Posts in ‘ស្រាវជ្រាវ’ Category

វិនាសកម្ម​គ្រោះថ្នាក់​រថភ្លើង​ខ្លាំង​ជាង​គេ​ទាំង​១១ ក្នុង​២៥​ឆ្នាំ​ចុង​ក្រោយ​នៅ​អ៊ឺរ៉ុប

វិនាសកម្ម​គ្រោះថ្នាក់​រថភ្លើង​ខ្លាំង​ជាង​គេ​ទាំង​១១ ក្នុង​២៥​ឆ្នាំ​ចុង​ក្រោយ​នៅ​អ៊ឺរ៉ុប

គ្រោះថ្នាក់រថភ្លើងនៅភូមិ ស៊ាំងហ្សាក់ ឌឺ កុំប៉ូស្ទែល (Saint-Jacques de Compostelle) ប្រទេសអេស្ប៉ាញ ជាគ្រោះថ្នាក់​​មួយ ក្នុងចំណោមគ្រោះថ្នាក់ដ៏រង្គាល ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយគេបង្អស់នេះ នៅអ៊ឺរ៉ុប។ យើងសូមត្រឡប់មក​ក្រោយវិញ ក្នុងរយៈពេលនេះ ដោយមានអមជាមួយនឹងរូបភាពផង ដើម្បីជម្រាបជូនពីគ្រោះថ្នាក់ ទាំង១១លើកកន្លងមក ដែលមានការខូចខាតច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ១៩៨៨។

គ្រោះថ្នាក់ផ្លូវដែកនៅប្រទេសអេស្ប៉ាញ កាលពីរាត្រីថ្ងៃពុធទី២៤ខែកក្កដាកន្លងមកនេះ បានបន្ថែមតួលេខ ទៅឲ្យបញ្ជី​វិនាសកម្មដ៏សែនរង្គាល នៃគ្រោះថ្នាក់រថភ្លើង ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៅទ្វីបអ៊ឺរ៉ុប។ តុល្យភាពដែលទទួលបាន ពីគ្រោះថ្នាក់ចុងក្រោយនេះ មកទល់នឹងបច្ចុប្បន្ន បានបង្កឲ្យមានភតក់ស្លុតជាទូទៅ [...]

សង្គ្រាម​ហ្វេសប៊ុក​កម្ពុជា៖ គណបក្ស​កាន់​អំណាច​«ភ្ញាក់​ខ្លួន»​? (វគ្គ១)

សង្គ្រាម​ហ្វេសប៊ុក​កម្ពុជា៖ គណបក្ស​កាន់​អំណាច​«ភ្ញាក់​ខ្លួន»​? (វគ្គ១)

ជាមួយនឹងលទ្ធផលនៃសន្លឹកឆ្នោត ដែលបានបន្ទាបគណបក្សកាន់អំណាច ឲ្យទទួលចំនួនកៅអីធ្លាក់មកជិតស្មើ​នឹង​គណបក្សប្រឆាំង (ឬចាញ់គណបក្សប្រឆាំង) នោះ ធ្វើឲ្យគេដឹងពីតួនាទីរបស់បណ្ដាញសង្គមមួយដ៏ល្បី ឈ្មោះ«ហ្វេសប៊ុក (facebook)» ហើយដែលសម្រាប់អ្នកនយោបាយ សង្គ្រាមដែលត្រូវធ្វើតាម​រយៈកងទ័ព នៃបណ្ដាញសង្គមដ៏មានឥទ្ធិពល​នេះ ពិតជាចាំបាច់ណាស់។


ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង លើកដៃដាក់ជាសញ្ញា។ (រូបភាព AP Photo/Heng Sinith)

ហ្វេសប៊ុកជាបណ្ដាសង្គម ដែលមានប្រជាប្រិយភាពខ្លាំងជាងគេបង្អស់ នៅក្នុងពិភពលោក។ បណ្ដាញនេះបង្កើតឡើងនៅ​ឆ្នាំ២០០៤ ដោយយុវជនជនជាតិអាមេរិកាំងមួយរូប ដែលមកទល់នឹងពេលនេះ គាត់មានអាយុទើបតែ ២៩ឆ្នាំប៉ុណ្ណោះ ហើយបណ្ដាញសង្គមដែលបានក្លាយសឹងតែជាថ្នាំញៀនមួយនេះ [...]

