Posts in ‘តារា ជនល្បីៗ’ Category

សេង សូណា ចង់​​ថត​​ដោះ​​អាវនិង​​ថតរឿង​កូន​ជ្រូក ផ្គើន​អ្នក​រិះគន់?

សេង សូណា ចង់​​ថត​​ដោះ​​អាវនិង​​ថតរឿង​កូន​ជ្រូក ផ្គើន​អ្នក​រិះគន់?

ជាថ្មីម្តងទៀតតារាសាច់សខ្ចី និងមានដើមទ្រូងមូលក្លំ គួរជាទីចាប់អារម្មណ៏របស់យុវវ័យមួយចំនួន គ្រោងចង់បង្ហាញ​ក្បាច់ថ្មីរបស់ខ្លួន ដោយមានបំណងចង់ថតដោះអាវ និងជាពិសេសមិនសូវមានតារាណាហ៊ានលើកឡើងនោះ គឺ​បំណងចង់ថតរឿងសិច (ឬភាពយន្ដកូនជ្រូក) សំរាប់បង្អួតជាតិសាសន៍ដទៃ។


នាងសេង សូណា ក្នុងឈុតខ្លីបង្ហាញសាច់ នៅមាត់សមុទ្រ។ (រូបថត ហ្វេសប៊ុក)

តារា - បន្ទាប់ពីមានការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រិយមិត្តប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកប្រើប្រាស់បណ្តាញ​សង្គមហ្វេសប៊ុក ចំពោះការបង្ហាញដើមទ្រូងដ៏ស៊ិចស៊ីរបស់តារាសេង សូណា ឥលូវនេះតារាដែលមានដើមទ្រូង​មូល​ក្លំរូបនេះ បានបង្កភាពភ្ញាក់ផ្អើលម្តងទៀត តាមរយៈការសរសេរសារនៅលើទំទ័ររបស់ខ្លួន [...]

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

ដឹង​ថា​ឈ្នះ​ជ័យ​លាភី ណូបែល​ឆ្នាំ​២០១៣ ក្នុង​ពេល​កំពុង​លង់​លក់!

អាលីស មូនរ៉ូ (Alice Munro) ជាអ្នកនិពន្ធរឿងខ្នាតខ្លី បានឈ្នះជ័យលាភីណូបែល​ ខាងផ្នែក​អក្សរសាស្រ្ត ប្រចាំ​ឆ្នាំ​២០១៣ ហើយ​ត្រូវបានដាក់ងារជូនអ្នកស្រីថា ជា«កំពូលអ្នកនិពន្ធរឿងខ្លី»។ អ្វីដែលគិតថាគួរឲ្យភ្ញាក់ផ្អើលនោះ គឺ​ដំណឹងនៃការឈ្នះរង្វាន់​ណូបែលនេះ ត្រូវបានប្រកាសក្នុងពេលដែលអ្នកស្រីកំពុងទទួលទានដំណេក។ ជាក្ដី​សុបិន្ត​ដែលអ្នកស្រីមានតាំងពីយូរ ប៉ុន្តែ​រហូតមកដល់ក្រោយការប្រកាសនេះ ក៏អ្នកស្រីនៅតែមិនទាន់អស់ចិត្តនៅឡើយ។


អ្នកស្រី អាលីស មូនរ៉ូ អ្នកនិពន្ធរឿងខ្លី សញ្ជាតិកាណាដា។ (រូបថត ZUMA Press)

រង្វាន់ណូបែល - អ្នកស្រី អាលីស មូនរ៉ូ សញ្ជាតិកាណាដាអាយុ៨២ឆ្នាំ បានទទួលដំណឹងនៃការ​ឈ្នះរង្វាន់​ណូបែល​នេះ [...]

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

«សំផឹង​អស់​សាច់» ក៏​ជា​មនុស្ស!

សីលធម៌សង្គម - រាជាណាចក្រអច្ឆរិយៈដ៏ស្លូតបូត មានរាស្ត្រម្ចាស់នគរ សុទ្ធសឹងជាពូជអ្នកជា តែបែរជាបាន​ឈាន​មកដល់របត់ថ្មីមួយ ដែលត្រូវបានគេមើលឃើញថា កំពុងរងគ្រោះនឹងការធ្លាក់ចុះនៃសីលធម៌សង្គម សឹង​តែ​និយាយ​ហៅលែងលឺ ជាពិសេសនៅក្នុងអំឡុងពេល និងនៅក្រោយពេលនៃការបោះឆ្នោតសកល ឆ្នាំ​២០១៣។ នោះ គឺការ​ជេរប្រទេស ផ្ដាសា និងការលាបពណ៌គ្នាយ៉ាងសម្បើមដៃ ពីសំណាក់អ្នកគាំទ្រគណបក្ស​នយោបាយម្ខាងៗ។ ម្ខាង​ថាម្ខាងទៀត ជាឆ្កែយួន ឬខ្ញុំកញ្ជះយួន រីឯម្ខាងទៀតចោទម្ខាងខាងនោះថា ជាក្រុម​បង្ក​អសន្ដិសុខ ញុះញង់។ល។និង​។ល។

