយ៉ាងណាឲ្យរូបថតរបស់នាង ក្លាយជានារីម្នាក់ដែល​ស្អាត​បំផុត។ ជាលទ្ធផលមកវិញ រូបថតដែលបានកែខៃរួច មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ ហើយយើងក៏ដឹង​កាន់​តែច្បាស់ដែរថា សោភ័ណភាពរបស់នារី បានប្រែប្រួលទៅតាមទឹកដៃ ឬតាមការឆ្នៃប្រឌិតរបស់​អ្នក​ជំនាញ​ទាំងនោះ ឬអាចនិយាយថា ប្រែប្រួលទៅតាមវប្បធម៌ប្រពៃណី នៃប្រទេសដែលអ្នកជំនាញរស់នៅ។

ដូចកូនកាត់ជាច្រើនក្នុងលោកនេះដែរ នាង ព្រីស៊ីឡា​ យូគី វីលសុន (Priscilla Yuki Wilson) ជាជនជាតិ​អាមេរិកាំង ដែលមានម្ដាយជាជនជាតិជប៉ុន និងឪពុកស្បែកខ្មៅ តែងតែបានដណ្ដឹងសួរខ្លួនឯងថា «ខ្ញុំជា​នរណា?»។ នាងបានសរសេរ នៅក្នុងគេហទំព័រផ្ទាល់ខ្លួនរបស់នាងថា «ខ្ញុំស្ថិតនៅចន្លោះវប្បធម៌ពីរផ្សេងគ្នា ម្ខាងជាម្ដាយខ្ញុំដែលប្រាប់ឲ្យខ្ញុំ កុំឲ្យខ្ញុំមានសម្បុរខ្មៅ រីឯម្ខាងទៀតជាឪពុកខ្ញុំ ដែលប្រាប់ខ្ញុំថា ខ្ញុំនឹងមិនអាច​មានស្បែក ស បានទេ»។

ដូច្នេះហើយ កញ្ញា ព្រីស៊ីឡា បានធ្វើយុទ្ធនាការផ្លាស់ប្ដូរសោភ័ណភាពរបស់នាង តាមរយៈរូបថត ជាមួយ​នឹង​ក្រុមអ្នកជំនាញខាងកែឆ្នៃរូបថត មកពីជុំវិញពិភពលោក។ តាមរយៈយុទ្ធនាការនេះ យើងក៏អាចដឹងដែរ ពី​ទស្សនៈ​វិស័យរបស់អ្នកជំនាញទាំងនោះ តើនារីកូនកាត់មួយរូប មានសម្ផស្ស«ស្អាត»បែបណា។

ប៉ុន្តែបន្ទាប់ពីលទ្ធផល នៃការកែខៃរូបថតរបស់នាងរួច នាង ព្រីស៊ីឡា ទំនងជាមិនបាន​សប្បាយចិត្តជាង​មុន​ឡើយ។ នាងនិយាយថា៖ «ពួកគេមិនដឹងត្រូវធ្វើដូចម្ដេច ជាមួយរូបរាងរបស់ខ្ញុំនោះទេ។ (...) ពួកគេដូចជា​បានប្រាប់​មកខ្ញុំវិញថា បើខ្ញុំមានស្បែកភ្លឺជាងមុន ប្រហែលជាល្អជាង និងមានសក់រលើបរលោង ប្រហែល​ជា​មានភាពទាក់ទាញជាង។ ពួកគេធ្វើអញ្ចឹង វាហាក់ដូចជា ស្ត្រីដែលមានលក្ខណៈដូចខ្ញុំសព្វថ្ងៃ មិនមែនជា​ស្រី​ស្អាតនោះទេ។»

រូបភាពនៅខាងលើ ជារូបភាពដើម តែនៅពេលនេះ សូមទស្សនារូបភាពកែខៃរួច ដូចខាងក្រោម៖

វៀតណាម៖

ឥណ្ឌា៖

ម៉ិកសិក៖

អាមេរិក (១)៖

អាមេរិក (២)៖

អាមេរិក (៣)៖

អង់គ្លេស៖

ហូឡង់៖

ស្វីស៖

ស្រីលង្កា៖

ស្លូវើនៀ៖

ស៊ាំងហ្គាពួរ៖

អាល់ហ្សេរី៖

ម៉ាសេដូនៀ (១)៖

ម៉ាសេដូនៀ (២)៖

ព័រទុយហ្គាល់៖

ម៉ុងតេណេហ្គូ៖

អ៊ីស្ត្រាអែល៖

សហគមន៍អ៊ឺរ៉ុប៖

ប្រេស៊ីល៖

អាល់បានី៖

គួរឲ្យស្ដាយដែរ តែអ្នកជំនាញខាងកែខៃរូបភាព របស់កម្ពុជាយើង មិនមាននៅក្នុងបញ្ជីខាងលើ។ សម្រាប់អ្នកវិញ តើ​អ្នកជ្រើសរើសយកមួយណា? សូមឲ្យយោបល់ខាងក្រោម។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...