«អាយហ្វូន ៥អេស» នឹង​ប្រកាស​ចេញ​លក់​នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា

កន្លងមកយើងឃើញថា «អាយហ្វូន ៥» (iPhone 5) បានប្រកាសចេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ហើយបានចេញលក់នៅថ្ងៃទី២១ ខែកញ្ញា ខណៈដែល «អាយហ្វូន ៤អេស» (iPhone 4S) ប្រកាសចេញកាលពីថ្ងៃទី០៤ ខែតុលា នឹងចេញលក់ជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។ ដូច្នេះស៊េរីអាយហ្វូនបន្ទាប់នេះ ក៏អាចនឹងមានភាពស្រដៀងគ្នាដែរ វានឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១៩ ខែកញ្ញា បើវាពិតជាប្រកាសចេញនៅថ្ងៃទី១០ ខែកញ្ញាពិតមែន។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនអ័បផល (Apple) បានចេញកាលវិភាគ ប្រកាសចេញទូរស័ព្ទដៃស៊េរីទំនើបចុងក្រោយ «អាយហ្វូន ៥អេស» (iPhone 5S) នៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។


រូបរាងពីខាងក្រោយរបស់ទូរស័ព្ទទំនើបអាយហ្វូន សេរី ៥។ (រូបថត MONOROOM.info/ D. KEO)

កន្លងមកយើងឃើញថា «អាយហ្វូន ៥» (iPhone 5) បានប្រកាសចេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១២ ហើយ​បាន​ចេញលក់នៅថ្ងៃទី២១ ខែកញ្ញា ខណៈដែល «អាយហ្វូន ៤អេស» (iPhone 4S) ប្រកាសចេញកាលពីថ្ងៃទី០៤ ខែតុលា នឹង​ចេញលក់ជាផ្លូវការនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១១។

ដូច្នេះស៊េរីអាយហ្វូនបន្ទាប់នេះ ក៏អាចនឹងមានភាពស្រដៀងគ្នាដែរ វានឹងចរាចរណ៏លើទីផ្សារនៅថ្ងៃទី១៩ ខែកញ្ញា បើវា​ពិត​ជាប្រកាសចេញនៅថ្ងៃទី១០ ខែកញ្ញាពិតមែន។

ទទឹមនឹងការប្រកាសចេញនូវ «អាយហ្វូន ៥អេស» នេះ ក៏មានពាក្យចចាមអារ៉ាមផងដែរថា ក្រុមហ៊ុនអ័បផល គ្រោងនឹង​ប្រកាសស៊េរី អាយហ្វូនមួយប្រភេទផ្សេងទៀត ដែលមានតម្លៃសមរម្យ«ថោក»ជាងមុន មានឈ្មោះថា «អាយហ្វូន ៥ស៊ី» (iPhone 5C)។ ឧបករណ៏នោះ ត្រូវបានគេដឹងថា សំបករបស់វាផលិតពី ប្លាស្ទិក ដែលធ្វើឲ្យមានតម្លៃទាបជាង​អាយហ្វូន​ធម្មតា។

រីឯ «អាយហ្វូន ៥អេស» គ្រាន់តែធ្វើកំណែប្រែបន្តិចបន្តួចពីលើ «អាយហ្វូន ៥» ដែលមានស្រាប់តែប៉ុណ្ណោះ ដោយវាមាន​កាមេរ៉ា ១២ម៉េហ្គាភិចស្យែល ខណៈដែល «អាយហ្វូន ៥» មានតែ ៥ម៉េហ្គាភិចស្យែល។ ហើយវាបន្ថែមភ្លើង១គ្រាប់ទៀត ធ្វើឲ្យមានភ្លើងបាញ់២គ្រាប់ (dual-LED flash) ខណៈដែល «អាយហ្វូន ៥» មានភ្លើងតែ១គ្រាប់ (LED flash)។

ប៉ុន្តែអ័បផល គ្រោងនឹងធ្វើការកែប្រែធំ នៅស៊េរី «អាយហ្វូន ៦» ដែលនឹងចេញនៅឆ្នាំ២០១៤ ហើយពួកគេក៏មាន​គម្រោង​​ចង់ប្រកាសចេញ «អាយផេដ ៥» (iPad 5) នៅខែកញ្ញាខាងមុខនេះផងដែរ។ ដូច្នេះនៅខែកញ្ញា អ័បផលអាចនឹង​ប្រកាស​ចេញផលិតផលថ្មី ៣ស៊េរីជាមួយគ្នាតែម្តង។

គ្រប់ឧបករណ៏ ស៊េរី «អាយ» (iDevices) ថ្មីៗទាំងអស់ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការន៏ជំនាន់ថ្មីដែរ ពោល​គឺ​ដំណើរការដោយ ប្រព័ន្ធដំណើរការ «អាយអូអេស ៧» (iOS 7)។

ដូច្នេះយើងនឹងរងចាំមើល ការប្រកាសចេញនូវ «អាយហ្វូន ៥អេស» ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញាខាងមុខ។ ចំពោះ​លក្ខណៈសម្បត្តិរបស់វាលំអិតយ៉ាងណានោះ មនោរម្យព័ងអាំងហ្វូ នឹងលើកយកមកបង្ហាញជូន បន្ទាប់ពីថ្ងៃប្រកាសនោះ​ផងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...