ទូរស័ព្ទដៃ៖ ស្សូឡូ «ឃ្យូ​១០០០​អេស» អេក្រង់​៥​អ៊ីញ បង្ហាញ​ផ្លូវ​ការ (VDO)

ក្រុមផលិតទូរស័ព្ទដៃ ស្សូឡូ (Xolo) បានប្រកាសបង្ហាញទូរស័ព្ទដៃវ៉ៃឆ្លាតស៊េរីថ្មីមួយ មានឈ្មោះថា «ឃ្យូ១០០០អេស» (Q1000S) នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៏កន្លងទៅ។ ទួរស័ព្ទដៃស៊េរីថ្មីចុងក្រោយបង្អស់នេះ នាំមកជាមួយនូវការរចនារូបរាង្គយ៉ាងស្រស់ឆើតឆាយ និងមានកម្រាស់ត្រឹមតែ ៦.៩៨ម.ម តែប៉ុណ្ណោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមផលិតទូរស័ព្ទដៃ ស្សូឡូ (Xolo) បានប្រកាសបង្ហាញទូរស័ព្ទដៃវ៉ៃឆ្លាត ស៊េរីថ្មីមួយ មានឈ្មោះថា «ឃ្យូ១០០០អេស» (Q1000S) នៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៏កន្លងទៅ។ ទួរស័ព្ទដៃស៊េរីថ្មីចុងក្រោយបង្អស់នេះ នាំមកជាមួយ​នូវការ​រចនារូបរាង្គយ៉ាងស្រស់ឆើតឆាយ និងមានកម្រាស់ត្រឹមតែ ៦.៩៨ម.ម តែប៉ុណ្ណោះ។


ទូរស័ព្ទ ស្សូឡូ ឃ្យូ១០០០អេស ស្ដើង និងមានទំហំអេក្រង់ធំ។ (រូបថត ក្រុមហ៊ុន)

ស្សូឡូ «ឃ្យូ១០០០អេស» មានទំហំអេក្រង់ ៥អ៊ីញ ប្រភេទ អាយភីអេស (IPS) អាចបង្ហាញរូបភាពយ៉ាងច្បាស់ក្នុងទំហំ ៧២០ភិចសែល ជាមួយនឹងបច្ចេកវិទ្យាបន្ថែម អូជីអេស (OGS) ដែលធ្វើឲ្យមានពណ៌ដ៏ស្រស់ស្អាតរស់រវើក។

វាមានម៉ាស៊ីន (CPU) ទំហំ ១.៥ជីហ្គាអែក ប្រភេទឃ្វាដខរ ម៉េដៀថែក (quad-core MediaTek) និងមានអង់ចងចាំ (RAM) ទំហំ១ជីហ្គាបៃ។

«ឃ្យូ១០០០អេស» មានកាមេរ៉ាក្រោយទំហំ ១៣ម៉េហ្គាភិចស្យ៊ែល និងមានកញ្ចក់កាមេរ៉ាប្រភេទ ប៊ីអេសអាយ២ (BSI 2 sensor)។ កាមេរ៉ាមុខទំហំ ៥មេហ្គាភិស្យ៊ែល។ វាអាចផ្ទុកបានក្នុងម៉ាស៊ីនស្រាប់ទំហំ ១៦ជីហ្គាបៃ និងដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ អេនដ្រយ៤.២ ជីលីបីន (Android 4.2 Jelly Bean)។

ចំពោះថ្មរបស់វា មានកំរិតថាមពលដល់ទៅ ២៥០០មីលីអំពែម៉ោង។ បើតាមការគូសបញ្ជាក់ពីក្រុមហ៊ុន ថ្មប្រភេទនេះ អាច​លេងតន្ត្រីបាន ៥៣ម៉ោង, បើកគ្រឿងទុកចោលបាន ៣២៧ម៉ោង សម្រាប់ប្រព័ន្ធ ៣ជី (3G), ៤២៥ម៉ោង សម្រាប់ប្រព័ន្ធ ២ជី (2G) និងបាន ១២.៥ម៉ោង ក្នុងពេលដំណើរការប្រព័ន្ធ៣ជី។

ទូរស័ព្ទដៃវ៉ៃឆ្លាត ស្សូឡូ «ឃ្យូ១០០០អេស» មានតម្លៃប្រហែល ៣០០ដុល្លាសហរដ្ឋអាមេរិក ហើយវានឹងចរាចរណ៏លើ​ទីផ្សារនៅ២ ឬ៣សប្តាហ៏ខាងមុខ៕

សូមទស្សនាវីដេអូ ពីការបង្ហាញដំបូងនៃទូរស័ព្ទនេះដូចតទៅ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...