ភ្នាក់ងារ​អេដវ៉ា ស្នូដេន ដែល​អាមេរិក​តាម​ចាប់ បាន​ទៅ​ដល់​ម៉ូស្គូ​ហើយ

លោក អេដវ៉ា ស្នូដេន ត្រូវប្រឈមនឹងការចោទប្រកាន់ ពីការលួចការសម្ងាត់ ហើយបានគាស់រំលើងកម្មវិធីត្រួតពិនិត្យសម្ងាត់ចំនួនពីរ របស់យោធាអាមេរិក។ លោកបានលាក់ខ្លួននៅទីក្រុងហុងកុង តាំងពីប៉ុន្មានសប្ដាហ៍មកហើយ និងទំនងជាបានសាកល្បងសុំសិទ្ធិជ្រកកោននយោបាយ នៅក្នុងប្រទេសអ៊ីស្លង់ដ៍។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: June 23, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អេដវ៉ា ស្នូដេន (Edward Snowden) ដែលធ្លាប់ជាមនុស្សរបស់ទីក្រុងវ៉ាស៊ីនតោនរូបនេះ បានចេញពីទីក្រុងហុងកុង តាមជើងហោះហើររ៉ូស្សី អាអេរ៉ូផ្លូ (Aeroflot) ឆ្ពោះទៅកាន់ទីក្រុងម៉ូស្គូ កាលពីថ្ងៃអាទិត្យទី២៣ខែមិថុនា។


ចលនាគាំទ្រលោកស្នូដេន នៅមុខស្ថានទូតអាមេរិក ក្នុងទីក្រុងហុងកុងកាលពីថ្ងៃទី១៥ខែមិថុនា។ (រូបថត EYEPRESS NEWS / AFP)

អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថា បើមិនមានផ្លាស់ប្ដូរទេ លោកស្នូដេននឹងត្រូវស្នាក់នៅ​ទីក្រុងម៉ូស្គូចំនួនមួយយប់ មុននឹងឡើងយន្ដហោះឆ្ពោះទៅប្រទេសគុយបា និងជាបន្ទាប់ទៅទៀតឆ្ពោះ​ទៅទីក្រុង​ការ៉ាកាស នៃប្រទេសវេណេស៊ុយអេឡា។

លោក អេដវ៉ា ស្នូដេន ត្រូវប្រឈមនឹងការចោទប្រកាន់ ពីការលួចការសម្ងាត់ ហើយបានគាស់រំលើងកម្មវិធីត្រួតពិនិត្យ​សម្ងាត់ចំនួនពីរ របស់យោធាអាមេរិក។ លោកបានលាក់ខ្លួននៅទីក្រុងហុងកុង តាំងពីប៉ុន្មានសប្ដាហ៍មកហើយ និង​ទំនងជាបានសាកល្បងសុំសិទ្ធិជ្រកកោននយោបាយ នៅក្នុងប្រទេសអ៊ីស្លង់ដ៍។

ទីក្រុងវ៉ាស៊ីនតោន បានបញ្ជូនកាលពីថ្ងៃសៅរ៍ទី២២ នូវការព្រមានដ៏ម៉ឺងម៉ាត់មួយ ទៅកាន់ទីក្រុងហុងកុង ដើម្បីធ្វើ​យ៉ាងណាចាប់បញ្ជូនខ្លួន លោកស្នូដេន ឲ្យខាងតែបានទៅកាន់សហរដ្ឋអាមេរិក។ ប៉ុន្តែប្រទេសចិនបានគិតថា ការស្នើ​សុំនោះមិនបានគោរព ទៅតាមច្បាប់របស់ទីក្រុងហុងកុងឡើយ។ ទីក្រុងហុងកុង មានកិច្ចព្រមព្រៀងចាប់បញ្ជូនខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក ប៉ុន្តែកិច្ចព្រមព្រៀងនោះ បានកំណត់ឲ្យមានការលើកលែង នូវការចាប់បញ្ជូនខ្លួនណាមួយ ដែលមានចរិកនយោបាយ។

សូមបញ្ជាក់ថា ទីក្រុងហុងកុង មានរដ្ឋបាល និងច្បាប់ទម្លាប់ មិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ របបកុម្មុយនីសនៃ​ទីក្រុងប៉េកាំងនោះទេ បើទោះជាទីក្រុងនេះស្ថិតក្នុងប្រទេសចិននោះក៏ដោយ។

លោក ស្នូដេន ធ្លាប់ជាអតីតទីប្រឹក្សានៃទីភ្នាក់ងារសន្តិសុខជាតិ ហើយលោកបានទទួលខ្លួនថាបានផ្ដល់ព័ត៌មាន ទៅឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងកម្មវិធីត្រួតពិនិត្យយោធារបស់អាមេរិកាំង។ នៅសហរដ្ឋអាមេរិក លោកស្នូដេន អាចនឹង​ទទួលទោសជាប់ពន្ធនាគារចំនួន១០ឆ្នាំ ប្រសិនបើលោកត្រូវបានរកឃើញថាមានទោស ទាក់ទងនឹងការចោទ​ប្រកាន់​ទាំងនេះ។

ប្រភពមិនផ្លូវការផ្សេងទៀត បាននិយាយថា លោក ស្នូដេនអាចនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្លង់ដ៍ ឬប្រទេស​អេក្វាទ័រ ដូចដែលស្ថាបនិករបស់វីគីលេគ្ស៍ (WikiLeaks) លោក ជូលៀន អាសង្ស៍ (Julian Assange) ធ្លាប់បានធ្វើ​រួច​ហើយ។

ប៉ុន្តែទោះជានៅទីណាក៏ដោយ ក៏ប្រព័ន្ធយុត្តិធម៌របស់អាមេរិក នឹងតាមប្រម៉ាញ់លោកស្នូដេនដល់ទីនោះ។ សេចក្ដី​ប្រកាសមួយរបស់ក្រសួងយុត្តិធម៌អាមេរិក ចេញផ្សាយនៅថ្ងៃអាទិត្យដដែលនេះ បាននិយាយថា «យើងត្រូវបាន​ជូន​ដំណឹង ដោយអាជ្ញាធរហុងកុង ថាលោក ស្នូដេនបានចាកចេញពីទីក្រុងហុងកុង ឆ្ពោះទៅកាន់ប្រទេស​មួយផ្សេង​ទៀត។ យើងបន្តជជែកលើប្រធានបទនេះ ជាមួយទីក្រុងហុងកុង ហើយនឹងបង្កើតយុទ្ធនាការ​ជាមួយនឹងប្រទេស​ណាក៏ដោយ ដែលលោកស្នូដេន ទៅដល់៕»

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...