Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ទីតានិក ជា3D មានបញ្ចាំងនៅភូមា ជាលើកទីមួយ

ទីតានិក ជា3D មានបញ្ចាំងនៅភូមា ជាលើកទីមួយ

សមិទ្ធផលដ៏សម្បើម ដែលបានចេញខ្សែរភាពយន្ដដ៏ល្បីនេះ នៅឆ្នាំ ១៩៩៧ ហើយបានយកមកបន្ថែមជា 3D ដើម្បីដាក់ ចេញបញ្ចាំងនៅតាមរោងភាពយន្ដនានាក្នុងពិភពលោក កាលពីខែមេសាកន្លងទៅ។ តែនៅថ្ងៃទី ១៧សីហាឆ្នាំ២០១២នេះ ខ្សែរភាពយន្ដ បានចេញបញ្ចាំង នៅតាមរោងភាពយន្ដ នៅប្រទេសភូមា។


ផ្លាកផ្សាយភាពយន្ដ ទីតានិក ជា 3D។

ផលិតកម្ម និងជាអ្នកចែកផ្សាយខ្សែរភាពយន្ដអាមេរិកដ៏ធំ ឈ្មោះថា សតវត្សទី២០ (20th Century Fox) បានសំរេចនូវ កិច្ចសន្យា ជាមួយក្រុមហ៊ុនក្នុងស្រុកមួយ នៅប្រទេសភូមា ដើម្បីដាក់អោយបញ្ចាំង នូវភាពយន្ដអាមេរិកាំងលើកដំបូង តាំងពីរាប់សិបឆ្នាំមកហើយ នៅក្នុងប្រទេសនេះ។

តាំងពីចេញបញ្ចាំង ជាលក្ខណៈ 3D នៅខែមេសានេះ ខ្សែរភាពយន្ដសំដែងដោយ ឡេអូណាដូ ឌី កាប្រីយ៉ូ និង ខេត [...]

៣០តួលេខ នៅក្នុងល្បែងកីឡាអូឡាំពិក នាទីក្រុងឡុងដ៍

៣០តួលេខ នៅក្នុងល្បែងកីឡាអូឡាំពិក នាទីក្រុងឡុងដ៍

ល្បែងកីឡាអូឡាំពិក នៅទីក្រុងឡុងដ៍ បានបញ្ចប់ទៅហើយ។ ទង់ជ័យនៃការជួបជុំដ៏ធំរបស់ កីឡាករមកពីគ្រប់ទិសទី​ ក្នុងពិភពលោកនេះ ត្រូវបានគេហុចបន្ត ទៅអោយទីក្រុងរីយ៉ូ នៃប្រទេសប្រេស៊ីល ជាអ្នកផ្លាស់វេន ក្នុងការរៀបចំល្បែង កីឡាអូឡាំពិកនេះ នៅ៤ឆ្នាំក្រោយ ពោលគឺនៅឆ្នាំ ២០១៦។ មនោរម្យព័ងអាំងហ្វូ បានដឹងពីតួលេខបូកសរុប នៅក្រោយ ពេលដែល ការជួបជុំកីឡានេះ បានបញ្ចប់ទៅកាលពីថ្ងៃ១២សីហា កន្លងទៅមិញ ហើយសូមលើកយកតួលេខចំនូន ៣០តួលេខ ដែលក្នុងនោះមាន ១៣ផ្នែកធំៗ មកជំរាបជូនលោកអ្នក ។


ពិធីបិតការប្រកួត នៃល្បែងកីឡាអូឡាំពិក២០១២ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

  • ១១លានសំបុត្រ ត្រូវបានលក់ដាច់ សំរាប់កីឡាអូឡាំពិក និង កីឡាអូឡាំពិកនៃជនពិកា ដែលក្នុងនោះ​ ៦,៦លាន [...]
ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

