ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ដើម្បី​ក្លាយ​ជា​ជើងឯក​បារាំង​ឆ្នាំ​នេះ

ក្រុម ប៉ារីសសាំងហ្ស៊ែរម៉ាំង (Paris Saint-Germain)  បានដណ្ដើមបានតំណែង ជើងឯកលើកទី៧របស់ខ្លួន សម្រាប់ការប្រកួតជុំបូកពិន្ទុ នៅក្នុងប្រទេសបារាំង នៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីបានបំបាក់ក្រុមជើងឯក ឆ្នាំកន្លងទៅ ដោយពិន្ទុសន្លប់ ៧-១ នៅលើទឹកដីរបស់ខ្លួន។
ប៉ារីស បង្ហាញ​មហិទ្ធិរិទ្ធិ​ដើម្បី​ក្លាយ​ជា​ជើងឯក​បារាំង​ឆ្នាំ​នេះ
ក្រុមកីឡាករ របស់ក្រុមប៉ារីស អបអរនឹងតំណែង​ជើងឯក​ជាថ្មីរបស់ខ្លួន បន្ទាប់ពីបំបាក់ក្រុម ម៉ូណាកូ ងើបមុខមិនរួច កាលពីយប់ថ្ងៃអាទិត្យ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៦ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 17, 2018
  • ប្រធានបទ: ជើ់កឯកបារាំង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រកួត​​យកឈ្នះក្រុម ម៉ូណាកូ (Monaco) ដែលជាជើងឯកបារាំង ឆ្នាំមុន ដើម្បីក្លាយខ្លួន ជាជើង​ឯកឆ្នាំនេះ ឲ្យបានឆាប់បំផុត។ តែនេះ ក្រុម ប៉ារីសសាំង​ហ្សែរម៉ាំង (Paris Saint-Germain) មិនមែនត្រឹមតែយកឈ្នះធម្មតាទេ តែបានបំបាក់ដោយពិន្ទុ ៧-១ លើក្រុម ម៉ូណាកូ ដែលមាន​ចំណាត់លេខពីរ បន្ទាប់ពីខ្លួន។

ហើយ​ជ័យជំនះខាងលើ គេមិនទាន់រាប់ផងទេ ថាក្រុមប៉ារីស ដែលជាក្រុមអ្នកមានថ្មី មិនមានកំពូលកីឡាករ ណីម៉ា (Neymar) និងកីឡាករ អ៊ឹមបាពេ (Kylian Mbappé) ចូលលេង​ជាមួយនោះ។ ប៉ុន្តែវាជាជ័យជំនះ ដែលបង្ហាញពីភាពរលូន នៃចង្វាក់ទាត់បាល់ រវាងពីកីឡាករមួយ ទៅកីឡាករមួយទៀត របស់ក្រុមប៉ារីសទាំងមូល និងគួបផ្សំ ពីថ្វីជើង របស់កីឡាករទាំងនោះផង។

នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមប៉ារីសរកបានគ្រាប់បាល់ រហូតដល់ទៅ ៤គ្រាប់ (៤-០) ដោយប្រើរយៈពេល មិនដល់៣០នាទីផង។ សំណាងល្អ ដែលក្រុម ម៉ូណាកូ បានសង្គ្រោះមុខមាត់របស់ខ្លួន នៅចុងពាក់កណ្ដាលដំបូង ដោយរកគ្រាប់បាល់មកវិញ បានមួយគ្រាប់ (៤-១)។ ប៉ុន្តែភាពរលូន នៃការទាត់បាល់ របស់ក្រុមប៉ារីស បានបន្ត​នៅពាក់កណ្ដាល​ម៉ោងទីពីរ ដោយបានរកគ្រាប់បាល់ បានបីគ្រាប់ថែមទៀត (៧-១)។

នៅក្នុងពិភពបាល់ទាត់ ក្នុងប្រទេសបារាំង ក្រុមប៉ារីស បានដណ្ដើម​បានតំណែងជើងឯក និងពានរង្វាន់បាន​ចំនួន៣រួចហើយ ដោយនៅសល់តែពានរង្វាន ឆ្នាំនេះ របស់ប្រទេសបារាំង មួយទៀតប៉ុណ្ណោះ ដែលគេសង្ឃឹមថា នឹងត្រូវក្រុមប៉ារីសដណ្ដើមយកបានបន្ថែមទាំងអស់។ ផ្ទុយទៅវិញ ក្រុមប៉ារីស ហាក់នៅឆ្ងាយ ឬហាក់នៅមិនទាន់មានសំណាង នៅឡើយ នៅក្នុងដំណើរឈានទៅដណ្ដើម ជាជើងឯកអ៊ឺរ៉ុប ក្នុងក្របខណ្ឌ «Champions League»៕

» ទស្សនាវីដេអូសង្ខេប ពីការប្រកួតរវាងក្រុម ប៉ារីស និងក្រុម ម៉ូណាកូ ឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...