សម រង្ស៊ី ទូរស័ព្ទ​ទៅ ស ខេង សុំ​«ដណ្តឹង»​ពេល​ចរចា​ជា​ថ្មី

សេចក្តីប្រកាសព័ត៌មានមួយ បានឲ្យដឹងថា គណសង្គ្រោះជាតិ តាមរយៈប្រធានគណបក្សរបស់ខ្លួន បានបោះដៃ​ទៅ​រកលោក ស ខេង ដែលជាមន្ត្រីជាន់ខ្ពស់ របស់​គណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងរកជំនួបចចារមួយ នាថ្ងៃខាង​មុខ​នេះ ដើម្បីស្វែងរក​ដំណោះស្រាយ​វិបត្តិ​នយោបាយពិតមួយ នៅកម្ពុជា។
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញថ្ងៃទី២១ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 21, 2014
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

នយោបាយ - «ខ្ញុំបានធ្វើទំនាក់ទំនងទៅកាន់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​ផ្តល់​ដំណឹង​ដល់គាត់ថា ប្រតិភូតំណាងរាស្រ្តជាប់ឆ្នោតលោក សុន ឆាយ និងលោក គួយ ប៊ុនរឿន នឹងធ្វើ​ទំនាក់ទំនង​ទៅកាន់​អ្នក​តំណាងចរចាររបស់គណបក្សប្រជាជននៅថ្ងៃស្អែក អំពីកិច្ចចរចាជាថ្មី រវាងគណបក្សទាំងពីរ»។ នេះបើ​យោងតាម​សេចក្តីប្រកាសព័ត៌មាន ជាភាសាអង់គ្លេស ដែលទស្សវដ្តីមនោរម្យ.អាំងហ្វូ ធ្វើការបកប្រែ​ក្រៅ​ផ្លូវការ របស់​លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដាក់​ផ្សាយនៅលើគេហទំព័រផ្លូវការបស់គណបក្ស ហើយត្រូវបាន​បណ្តាញ​ព័ត៌មាននានា យកមកផ្សព្វ​ផ្សាយបន្ត កាលពី​រសៀលថ្ងៃទី២០ ខែឧសភានេះ។

លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ក្រោយពីបញ្ចប់កិច្ចប្រជុំពិភាក្សា និងអនុម័តច្បាប់នៅមន្ទីររដ្ឋសភា កាលពីម្សិលម៉ិញនេះ បានលើកឡើងថា «ជាជំហររបស់គណបក្សប្រជាជនកម្ពុជា មិនមានអ្វីប្រែប្រួលនោះទេ។ ជានិច្ចកាលតែងតែបើកចំហរ ក្នុងការជជែកពិភាក្សា ប្រកបដោយការទទួលខុសត្រូវ។ ពិសេស ទទួលខុសត្រូវ​ទៅ​លើ​ជោគវាសនារបស់ប្រទេសជាតិ និងម្ចាស់ឆ្នោត។»

កាលើកឡើងខាងលើរបស់លោក ស ខេង ខាងលើនេះក៏ទំនងជាការឆ្លើយតប ទៅនឹងការប្រកាសជំហរជាថ្មី របស់​ប្រធានគណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតក្រុមប្រឹក្សា កាលពីថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០១៤​កន្លង​មកនេះ។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបង្ហាញបន្ថែម ពីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ និងមន្រ្តីពាក់ព័ន្ធបានទេក្នុងព្រឹកនេះ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៨ ខែឧសភា លោក សម រង្ស៊ី ថា លោកនឹងចាត់តំណាង របស់គណបក្ស​សង្គ្រោះជាតិ ឲ្យទាក់ទងជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីកំណត់ និង​ដាក់ពេលវេលាណាមួយច្បាស់លាស់ ជួបចរចាគ្នាការដោះស្រាយបញ្ហារបស់ជាតិ។ «ឥឡូវយើងបានលទ្ធផលហើយ ចាប់តាំងពីថ្ងៃស្អែកទៅ យើងមាន​ពេលដើម្បីគិតគូរ ពីការដោះស្រាយបញ្ហានយោបាយ ដែលនៅទាល់ច្រក​កន្លង​មក។ យើងនឹងចាត់តាំង អ្នកតំណាង​តាមបែបបទសមរម្យ ដើម្បីឲ្យទំនាក់ទំនងជាមួយ បក្សមួយទៀត ដើម្បីរក​ដំណោះ​ស្រាយឲ្យបានឆាប់រហ័ស។»

ក្នុងសេចក្តីប្រកាសព័ត៌មាន ជាភាសាអង់គ្លេសដដែលនោះ លោក សម រង្ស៊ី បន្តថា «កិច្ចព្រមព្រៀងយោគយល់ នឹង​សម្រេចនាពេលឆាប់ៗនេះ ដើម្បីបំបែកភាពជាប់គាំងនយោបាយនាពេលបច្ចុប្បន្ន។គណៈប្រតិភូនៃគណបក្ស​សង្គ្រោះ​ជាតិ នឹងទៅជាមួយគម្រោងព្រោងលើគោលបំណងសំខាន់ៗលំអិត ដែលភ្ជាប់ជាមួយការអនុវត្ត លើអ្វីដែល​ធ្លាប់បានព្រមព្រៀងគ្នារួចមកហើយរវាងគណបក្សទាំងពីរ។» ជំហរចរចារវាងគណបក្សទាំងពីរ នៅមិនទាន់​កំណត់​ថ្ងៃនៃការជួបចចរាគ្នានៅឡើយ។

តែយ៉ាងនេះក្តី លោក ឈាង វុន ក៏បានថ្លែងបន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សា និងអនុម័តច្បាប់នៅមន្ទីររដ្ឋសភា​កាល​ពីថ្ងៃទី២០ ខែឧសភា ម្សិលម៉ិញនេះ មិនខុសពីលោក ស ខេង ទេ។ លោករីករាយ និងស្វាគមចំពោះការដោះស្រាយ​វិវាទ តាមរយៈការអង្គុយជុំគ្នា ដើម្បីដោះស្រាយ។ «ម្នាក់លូកដៃបន្តិច ទាំងសងខាង វាអាចប៉ះគ្នាបានហើយ។»

ទោះ​ជាយ៉ាងនេះក្តី លោក ឈាង វុន បានស្នើដល់ភាគីនៃកិច្ចចចារទាំងអស់ ត្រូវមានឆន្ទៈពិតប្រាកដ សូមកុំ​ឈរ​នៅ​លើជំហរទ្រឹង មិនទន់ភ្លន់ ជាការអាក្រក់សម្រាប់សេចក្តីសុខរបស់ប្រជាជន សម្រាប់ប្រទេសជាតិ។ លោកថា៖ «គ្មានសេចក្តីសុខ បើអ្នកនយោបាយមិនត្រូវរូវគ្នានោះ»៕

ច្បាប់ដើមរបស់អត្ថបទជូនដំណឹងជាភាសាអង់គ្លេសនោះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments