លីវើភូល លត់ រ៉ូម៉ា ជិត​ផុត​ដង្ហើម ៥-២

សម្រាប់ការប្រកួត «ទៅ» នៃវគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ក្នុងយប់នេះ ក្រុម លីវើភូល (Liverpool - អង់គ្លេស) បានលត់ក្រុម រ៉ូម៉ា (AS Roma - អ៊ីតាលី) យ៉ាងចាស់ដៃ ក្នុងពិន្ទុ ៥-០ សម្រាប់៨០នាទីដំបូង មុននឹងក្រុម រ៉ូម៉ា ខិតខំរកគ្រាប់បាល់មកវិញ បានពីរគ្រាប់ នៅនាទីទី៨១ និងនាទីទី៨៥។
លីវើភូល លត់ រ៉ូម៉ា ជិត​ផុត​ដង្ហើម ៥-២
ក្រុម លីវើភូល អបអរគ្រាប់បាល់ ដែលរកបានដោយកីឡាករ មហាមេដ សាឡា។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី២៤ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 25, 2018
  • ប្រធានបទ: ជើងឯកអ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការសំដែងមហិទ្ធិរិទ្ធិ របស់ហង្សក្រហមអង់គ្លេស នៅក្នុងកីឡដ្ឋានរបស់ខ្លួន ក្នុងយប់នេះ ដើម្បីបំបាក់ក្រុម រមាសស្ពាន់ របស់ប្រទេសអ៊ីតាលី។

ជាមួយនឹងបច្ចេកទេស ដាក់ក្រឡាទាត់ ដោយគ្រូបង្វឹក លោក «Jürgen Klopp» និងថ្វីជើងដ៏កំពូល របស់ខ្សែប្រយុទ្ធជាតិ អេហ្សីព កីឡាករ មហាមេដ សាឡា (Mohamed Salah) ក្រុមលីវើភូល (Liverpool - អង់គ្លេស) ហៅ ហង្សក្រហម សឹងតែធ្វើឲ្យក្រុម រ៉ូម៉ា (AS Roma- អ៊ីតាលី) ផុតដង្ហើមងើបលែងរួច ក្នុងការប្រកួត «ទៅ» វគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប «Champions League» ប្រចាំឆ្នាំ២០១៧-២០១៨ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែមេសានេះ។

ក្រុម ហង្សក្រហម បានរកគ្រាប់បាល់ បានជាបន្តបន្ទាប់ ចំនួន ៥-០ នៅក្នុង៨០នាទីដំបូង ឈ្នះពីលើក្រុម រ៉ូម៉ា ស្រេចទៅហើយ។ ប៉ុន្តែនៅក្នុងរយៈពេលចុងក្រោយ គ្រូបង្វឹករបស់ក្រុម លីវើភូល លោក «Jürgen Klopp» បានធ្វើការប្ដូរកីឡាករ ដើម្បីសន្សំជើង និងចៀសវាងការរងរបួស មានជាអាទិ៍ កីឡាករ មហាមេដ សាឡា ដែលជាកីឡាករ ដឹកនាំខ្សែប្រយុទ្ធ ក្នុងការរកគ្រាប់បាល់ បានដល់ទៅ២គ្រាប់តែឯង និងបញ្ជូនបាល់ ដើម្បីរកគ្រាប់បាលបាន ពីរគ្រាប់ផ្សេងទៀត។

ការផ្លាស់ប្ដូរ បានធ្វើឲ្យក្រុម ហង្សក្រហម ធ្លាក់ក្រឡាបាល់ ធ្លាក់ជើង បណ្ដាលឲ្យក្រុម រមាសស្ពាន់ របស់រដ្ឋធានី រ៉ូម ដែលនៅតែចិញ្ចឹមចិត្ត ជាកីឡាករ ក្នុងការប្រយុទ្ធ ដល់ដង្ហើមចុងក្រោយនោះ រកគ្រាប់បាល់បាន២ គ្រាប់មកវិញ (នៅនាទីទី ៨១ និងនាទីទី៨៥)។

ប៉ុន្តែពិន្ទុប៉ុណ្ណេះ ក្រុម លីវើភូល ពិតជាមានប្រៀបជាងក្រុម រ៉ូម៉ា ខ្លាំងសម្បើមណាស់ ក្នុងការយកឈ្នះ ការប្រកួត «ត្រឡប់» នាសប្ដាហ៍ក្រោយ ដើម្បីឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ទល់នឹងក្រុមមួយ ពីចំណោម​ក្រុមពីរ​ផ្សេងទៀត គឺក្រុម រៀលម៉ាឌ្រីត (Real Madrid- អេស្ប៉ាញ) និងក្រុម បាយ៉ឺនមូនិឆ (Bayern Munich- អាល្លឺម៉ង់) ដែលត្រូវជួបគ្នា ស្អែកនេះ។

ប៉ុន្តែ គ្មាននរណាហ៊ានទាយមុនទេ ថាក្រុម រ៉ូម៉ា ប្រាកដជាប្រកួតចាញ់ក្រុម លីវើភូល នៅលើទឹកដីរបស់ខ្លួននោះ ព្រោះក្រុម រមាសស្ពាន់ ធ្លាប់បានកម្ចាត់ក្រុម បាសឺឡូន (Barcelone FC- អេស្ប៉ាញ) ឲ្យចេញពីការដណ្ដើម ជាជើងឯកអ៊ឺរ៉ុបឆ្នាំនេះរួចហើយ នៅក្នុងវគ្គមុន (១ភាគ៤ផ្ដាច់ព្រ័ត្រ ដោយបានចាញ់ ១-៤ ក្នុងការប្រកួតទៅ តែបានឈ្នះ ៣-០ ក្នុងប្រកួតត្រឡប់)៕

» ទស្សនាការសង្ខេប នៃការប្រកួតនេះឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...