ស្រុកខ្មែរ នេះហើយខ្ញុំ (Cambodge, Me voici)៖ រូបភាព និងវីដេអូជាចំណងដៃ

ល្ខោនមួយដែលនិពន្ធ និងដឹកនាំសំដែង ដោយលោក ហ្សង់ បាទីស ហ្វូ ជាជនជាតិបារាំង ដើមកំណើតខ្មែរ បានសំរេចចេញជារូបរាងឡើង។
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: September 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ក្រោយការឧបត្ថម្ភពីសំណាក់ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា ជាពិសេសពីវិទ្យាស្ថានបារាំង (អតីតមជ្ឈមណ្ឌលវប្បធម៌ បារាំង) នៅទីក្រុងភ្នំពេញ ល្ខោនមួយដែលនិពន្ធ និងដឹកនាំសំដែង ដោយលោក ហ្សង់ បាទីស ហ្វូ ជាជនជាតិបារាំង ដើមកំណើតខ្មែរ បានសំរេចចេញជារូបរាងឡើង កាលពីថ្ងៃទី០៨ - ០៩ ខែកញ្ញាកន្លងមកនេះ។ ជាការសំដែងមួយ ដែល ស្ថិតក្នុងក្រមខ័ណ្ឌ នៃមហោស្រពល្ខោន ដែលបានធ្វើកាល ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥កញ្ញាឆ្នាំ២០១២នេះ នៅរោងល្ខោន ចេនឡាទីក្រុងភ្នំពេញ។

សូមបញ្ជាក់ថា ល្ខោន «ស្រុកខ្មែរ នេះហើយខ្ញុំ» របស់លោកហ្សង់បាទីស ហ្វូ នេះ មានកត្តិយសទទួលបានតារាភាពយន្ដ ជើងចាស់មួយរូប មករួមសំដែងជាមួយ គឺលោកស្រី ឌី សាវេត។ អ្នកយកពត៌មានរបស់ទស្សនវដ្ដីមនោរម្យព័ងអាំងហ្វូ មានភ័ពសំណាង បានចុះទៅទស្សនាផ្ទាល់ នូវផ្ទាំងទស្សនីយភាពដ៏កំរមិនដែលមានពីមុន នៅកម្ពុជានេះ ហើយបានថត យករូបភាពមួយចំនួន។ សូមអញ្ជើញ លោកអ្នក ទស្សនាកំរងរូបភាពថតនៅក្នុងពេលសំដែង និងវីដេអូមួយ នៅពេលចុង បញ្ចប់ ដែលសិល្បករ សិល្បការិនី ទាំងអស់ ច្រៀងជូនជាចំណងដៃទៅដល់ទស្សនិជនអ្នកចូលរួមទាំងអស់៖

វីដេអូ នៅពេលចុងបញ្ចប់៖

-----------------------------------
ដោយ៖ ដាវុឌ្ឍា - ភ្នំពេញថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments