Posts in ‘អត្ថបទមានវីដេអូ’ Category

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

ពិធីករក្រិចម្នាក់ រងការ​បាចទឹកដោះគោខាប់ ខណៈពេល កំពុងផ្សាយផ្ទាល់

លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស Panagiotis Bourchas ជាពិធីករជនជាតិក្រិច ក្នុងកម្មវិធី «ជួបនិយាយ» បានរងនូវការបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ កាលពីថ្ងៃអាទិត្យទី ០៨មេសា កន្លងមកនេះ ខណៈដែល គាត់កំពុងតែធ្វើកម្មវិធីនេះ ជាលក្ខណៈផ្សាយបន្តផ្ទាល់តាមទូរទស្សន៍។ អ្នកដែលបាចទឹកដោះគោខាប់ និងចោលស៊ុតមាន់ ទាំងនោះ បានចោទពិធីកររូបនេះថា​ បានទទួលអ្នកតំណាងមកពីក្រុមស្ដាំនិយមជ្រុលម្នាក់ មកដាក់ក្នុងកម្មវិធីរបស់គាត់។

ជាសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសនោះទេ តែកម្មវិធីផ្សាយបន្តផ្ទាល់នេះ បានក្លាយជាវេទិកា នៃការបាច ទឹកដោះគោខាប់ និងចោលស៊ុតមាន់ ជាពិសេសទៅលើពិធីករ លោក ប៉ាណាហ្សីយ៉ូទីស ប៉ូសឆាស។ គួររំលឹកថា [...]

ពេលដែល នាយកសមាគមបាល់ទាត់ ពិភពលោក ចេញក្បាច់

ពេលដែល នាយកសមាគមបាល់ទាត់ ពិភពលោក ចេញក្បាច់

គឺជាក្លិបវីដេអូមួយ​ ដែលក្នុងនោះ គេបានដើរតួរជានាយក​របស់សមាគមបាល់ទាត់ពិភពលោក ហ្វីហ្វា fifa។
តើលោកអ្នកយល់យ៉ាងដូម្ដេចដែរ ? សូមអញ្ជើញទស្សនា ដោយរីករាយ៖

ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ស្រាត ដើម្បីប្រឆាំង នឹងហឹង្សាខាងផ្លូវភេទ នៅទួគី

ដើម្បី បញ្ចេញកំហឹង ប្រឆាំងនឹងទារុណកម្ម ជាពិសេស អំពើហឹង្សា តាមផ្លូវភេទ ដែល ស្រ្ដីក្នុងប្រទេសនេះ ជួបប្រទះ ជាញ៉ឹកញាប់ ស្រ្ដីប៉ុន្មាននាក់ នៅក្នុង ខ្សែរវីដេអូនេះ បានស្រាតបញ្ចេញ ខ្លួនទទេផ្នែកខាងលើ ហើយ ចុះក្នុងដងផ្លូវ ធ្វើបាតុកម្ម ដើម្បី ទាមទារអោយមាន ការគោរពសិទ្ធិស្រ្តី ។ ការធ្វើស្ថិតិនាឆ្នាំ ២០១១ កន្លងទៅ បានបញ្ចេញតួលេខ​ថា ក្នុងប្រទេសទួគី ស្រ្ដី ១ភាគ៤  ត្រូវបានគេរំលោភ ឬធ្វើបាប  ស្រ្តីមានផ្ទៃពោះ ១ភាគ១០​ បានរលូតកូន ហើយ ស្រ្តី ៤នាក់ក្នុងមួយថ្ងៃ និងជាមធ្យម ត្រូវបានរងគ្រោះ រហូតដល់ស្លាប់ ។

សូមអញ្ជើញ ទស្សនាខ្សែរវីដេអូ ៖

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

ដឺប៉ាឌីយើ ដើរតូ ដូមីនិកស្ត្រូកាន់ ដោយសារមិនចូលចិត្ត គាត់

«ខ្ញុំនឹងដើរតួ ជា ដូមីនិក ស្ត្រូកាន់ ហើយនេះ គឺដោយសារតែ ខ្ញុំមិនចូលចិត្តគាត់» ហ្សេរ៉ា ដឺប៉ាឌីយើ ដែលជាតួសំដែង ខ្សែរភាពយន្ត ជនជាតិបារាំង បាននិយាយ នៅក្នុងកិច្ចសំភាស របស់ វិទ្យុនិងទូរទស្សន៍មួយ នៅប្រទេសស្វីស (RTS) ។ គាត់បានបញ្ជាក់ថា គាត់មិនដែល ញញើតញញើម នឹងនិយាយ អាក្រក់ៗ ពី ដូមីនិក ស្ត្រូកាន់ អតីត នាយក មួលនិធី រូបីយវត្ថុអន្តរជាតិ នោះទេ។ បើតាម ហ្សេរ៉ា ដឺប៉ាឌីយើ លោក ដូមីនិក ស្ត្រូកាន់ គ្រាន់តែជាមនុស្សម្នាក់ មិនដែលច្បាស់លាស់ និងមិនមានអ្វីអស្ចារ្យ នោះទេ ។

ហ្សេរ៉ា ដឺប៉ាឌីយើ​ ត្រូវបានជ្រើសរើស អោយដើរតួសំដែង នៅក្នុងខ្សែរភាពយន្តមួយ របស់សមិទ្ធិករ ឈ្មោះ អាប៊ែល ហ្វែរ៉ារ៉ា ដែលនឹងដក់ស្រង់ យកគំរូតាម [...]

ការប្រកាស រង្វាន់ នៃកម្មវិធី អាណាចក្រតារា

ការប្រកាស រង្វាន់ នៃកម្មវិធី អាណាចក្រតារា

អាណាចក្រ​តារា ជា​មហា​ព្រឹត្តិការណ៍ ​ដំបូង​​​គេ​បង្អស់​នៅ​​​​កម្ពុជា​ ដែល​​​គេហទំព័រមួយឈ្មោះ​ Sabay បានផលិត និងរៀបចំ​​ឡើង​ដើម្បី​​​ផ្ដល់​​ឲ្យ​ ​​គ្រប់​​បណ្ដា​អ្នក​សិល្បៈមាន​ឱកាស​​​ បញ្ចេញ​​សមត្ថភាព​​ប្រជែង​ យក​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ ។ កម្មវិធី បានចាប់ផ្ដើម ធ្វើ ជាលើកទី ១ និងជាផ្លូវការ​​​នៅ​​​ ទី​ក្រុង​កោះពេជ្រ​ ថ្ងៃ​ទី​២៨ ​ឧសភា ​២០១១​ កន្លងមក ហើយបានទទួល ស្គាល់នួវភាពជោគជ័យ គួរអោយកត់សំគាល់ មកពីគ្រប់ស្រទាប់ ។ ស្ថានីយ៍ទូរទស្សន៍ បាយ័ន្ដ បានធ្វើការផ្សាយ បន្តផ្ទាល់ ពីព្រឹត្តិការណ៍នេះ ដែលទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ ស្រាវជ្រាវរកឃើញ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...