ខួប ១០០ថ្ងៃដំបូង នៃតំណែងប្រធានាធិបតី របស់លោកហូឡង់

លោកហ្វ្រង់ស៊័រ ហូរឡង់ បានឈានជើងចូលដល់ថ្ងៃទី ១០០ហើយ បើគិតពីតំណែងប្រធានាធិបតីបារាំងសព្វថ្ងៃ។ លោក បានប្រកាន់យកជំហរមួយបែបទស្សនវិជ្ជា មកដាក់ក្នុងអាជីបនយោបាយរបស់លោក គឺរូបភាពធម្មតា ដែលមានលក្ខណៈ ផ្ទុយស្រឡះមួយ ពីប្រធានាធិបតីផុតតំណែង លោកនីកូឡា ស្សាកូហ្សី។ តែបើតាមការស្ទង់មតិថ្មីៗ ធ្វើឡើងពិសេសសំរាប់ សារពត៌មានប្រកាន់ស្ដាំ របស់ប្រទេសបារាំងមួយឈ្មោះ ឡឺ ហ្វីហ្គារូ បានធ្វើអោយគេជឿជាក់ថា លោកហ្វ្រង់ស៊័រ ហូឡង់ ត្រូវតែពន្យល់ប្រជាជនបារាំង ដែលមានចំនួនរហូតដល់ទៅ៥៤% អោយដឹងពីទឹកចិត្តមោះមុតរបស់លោក ក្នុងការកាន់កាប់ ស្ថានការណ៍នានា បានច្រើនជាងនេះ។


លោកប្រធានាធិបតីបារាំង នៅមាត់សមុទ្រ ពេលដែលលោកចេញទៅវិសមកាល។

តាមការស្ទង់មតិនោះ [...]

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

រឿងអាស្រូវនៅចិន៖ ហ្គូ កៃឡៃ បានសារភាពពីឃាតកម្មលើ នែល ហែលវូដ

អ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាអ្នកនយោបាយចិនធ្លាក់ពីអំណាច ដែលត្រូវបានជាប់ចោទពីការជាប់ពាក់ព័ន្ធ ក្នុង ឃាតកម្មមួយ ទៅលើជនជាតិអង់គ្លេសម្នាក់ឈ្មោះ នែល ហែលវូដ (Neil Heywood) អ្នកស្រីបានឆ្លើយសារភាព នៅក្នុង សវនាការ ថាបានសម្លាប់ជនជាតិនេះប្រាកដមែន។​ ក្នុងពេលនោះដែរ អ្នកស្រីក៏បានបង្ហាញនូវការសុំទោស ចំពោះ សោកនាដកម្មនេះ​ ដែលរូបអ្នកស្រីផ្ទាល់ជាអ្នកទទួលខុសត្រូវ។ នេះជាការផ្សាយអោយដឹង របស់ទីភ្នាក់ងារសារពត៌មាន ផ្លូវការរបស់ចិនថ្មី ថាជាឃាតកម្មមួយ ដែលជនរងគ្រោះបានស្លាប់ដោយសារ ការដាក់ថ្នាំបំពុល ហើយមានការឃុបឃិត ផងដែរ ពីសំណាក់លោក ហ្សាង ស៊ាវជន (Zhang Xiaojun) អ្នកធ្វើការក្នុងផ្ទះរបស់អ្នកស្រី។


អ្នកស្រី ហ្គូ កៃឡៃ នៅក្នុងសវនាការ។ រូបថត [...]

កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

កម្ពុជា៖ កាស៊ីណូ ជាអាថ៌កំបាំងនៃយុទ្ធសាស្រ្ដ ការពារព្រំដែន

ការសាងសង់ជាច្រើន នូវបណ្ដាកាស៊ីណូ នៅតាមតំបន់ឯនាយព្រំដែន ជាអាថ៌កំបាំងនៃយុទ្ធសាស្ត្រមួយ ដើម្បីការពារ ព្រំដែននៃប្រទេសកម្ពុជា។ នេះជាការថ្លែងប្រកាសរបស់លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅក្នុងសុន្ទរកថារបស់លោក នៅក្នុងរដ្ឋសភាជាលើកដំបូង តាំងពីបានឡើងកាន់អំណាចបានជិត ៣០ឆ្នាំកន្លងមក ដែលជាឱកាសឆ្លើយទៅនឹងសំនួរ របស់ក្រុមតំណាងរាស្រ្តមកពីគណបក្សប្រឆាំង សម រង្សី។


លោកហ៊ុន សែន (ខាងមុខឆ្វេងគេបង្អស់) និងគណរដ្ឋមន្ត្រីរបស់គាត់ ក្នុងរដ្ឋសភាថ្ងៃទី០៩សីហា។

នៅក្នុងចម្លើយដែលបានធ្វើ មានរយះពេលជាង៥ម៉ោង នៅព្រឹកថ្ងៃព្រហស្បត្ត៍ទី ០៩សីហា ទៅនឹងបញ្ហារសើប ទាក់ទង នឹងព្រំប្រទល់ខាងកើត របស់ប្រទេសកម្ពុជា ជាប់នឹងប្រទេសវៀតណាមនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...