នីហ្សេរីយ៉ា៖ ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង ធ្វើ​អោយ​មនុស្ស​១៨៥​នាក់​ស្លាប់

ការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសនីហ្សេរីយ៉ាង និងក្រុមឧទ្ទាម អ៊ីស្លាមនិយមជ្រុល នៅក្នុងតំបន់មួយផ្នែកឦសាននៃប្រទេស ដែលធ្វើអោយមនុស្សស្លាប់ជាង១៨៥នាក់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រយុទ្ធគ្នា រវាងកងទ័ពប្រទេសនីហ្សេរីយ៉ាង និងក្រុមឧទ្ទាម អ៊ីស្លាមនិយមជ្រុល នៅក្នុងតំបន់មួយផ្នែកឦសាន​នៃ​ប្រទេស ដែលធ្វើអោយមនុស្សស្លាប់ជាង១៨៥នាក់។


ភូមិមួយ ដែលត្រូវបានពង្រាបដោយ ការប្រយុទ្ធដ៏ខ្លាំងក្លា។

លោកឡាវ៉ាន កូឡេ (Lawan Kole,) អ្នកទទួលខុសត្រូវម្នាក់នៃរដ្ឋាភិបាល ប្រចាំតំបន់បាហ្គា បាននិយាយថា​កាលពីថ្ងៃ​អាទិត្យទី២១នេះ ថាការជួបប្រយុទ្ធគ្នានេះ បានកើតឡើងនៅយប់ថ្ងៃសុក្រ ហើយមានរយៈពេលជាច្រើនម៉ោង។

លោកបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន១៨៥នាក់ បានស្លាប់ និងត្រូវបានយកទៅកប់។ លោកបានបន្ថែម​ថា គេនៅបន្តស្វែងរកសាកសព ជាបន្តទៅទៀតនៅឡើយ។

មេបញ្ជាការកងទ័ពលោក អូស្ដាំង អេដូកប៉ាយ៉េ (Austin Edokpaye) បានជូនដំណឹងទៅអ្នកទទួលខុសត្រូវ នៅក្នុងរដ្ឋប៉ូណូ (Borno) ថា ក្រុមឧទ្ទាមអ៊ីស្លាមនិយមជ្រុលទាំងនោះ បានប្រើប្រាស់កាំភ្លើងធុនធ្ងន់ និងគ្រាប់ផ្តក់ បាញ់ចេញពីកាណុង​ធំៗ​ទៅ។

បើតាមលោកមេបញ្ជាការ ក្រុមអ៊ីស្លាមនិយមជ្រុលទាំងនោះ បានប្រើប្រាស់ជនស៊ីវីល ដើម្បីជារនាំងនៅក្នុងការប្រយុទ្ធ​គ្នា​នោះ ដែលធ្វើអោយគេជឿថា កងទ័ពបានបើកការបាញ់រះទៅលើ ភូមិស្រុកដែលមានប្រជាជនសមញ្ញរស់នៅ។

តាំងពីឆ្នាំ២០១០មក ប្រទេសនីហ្សេរីយ៉ា បានធ្លាក់ចូលក្នុងអំពើវាយប្រយុទ្ធគ្នា យ៉ាងហឹង្សា នៅក្នងតំបន់​ខាងជើងនៃ​ប្រទេស ដែលមានបណ្ដាជនរស់នៅភាគច្រើន ជាអ្នកកាន់សាសនាអ៊ីស្លាម៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់

 
Loading...