ធ្ងន់ធ្ងរជាងនេះ ការលាបពណ៌ដែលមិនមានសីលធម៌ក្នុងខ្លួនសោះតែម្ដង ពីសំណាក់ក្រុមអ្នកគាំទ្រម្ខាងៗ គឺ​ការ​ហៅ​ក្រុមអ្នកគាំទ្រស្រីៗ របស់គណបក្សមួយទៀត ជាស្រី«សំផឹង» ស្រី«លក់ខ្លួន» ស្រី«របស់តា» ស្រី«ប្រុស​រាប់​ភ្លេច» ឬស្រី«អស់សាច់»។ល។

ការលាបពណ៌ដែលគ្មានសីលធម៌នេះ [...]

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

តារា​ស្រី សឿ សុធារ៉ា បដិសេធ​រូបភាព​អសុរស​ថា មិត្ត​នាង​«Tag»​ឲ្យ

នាង សឿ សុធារ៉ា បានឆ្លើយបដិសេធថា រូបភាពដែលផ្សព្វផ្សាយនៅថ្ងៃចុងក្រោយនេះ ថាមិនមែនជារូបភាព​ដែល​នាងផ្ទាល់ជាអ្នកបង្ហោះនោះទេ។ រូបភាព ដែលទទួលបានការិះគន់យ៉ាងច្រើន ពីសំណាក់ទស្សនិកជនដែល​គាំទ្រ​រូបនាង រហូតអាចនឹងឈានដល់ការបាត់បង់ ប្រជាប្រិយភាពរបស់នាងផងនោះ ត្រូវបានតារាសាច់ស្អាតកូនមួយ​រូបនេះអះអាងថា ជារបស់មិត្តនាង ជាអ្នកដាក់បញ្ចូលឈ្មោះនាងឲ្យជាប់ពាក់ព័ន្ធ។


តារាស្រីកូនមួយ សឿ សុធារ៉ា នៅក្នុងពេលសម្ដែងមួយ។ (រូបថតហ្វេសប៊ុក)

តារា - តាមរយៈ រូបភាពមួយសន្លឹក អមជាមួយពាក្យសម្តីអសុរស ដែលត្រូវបានទំព័រហ្វេសប៊ុកមួយ ដែលអ្នកផង​ជឿថា ជា​របស់តារាសម្តែងដ៏ល្បីឈ្មោះ គឺអ្នកនាងសឿ សុធារ៉ានោះ បានកំពុងធ្វើឲ្យតារាស្រីរូបនេះ ទទួលរងនូវ​ពាក្យរិះគន់ធ្ងន់ៗយ៉ាងច្រើន ពីសំណាក់ទស្សនិកជន [...]

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

ពេជ្រ សូលីកា វិល​ចូល​សិល្បៈ​ជា​ថ្មី​ក្រោម​ទ្រនំ ផលិតកម្ម​សាន់ដេ

កញ្ញា ពេជ្រ សូលីកាដែលបានប្រកាសថាឈប់ចូលវិស័យសិល្បៈហើយនោះ ឥលូវនេះប្រភពច្បាស់ការណ៍ បាន​បង្ហើបថានាងនឹងបង្ហាញ​វត្តមាន និងទេពកោសល្យរបស់ខ្លួនឡើងវិញ ជ្រកក្រោមទ្រនំថ្មីដែលល្បីមួយដែរ នោះគឺ​ផលិតកម្ម​សាន់ដេ។


កញ្ញា ពេជ្រ សូលីកា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)

តារា - ពេជ្រ សូលីកា អតីតតារាចម្រៀងនៅផលិតកម្មអ៊ិម (M) ដែលដើរចេញពីពិភពសិល្បៈ​រយៈពេលជិតពីរឆ្នាំ​ហើយ​នោះ ឥលូវតារាវ័យក្មេងស្រស់រូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈវិញហើយ។ ការវិលត្រលប់មកវិញនេះ តារាចម្រៀងដែលបានដើរចេញពីវិស័យសិល្បៈរយៈពេលខ្លីរូបនេះ បានចុះកុងត្រាជាមួយនិងផលិតកម្មសាន់ដេ ដែលជាផលិតកម្មល្បីមួយក្នុងស្រុក។

ការវិលត្រលប់របស់មកវិញរបស់ ពេជ្រ សូលីកា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...