«ការ​អាន​សៀវភៅ​មាន​ភាព​ស៊ិចស៊ី» ដែល​ទទួល​ជោគ​ជ័យ​បំផុត (pic)

រដូវផ្ការីកបានមកដល់ហើយ នៅទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ ហើយការអានសៀវភៅ ដែលពលរដ្ឋអាមេរិកាំង​រស់​នៅក្នុងទីក្រុងនេះចូលចិត្តធ្វើនោះ ក៏ចាប់ផ្ដើមមានសកម្មភាពយ៉ាងរស់រវើកដែរ។ នោះគឺការស្រាតដោះ​អាវខាង​លើចេញ ដើម្បីអានសៀវភៅ។
«ការ​អាន​សៀវភៅ​មាន​ភាព​ស៊ិចស៊ី» ដែល​ទទួល​ជោគ​ជ័យ​បំផុត (pic)
ក្រុមស្ត្រីអត់ពាក់អាវ ចូលចិត្តអានសៀវភៅ និងអាំងថ្ងៃ។ (រូបថត OCETPFA)
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 07, 2014
  • ប្រធានបទ: ស៊ិចស៊ី
  • អត្ថបទ: មានបញ្ហា?
  • អាន និងបញ្ចេញយោបល់

ពីនេះពីនោះ - បណ្ដាជនមួយក្រុម នៅទីក្រុងញ៉ូយក ដែលហៅខ្លួនគេជាភាសាអង់គ្លេសថា «The Outdoor Co-Ed Topless Pulp Fiction Appreciation» បានបង្កើតនូវកម្មវិធីដ៏ពិសេសមួយ នោះគឺអញ្ជើញបណ្ដា​ជន​ឲ្យ​អាន​សៀវភៅ ដោយលែងល្វែងខ្លួនខាងលើទទេរ។

សមាជិករបស់ក្រុមនេះ នឹងសំដិលខ្លួន នៅក្រោមកាំរស្មីព្រះអាទិត្យ នៅចុងសប្ដាហ៍នេះ ដើម្បីអានសៀវភៅ​ទៅ​តាម​​ចំណង់ចំណូលចិត្តរបស់ពួកគេ។ តែសមាជិកភាគច្រើន តែងតែអានសៀវភៅប្រលោមលោក  និង​សៀវភៅ ម៉ូប៊ី ឌីក (Moby Dick)។

ក្រុមនេះកើតឡើងតាំងពីប៉ុន្មានឆ្នាំមកហើយ។ បេសកកម្មរបស់ពួកគេ គឺចង់ធ្វើយ៉ាងណា ឲ្យការ​«អាន​សៀវភៅ មាន​ភាពស៊ិចស៊ី» ឲ្យខ្លាំងបំផុត។ ហើយស្ត្រីនៅទីក្រុងញ៉ូយក អាចដើរដោយដោះអាវ​លែង​ខ្លួន​ទទេ​បាន ព្រោះសកម្មភាព​នេះមិនខុស​ច្បាប់ឡើយ។

សូមទស្សនារូបភាពមួយចំនួនដូចតទៅ៖

» រូបបន្ថែមទៀត មាននៅទំព័របន្ទាប់៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់