ល្ងាចនេះ ណីម៉ា នឹង​ចូល​ទាត់​​ក្នុង​វគ្គ​ទី២ នៃការប្រកួតប្រេស៊ីល-ក្រូអាស៊ី

ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះ របស់ក្រុមប៉ារីសសាំងហ្សែរម៉ាំង (Paris Saint-germain) នឹងមិនចូលប្រកួត ពីដើមដំបូងទៅទេ នៅក្នុងការប្រកួត ជាលក្ខណៈមិត្តភាព រវាងក្រុមជម្រើសជាតិ ប្រេស៊ីល និងក្រូអាស៊ី ដែលនឹងប្រព្រឹត្តិទៅ ក្នុងល្ងាចថ្ងៃនេះ នាក្រុង លីវើភូល ប្រទេសអង់គ្លេស។
ល្ងាចនេះ ណីម៉ា នឹង​ចូល​ទាត់​​ក្នុង​វគ្គ​ទី២ នៃការប្រកួតប្រេស៊ីល-ក្រូអាស៊ី
កីឡាករ ណីម៉ា ខ្សែប្រយុទ្ធដ៏ល្បីឈ្មោះ របស់ក្រុមប៉ារីសសាំងហ្សែរម៉ាំង។ (រូបថត ឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី ០៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 03, 2018
  • ប្រធានបទ: បាល់ទាត់​ពិភពលោក ២០១៨
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីបានឃ្លាតឆ្ងាយ ពីការប្រកួតចាប់ពីចុងខែកុម្ភៈមកនោះ កីឡាករ ណីម៉ា (Neymar) កំពូលខ្សែប្រយុទ្ធជាតិប្រេស៊ីល នឹងវិលចូលមកក្នុងការប្រកួតវិញ នៅថ្ងៃនេះ។ វាជាការប្រកួត រវាងក្រុមជម្រើសជាតិប្រេស៊ីល និងក្រូអាស៊ី ដែលមានលក្ខណៈជាមិត្តភាព និងជាការប្រកួតត្រៀម​ សម្រាប់ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក ឆ្នាំ២០១៨។

ប៉ុន្តែកីឡាករ នឹងមិនចាប់ផ្ដើម ពីនាទីដំបូងនោះទេ។ លោក ទីតេ (Tite) គ្រូក្រុមជម្រើសជាតិ ប្រេស៊ីល បានថ្លែងឲ្យដឹង ក្នុងសន្និសីទកាសែត នៅថ្ងៃសៅរ៍ម្សិលម៉ិញ ថាកីឡាករ ណីម៉ា នឹងចូលទាត់ នៅក្នុងពាក់កណ្ដាលម៉ោងទី២ នៃការប្រកួត។

គ្រូដឹកនាំក្រុមប្រេស៊ីលរូបនេះ បានថ្លែងថា៖ «ណីម៉ា នឹងចាប់ផ្ដើមដំបូង ដោយអង្គុយ​នៅលើកៅអី ជាកីឡាករជំនួសសិន ដោយហេតុថា កីឡាករកំពុងស្ថិតក្នុងរយៈពេល នៃការចូលមកទាត់ឡើងវិញ។ កីឡាករនឹងចូលទាត់ នៅវគ្គទីពីរនៃការប្រកួត ព្រោះវាជាការសាកល្បងមួយ សម្រាប់ក្រុមទាំងមូល។»។

កីឡាករ ណីម៉ា បានក្រឡាច់ប្រអប់ជើងស្ដាំរបស់ខ្លួន ក្នុងការប្រកួត កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ រវាងក្រុម ប៉ារីស (Paris Saint-germain) និងក្រុម ម៉ាសីយ៍ (Olympique Marseille) ដែលសុទ្ធសឹងជាក្រុមបាល់ទាត់យក្ស នៅក្នុងប្រទេសបារាំង។ ហេតុការណ៍នេះ បានធ្វើឲ្យកីឡាកររងរបួស នៅត្រង់ប្រអប់ជើង និងចាំបាច់ត្រូវធ្វើការវះកាត់ រួចត្រូវរង់ចាំ រហូតដល់របួសជាសះដូចធម្មតាវិញ ទើបអាចចូលមកប៉ះបាល់ទាត់ ឡើងវិញបាន។

រីឯការប្រកួតល្ងាចនេះ រវាងក្រុម ប្រេស៊ីល និងក្រូអាស៊ី នឹងប្រព្រឹត្តទៅ ក្នុងកីឡដ្ឋាននៃក្រុង លីវើភូល ចក្រភពអង់គ្លេស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...