Posts in ‘នយោបាយ’ Category

បក្ស​សង្គ្រោះ​ជាតិ និង​​បក្ស​ប្រជាជន យក​ត្រូវ​រៀង​ខ្លួន​ចំពោះ​អំពើ​ហិង្សា

បក្ស​សង្គ្រោះ​ជាតិ និង​​បក្ស​ប្រជាជន យក​ត្រូវ​រៀង​ខ្លួន​ចំពោះ​អំពើ​ហិង្សា

ក្នុងពេលដែលមានកម្មករយ៉ាងតិច៥នាក់បានស្លាប់ និងរបួសច្រើននាក់ ក្រោយការប៉ះទង្គិចគ្នា​ដោយហិង្សារវាង​កម្លាំងសមត្ថកិច្ច និងកម្មករ នៅផ្លូវវ៉េងស្រេង សង្កាត់មានជ័យ ខណ្ឌមានជ័យ គណបក្សប្រជាជនកម្ពុជា​ដែល​ជា​គណបក្សគ្រប់គ្រងអំណាច និងគណបក្សសង្រ្កោះជាតិ ដែលជាគណបក្សជំទាស់ បានទម្លាក់កំហុស​ដាក់គ្នាទៅ​វិញទៅមកចំពោះអំពើហិង្សានេះ ហើយឆ្លើយយកត្រូវតែរៀងៗខ្លួន។ តែក្រុមអ្នកវិភាគ បានថ្លែងថា ចង់មិនចង់ គណបក្សទាំងពីរដែលទទួលឆ្នោត​ពីរាស្ត្រ ត្រូវតែជាតួអង្គសំខាន់ ក្នុង​ការទទួលខុសត្រូវចំពោះបញ្ហានេះ។


មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។

នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤​នេះ បាន ស្នើឲ្យគណបក្សប្រជាជនកម្ពុជា [...]

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

សង្គម​ស៊ីវិល​ទទូច​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​បញ្ចប់​វិបត្តិ

ដើម្បីទម្លាយភាពជាប់គាំងនយោបាយ​ ក្នុងពេលបច្ចុប្បន្ននេះ និងធានាពីភាពស្របច្បាប់របស់រដ្ឋាភិបាល​ក្រោយ​ការបោះឆ្នោត មានតែការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែទម្រង់​ គណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ ហើយការបោះឆ្នោតនេះត្រូវធ្វើយ៉ាងយូរត្រឹមឆ្នាំ២០១៥ ទើបជាដំណោះ​ស្រាយល្អបំផុតក្នុងកាលៈទេសៈបច្ចុប្បន្ន និងអនាគត។ ទាំងនេះគឺជាការលើកឡើង និងជាការអំពាវនាវរបស់​បន្ទប់​ស្ថានការណ៍ថ្ងៃបោះឆ្នោត ដែលមានអង្គការសង្គមស៊ីវិលជិត២០អង្គការជាសមាជិក។


សន្និសីតនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅ​កម្ពុជា ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/U.Bory)

នយោបាយកម្ពុជា - [...]

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ហ្វេសប៊ុក ហ៊ុន សែន ថា​ក្រុម​ប្រឆាំង​កំពុង​តាំង​ខ្លួន​ជា​«នាយក​រដ្ឋមន្ត្រី»

ខណៈស្ថានការណ៍កំពុងជន់ជោរ ដោយសាររលកបាតុកម្ម និងកូដកម្មបានកើតឡើងជាបន្តបន្ទាប់ បូកផ្សំនឹងការ​បង្ក្រាប​យ៉ាងខ្លាំងក្លា ពីសំណាក់កងកម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈទំព័រ​ហ្វេសប៊ុក ដែលគេជឿជាក់ថាជាទំព័រផ្លូវការបស់លោក បានសរសេរនៅមុននេះបន្តិចថា បក្សប្រឆាំង​និង​ក្រុមជ្រុលនិយមកំពុងតាំងខ្លួនជានាយករដ្ឋមន្រ្តី។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

វិបត្តិសង្គម - ទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរថា «ការប្រើប្រាស់សិទ្ឋិសេរីភាព គឺមិនមែនសំរាប់តែអុចអាលបង្ករបាតុកម្ម និងកុបកម្មហឹង្សា និងការញុះញុងអោយមានភាពរញេរញៃ [...]

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

ចិន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​នៅ​កម្ពុជា ជជែក​គ្នា

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួរ ឈុនយីង (Hua Chunying) បានធ្វើការអំពាវនាវឲ្យ​ភាគីជម្លោះ​ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយការខ្វែងគំនិតរបស់ពួកគេ តាមរយៈការជជែកគ្នា។ នេះជាការផ្សាយ​ឲ្យ​ដឹង របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅប៉ុន្មានម៉ោងមុននេះ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក ហ៊ុន សែន ចាប់ដៃគ្នានៅមន្ទីរដ្ឋសភាជាតិ ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - «យើងសង្ឃឹមថាគ្រប់ភាគីកម្ពុជាទាំងអស់ នឹងគិតផលប្រយោជន៍ជាតិ ជាអាទិភាព ប្រើប្រាស់​ដំណោះស្រាយតាមផ្លូវច្បាប់ ដើម្បីរកច្រកចេញពីវិបត្តិ និងរក្សាឲ្យបាននូវស្ថិរភាព និងសុខសន្តិភាពរបស់​ប្រទេស​របស់ពួកគេ។» នេះជាការថ្លែងឲ្យដឹងរបស់លោកស្រី ហួរ [...]

វៀតណាម​កំពុង​ត្រៀម​ធ្វើ​ពិធី​អបអរសាទរ​ជ័យជំនះ​លើ​របប​ប៉ុលពត

វៀតណាម​កំពុង​ត្រៀម​ធ្វើ​ពិធី​អបអរសាទរ​ជ័យជំនះ​លើ​របប​ប៉ុលពត

ការប្រារពទិវាអបអរសាទរជ័យជំនះ លើរបបប្រល័យពូជសាសន៍ខ្មែរក្រហម មិនមែនមានធ្វើតែនៅក្នុងកម្ពុជាដោយ​គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែនៅរដ្ឋធានីហាណូយ ផ្នែកខាងជើងនៃសាធារណរដ្ឋសង្គមនិយម​វៀតណាម​ឯណោះវិញ ក៏គេកំពុងត្រៀមរៀបចំប្រារព្ធពិធីបុណ្យជាប្រវត្តិសាស្ត្រនេះដែរ។ តើការប្រារព្ធទិវានេះឡើង មាន​អត្ថន័យ​​បែបណា?


លោក ង្វៀន ធៀនណាន់ ប្រធានរណសិរ្យមាតុភូមិវៀតណាម។ (រូបថត VNA)

ជ័យជំនះលើរបបប្រល័យពូជសាសន៍ - ប្រធានរណសិរ្យមាតុភូមិវៀតណាម លោក ង្វៀន ធៀនណាន់ (Nguyen Thien Nhan) បានធ្វើជាអធិបតីភាព នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីក្រុងហាណូយ ជាមួយ​នឹង​មន្ត្រីអ្នកមុខអ្នកការ មកពីក្រសួងមន្ទីរ ព្រមទាំងអង្គការចាត់តាំងនានា ស្ដីពីបុណ្យរំលឹកខួបលើកទី៣៥ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...