យុគ ចិន្តា ត្រៀម​ប្រមូល​បច្ច័យ​ដង្ហែ​កឋិន​ទៅ​ខេត្ត​ស្វាយ​រៀង នៅ​ថ្ងៃ​ដំបូង

ពិធីការិនីឆ្នើមចាស់វស្សានៅតែល្បីឈ្មោះ ប្រចាំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន អ្នកនាង យុគ ចិន្តា បានបង្ហើយថា នាងក៍មាន​ការរៀបចំពិធីអង្គកឋិនទានរួចហើយ ដោយពិធីរបស់នាងធ្វើឡើង នៅថ្ងៃទី១៩ខែតុលាខាងមុខ ហើយនិងត្រូវដង្ហែទៅ​កាន់​វត្តកោះជុំ ស្ថិតក្នុងខេត្តស្វាយរៀង។
  • ដោយ: សំនៀង
  • កែប្រែចុងក្រោយ: October 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រាជធានីភ្នំពេញ - ក្នុងរដូវបុណ្យកឋិនទានឆ្នាំថ្មី២០១៣នេះ តារាល្បីឈ្មោះមួយចំនួន ក៏ដូចជាបងប្អូនប្រជាជនខ្មែរទូទៅ ដែលជាអ្នកកាន់ព្រះពុទ្ឋសាសនាដែរ បានរួមគ្នារួចជាស្រេចហើយ សម្រាប់ការចាត់ចែងវេនចេញ (ថ្ងៃ) ដង្ហែអង្គកឋិនតាម​បណ្តាវត្តផ្សេងៗ ជុំវិញខេត្តក្រុងតាមគោលដៅរៀងខ្លួន។ ដូច្នេះហើយ ទើបអ្នកនាង យុគ ចិន្តា ពិធីការិនីសម្ដីបានប្រចាំ​ទូរទស្សន៍ស៊ីធីអិន បានមូលមតិគ្នាជាមួយនិងញាតិមិត្តក្រុមគ្រួសារ បានឯកច្ឆ័នគ្នាប្រារព្ឋធ្វើបុណ្យកឋិន នៅឯទឹកដី​កំណើត​របស់អ្នកនាងផ្ទាល់ ដែលភាគច្រើនគេដឹងច្បាស់ថា ស្ថិតនៅខេត្តស្វាយរៀង។

ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីពេលថ្មីៗនេះ អ្នកនាង យុគ ចិន្តា ដែលទើបតែគ្រងបានតំណែងពានរង្វាន់ ពិធីការិនី​លេចធ្លោដាច់គេប្រចាំឆ្នាំ២០១៣ បានបញ្ជាក់ថា ឆ្នាំនេះគោលដៅរបស់អ្នកនាង ដែលគ្រោងរៀបចំពិធីបុណ្យកឋិន បាន​សម្រេចម្តងទៀតហើយ បន្ទាប់ពីរំលងអាក់ខានប៉ុន្មានឆ្នាំ ដោយហេតុតែមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់រៀបចំ​ផែនការ​នេះ។

អ្នកនាង យុគ ចិន្តា បានបញ្ជាក់ថា ពិធីបុណ្យកឋិន ដែលគ្រោងដង្ហែទៅកាន់វត្តដែលបានគ្រោងទុកនោះ មាននាងនិង​​ម្តាយរបស់នាង ជាអ្នកចេញមុខរៀបចំ។ នាង បានថ្លែងឲ្យដឹងថា «គាត់ (ម្ដាយរបស់នាង) បានស្កាត់ពីអាមេរិកមក​ស្រុក​យើង​រៀបចំ ដោយមើលទៅពិតជាធំដុំគ្រាន់បើ ព្រោះយើងបានមូលមតិគ្នាគិតគូរយូរដែរ ថានឹងរៀបចំបុណ្យឲ្យបានដើម្បី​បាន​បច្ច័យ និងរបស់របរប្រើប្រាស់នានា ប្រគេនដល់ព្រះសង្ឃ ដែលមិនអាចនិមន្តទៅក្រៅបិណ្ឌបាតបាន នារដូវវស្សា»។

អ្នកនាងចិន្តាបានថ្លែងទៀតថា កឋិនដែលញាតិមិត្តរបស់នាងរៀបចំនេះ ធ្វើនៅរសៀលថ្ងៃទី១៩តុលា ដោយមានសូត្រមន្ត​ជួបជុំញាតិមិត្ត និងភ្ញៀវកិត្តិយសដែលនាងបានអញ្ជើញ មានទាំងអ្នកសិល្បៈ និងក្រៅសិល្បៈដោយបានរៀបចំ នៅក្នុង​បវិវេណហាងកាត់ដេរ «អម»នៅតាមបណ្តោយផ្លូវបាស្ទ័រ។លុះថ្ងៃទី២០តុលា អង្គកឋិនទាននឹងដង្ហែរ ទៅកាន់វត្តកោះជុំនៅ​ខេត្តស្វាយរៀង ដោយនៅពេលរាត្រី មានក្រុមកំប្លែងនាយពាក់មី និងមានតារាចម្រៀងជាច្រើនទៀត ចូលរួមសម្តែងច្រៀង​រាំនារាត្រីនោះ ឲ្យកាន់តែមានការរីករាយមួយកម្រិតទៀត។

អ្នកនាង យុគ ចិន្តា បញ្ជាក់បន្ថែមថា គោលបំណងដែលនាងរៀបចំបុណ្យកឋិនឡើង គឹចង់ឲ្យអ្នកម្តាយរបស់នាង បាន​សម្រេចគោលដៅដែលចង់រៀបចំបុណ្យទានពីមុនមក ហើយឃ្លាតឆ្ងាយពីស្រុកនៅដល់ប្រទេសគេ និងចង់ឲ្យគាត់​បាន​ជួយទប់ទល់រាល់កង្វះខាតខ្លះនៅស្រុកកំណើត ជាពិសេសវត្តដែលជាទីកន្លែងមានអនុស្សាវរីយ៍ និងចែករំលែកបុណ្យ​កុសលទាំងអស់គ្នា ចំពោះភ្ញៀវទាំងអស់ដែលមានសុទ្ឋា ក្នុងការរួមគ្នាធ្វើបុណ្យប្រកបដោយចិត្តជ្រះថ្លា ហើយសង្ឃឹមថា​បច្ច័យដែលប្រមូលបាន នឹងងជួយបន្ឋូរកង្វះខាតខ្លះដល់វត្តជាក់ជាមិនខាន៕

--------------------------
ដោយ៖ សំ នៀង - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...