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

មូលហេតុ និង​ផល​ប៉ះពាល់ នៃ​អំពើ​ពុករលួយ

ភ្នំពេញ៖ បញ្ហាអំពើពុករលួយកើតឡើងស្ទើរគ្រប់ប្រទេស តាមសណ្ឋានតូច និងធំ។ សង្គមមួយ ឬប្រទេសណាមួយ ដែល​កើតមាននូវអំពើពុករលួយ រមែងជួបនឹងមានភាពជា«អវិជ្ជមាន» ច្រើន។ រីឯប្រជាពលរដ្ឋនៃសង្គមនោះ ក៏នឹងត្រូវទទួលរង​នូវផលប៉ះពាល់ផងដែរទោះតិចឬច្រើនក្តី ក្នុងកាលៈទេសៈណាមួយ ដែលនឹងប្រឈមមុខលើបញ្ហានៃអំពើពុករលួយនេះ។


អ្នកដែលស្អប់អំពើពុករលួយ៖ «នៅកម្ពុជា ទឹកប្រាក់អាចទិញអ្វីបានទាំងអស់»។

ក្នុងរបាយការណ៍វាស់វែងអំពីអំពើពុករលួយជាសកល (GCB) ប្រចាំឆ្នាំ២០១៣ ដែលរៀបចំឡើងដោយអង្គការតម្លាភាព កម្ពុជា (Transparency international) ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារឡឺរ៉យ៉ាល់នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ​២០១៣ បានបង្ហាញថានៅកម្ពុជាមានស្ថាប័នបួនធំៗ ដែលបានប្រព្រឹត្តិអំពើពុករលួយខ្លាំងជាងគេ ក្នុងនោះរួមមាន [...]

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

រំឮក​ឡើង​វិញ បួន​ចំនុច​នៃ​បញ្ហា​អ្នក​ភូមិ​បឹងកក់ ក្នុង​រយៈ​ពេល​ចុង​ក្រោយ

ភ្នំពេញ៖ ជម្ងឺគ្រុនសន្ធំមួយ ដែលបានកើតឡើងនៅចំកណ្តាលរាជធានីភ្នំពេញ ក្រោមគម្រោងអភិវឌ្ឍន៍តំបន់«សេដ្ឋកិច្ច និងទេសចរណ៍» មកទល់នឹងពេលនេះ បានឈឺរ៉ាំរ៉ៃអស់ជាងប្រាំពីរឆ្នាំហើយ នៅតែមិនទាន់មានសញ្ញា នៃដោះស្រាយ​ណាមួយ ឲ្យបានជាក់ច្បាស់នៅឡើយ។


អ្នកភូមិបឹងកក់ ដែលអាជ្ញាធរចាប់បញ្ជួនមកប្រឈមនឹងការកាត់ក្ដី នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទីទី២៤ ខែឧសភា ឆ្នាំ២០១២។

ជម្ងឺដែលដំបូងឡើយ គ្រាន់តែបញ្ហាសមញ្ញមួយប៉ុណ្ណោះ តែវាបានក្លាយបន្ដិចម្ដងៗ សឹងតែជា«ជំងឺមហារីក» ដោយសារ​តែអ្នកជម្ងឺតែងស្រែកដង្ហោយជាញ៉ឹកញយ ថាខ្លួនបានបាត់បង់សិទ្ធិលំនៅដ្ឋាន និងដីធ្លី ហើយវាបានប៉ះពាល់យ៉ាងខ្លាំង ទៅដល់មុខមាត់ររបស់រដ្ឋាភិបាល។ នោះគឺបញ្ហាដីធ្លី ដែលបានកើតឡើងយ៉ាងហោចណាស់ [...]

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

តម្លៃស្ត្រី ខ្មែរ និងស្រ្តី នៅលើពិភពលោក

ការបំពេញឲ្យគ្នា គឺជារឿងដែលមិនអាចខ្វះបាន។ សូម្បីតែសត្វ ក៏មានសភាវៈប្រហាក់ប្រហែលគ្នាដែរ គឺតែងបំពេញឲ្យគ្នា​ទៅវិញ​ទៅ​មក។ ជាក់ស្តែង តាមរយៈរឿង សព្វប្រសិទ្ធ អ្នកនិពន្ធបានបង្ហាញថា សត្វចាបចៀបកប្បាសដែលជាមេ មានភារៈជា​អ្នក​នៅចាំថែទាំសំបុក ជាអ្នកនៅមើលថែកូនចៅតូចៗ នៅក្នុងសំបុករបស់វា ឯសត្វចាបចៀបកប្បាសឈ្មោល មានភារៈជា​អ្នក​ចាកឆ្ងាយ ហោះហើរ ដើររកចំណីមកផ្គត់ផ្គង់សំបុករបស់ខ្លួន។

យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វ​ប៉ុន្មាន​ដែរ។ ជាឧទាហរណ៍​ ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើន​តែងមាន​ភារៈ រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈ ជាអ្នកចេញទៅ​ខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តី​ក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។

បើទោះជាតាមសភាពជាក់ស្តែង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...