សាម៉ូអែល អេតូ៖ ខ្ញុំ​ធ្លាប់​ស្អប់​ ជូសេ ម៉ូរីញូ

ខ្សែប្រយុទ្ធ សាម៉ូអែល អេតូ (Samuel Eto'o) បានបង្ហើបឲ្យដឹងថា គាត់ធ្លាប់ស្អប់លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) មុនពេលដែលគាត់ធ្វើការជាមួយគ្នា នៅក្នុងក្រុមអ៊ីនថើ មីឡាន (Inter Milan)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: September 14, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែប្រយុទ្ធ សាម៉ូអែល អេតូ (Samuel Eto'o) បានបង្ហើបឲ្យដឹងថា គាត់ធ្លាប់ស្អប់លោក ជូសេ ម៉ូរីញ៉ូ (Jose Mourinho) មុនពេលដែលគាត់ធ្វើការជាមួយគ្នា នៅក្នុងក្រុមអ៊ីនថើ មីឡាន (Inter Milan)។


កីឡាករ សាម៉ូអែល អេតូ (ឆ្វេង) ជាខ្សែរប្រយុទ្ធ និងលោកជូសេ ម៉ូរីញ៉ូ ជាគ្រូបង្វឹង របស់ក្រុមបាល់ទាត់ ឆែលស៊ី បច្ចុប្បន្ន។ (រូបថត AFP: Cristophe Simon)

គ្រូបង្វឹកម៉ូរីញ៉ូ ធ្លាប់ដឹកនាំក្រុមអ៊ីនថើ ឲ្យទទួលបានពាន៣ក្នុងមួយរដូវកាល កាលពីរដូវកាល២០០៩/២០១០ ហើយ​ក៏ជា​ពេលដែលអេតូ កំពុងតែលេងនៅទៅនោះដែរ។ អេតូ ត្រូវបានលោកម៉ូរីញ៉ូ ទិញទៅជំនួសដំណែងកីឡាករ ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) ហើយគាត់ក៏ធ្វើបានល្អបំផុតសម្រាប់ក្រុមអ៊ីនថើ។

ទោះបីជាធ្លាប់មានភាពជោគជ័យដ៏ធំធេង ជាមួយគ្នាយ៉ាងនោះក៏ពិតមែន អេតូប្រាប់ថា គាត់មិនដែលពិចារណា ឬគិត​ចង់លេងឲ្យក្រុមលោកម៉ូរីញ៉ូម្តងណាឡើយ កំឡុងដែលគាត់កំពុងតែលេងឲ្យក្រុមបាសេឡូណា (Barcelona)។

អេតូ បានប្រាប់ដល់កាសែតដឹសាន់ (The Sun) ថា៖ «មុនពេលដែលយើងជួបគ្នានៅអ៊ីថើ យើងទាំង២នាក់មិនដែល​ស្គាល់​គ្នាទេ ដូច្នេះទំនាក់ទំនងជាមួយគ្នាក៏គ្មានដែរ។ មានម្តងនោះ ខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនលេងឲ្យក្រុមរបស់​លោកម៉ូរីញ៉ូ​ដាច់ខាត។ ប៉ុន្តែព្រះជាម្ចាស់ បានធ្វើការកែប្រែ និងបានបង្ហាញឲ្យខ្ញុំឃើញពីកំហុស ព្រោះតែពេលនេះគាត់ជា​គ្រូបង្វឹក​របស់ខ្ញុំម្តងទៀត ហើយក៏ជាមិត្តភក្តិរបស់ខ្ញុំដែរ។»

អេតូ ធ្លាប់មានអាជីពដ៏អស្ចារ្យជាមួយក្រុមបាសេឡូណា ក្រុមអ៊ីថើ និងក្រុមជម្រើសជាតិកាម៉ារ៉ូន។ នៅឆ្នាំ២០០៩ គាត់បាន​ចាកចេញពីក្រុមយក្សអេស្ប៉ាញបាសេឡូណា ទៅចូលរួមជាមួយក្រុមអ៊ីនថើ របស់អ៊ីតាលី ដែលមានលោកជូសេ ម៉ូរីញ៉ូ​ កំពុងតែដឹកនាំនៅទីនោះ។

កីឡាករវ័យ៣២ឆ្នាំ អេតូ បានចាកចេញពីក្រុម អេនស្សី ម៉ាខាចកាឡា (Anzhi Makhachkala) មកចូលរួមជាមួយ​ក្រុម​តោខៀវឆែលស៊ី កាលពីថ្ងៃចុងក្រោយនៃការទិញដូរកីឡាករ ក្នុងតម្លៃខ្លួនប្រមាណ ៧លានផោន បន្ទាប់ពីក្លិបទីក្រុងឡុងដ៏​មួយនេះ មិនអាចតាមទិញខ្សែប្រយុទ្ធ វ៉ែន រ៉ូនី (Wayne Rooney) បាន។

អេតូ ក៏ធ្លាប់ជិតផ្ទេរមកកាន់ក្រុមឆែលស៊ីម្តងដែរ កាលពីឆ្នាំ២០០៦ ខណៈដែលកីឡាករ អេឌ្រីអាណូ (Adriano) ក៏ត្រូវ​បាន​ពិចារណា មុនពេលដែលក្លិបសម្រេចចិត្តទិញ អេនដ្រេ ស្សេវឆិនកូ (Andriy Shevchenko) ក្នុងតម្លៃ ៣០លានលោនវិញ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...