Posts in ‘អត្ថបទមានវីដេអូ’ Category

សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

សម រង្ស៊ី ប្រាប់​អ្នក​គាំទ្រ​ឲ្យ​«ចាំ​មើល»​សិន (vdo)

ទំនងជាបារម្ភថាអ្នកគាំទ្រមួយចំនួនអស់ក្តីសង្ឃឹម ក្នុងការធ្វើឲ្យមានការផ្លាស់ប្តូរ ព្រោះគណបក្សសង្រ្គោះជាតិ បាន​សម្រេចចូលប្រជុំសភាទៅហើយនោះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានចេញមកថ្លែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ នេះ ស្នើឲ្យអ្នកគាំទ្រគប្បីរងចាំមើលសិន។


លោក កឹម សុខា និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅក្នុងកិច្ចប្រជុំជាមួយ គណបក្សប្រជាជន​កម្ពុជា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយ - លោកសម រង្ស៊ី បានពន្យល់ថា អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ គម្បីកុំទាន់មានការថ្កោលទោស ចំពោះជំហរគណបក្សសង្រ្គោះជាតិ ហើយថាកាលដែលគណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា ក៏ព្រោះតែគណបក្ស​សង្រ្គោះជាតិ [...]

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

មើល​ស្ពាន​អាកាស ស្ទឹង​មាន​ជ័យ ពី​លើ​ម្ដង ស្អាតឬទេ? (vdo)

ស្ពានអាកាសស្ទឹងមានជ័យ នឹងបើកសម្ភោធ ដាក់ឲ្យប្រជាពលរដ្ឋទូទៅ ធ្វើដំណើរឆ្លងកាត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ខាងមុខ។ មុននឹងទៅឃើញផ្ទាល់ភ្នែក ថាស្ពានអាកាសទីបី នៅរាជធានីភ្នំពេញមានលក្ខណៈបែប​ណា​នោះ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមជម្រាបជូនត្រួសៗ ដោយមានរូបភាពវីដេអូ«ពីលើអាកាស» ដាក់​អមមកជា​មួយផង។


ស្ពានអាកាសស្ទឺងមានជ័យ សង់រួចហើយមើលពីលើ។ (រូបថត ហ្វេសប៊ុក)

ហេដ្ឋារចនាសម្ព័ន្ធ - បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសប្រាំពីរមករា (ពេទ្យលោកសង្ឃ) ឥឡូវនេះ ស្ពានអាកាសស្ទឹង​មាន​ជ័យ នឹងក្លាយខ្លួនជាស្ពានអាកាសទីបី សម្រាប់ប្រទេសកម្ពុជា។ បើទោះជាវាមានឈ្មោះថា [...]

ករុណា ពេជ្រ៖ បទ​«តែង​សេចក្តី​អំពី​ពុក» ជា​រឿង​ពិត​របស់​ខ្លួន (vdo)

ករុណា ពេជ្រ៖ បទ​«តែង​សេចក្តី​អំពី​ពុក» ជា​រឿង​ពិត​របស់​ខ្លួន (vdo)

រឿងរ៉ាវរបស់តារាចម្រៀង ករុណា ពេជ្រ ត្រូវបានទម្លាយចេញ តាមរយៈបទចម្រៀង ដែល​មានចំណងជើងថា «តែង​សេចក្តីអំពីពុក»។ តារាចម្រៀងរូបនេះ បានបញ្ជាក់ថា ភាគច្រើននៃទំនុកច្រៀង គឺស្រដៀងនឹងរឿងពិតរបស់ខ្លួន។


តារាចម្រៀង ករុណា ពេជ្រ។ (រូបថតហ្វេសប៊ុក)

តារា - «តែងសេចក្តីអំពីពុក» គឺជាចំណងជើងនៃបទចំរៀងច្រៀង របស់អ្នកចំរៀង នៅក្នុងផលិតកម្មថោន ករុណា ពេជ្រ ដែលត្រូវបានម្ចាស់ខ្លួន អះអាងស្ទើតែ៧០ភាគរយ ថាជាចំណែកនៃរឿងរ៉ាវជិវិតពិតរបស់ខ្លួន។

អាល់ប៊ុមដែលនឹងត្រៀមចេញ ក្នុងអំឡុងខែកក្តដានេះ គឺអ៊ាល់ប៊ុមពិសេស របស់ផលិតកម្មថោន ដែលរៀបចំ​ពី​រឿង​រ៉ាវពិត របស់តារាបីដួងក្នុងផលិតកម្មមួយនេះ។ សម្រាប់ ករុណា ពេជ្រ [...]

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ផ្លូវថ្នល់ ដែល​ពិបាក​ធ្វើ​ដំណើរ​ជាង​គេ​ក្នុង​ពិភពលោក (vdo)

ដោយសារតែសណ្ឋានដី នៅទីនោះមានរលកចលនា ជាញឹកញាប់ ដូច្នេះការធ្វើផ្លូវថ្នល់ សម្រាប់ចរាចរណ៍​សាធារណៈ នៅក្បែរទីក្រុងរ៉ូស្តូវ (Rostov - ខាងត្បូងនៃប្រទេសរ៉ូស្ស៊ី) ពិតជាមិនអាចទៅរួចឡើយ។


ផ្លូវថ្នល់ នៅក្បែរទីក្រុង រ៉ូស្តូវ ភាគខាងត្បូងនៃប្រទេសរ៉ូស្សី។ (រូបថតផ្តិតពីវីដេអូ)

ប្លែកៗ - បើអ្នករអ៊ូរទាំ ក្នុងការធ្វើដំណើរតាមផ្លូវថ្នល់ណាមួយ នៅប្រទេសកម្ពុជានោះ សូមអ្នកទស្សនា​ស្ថានភាព​ផ្លូវថ្នល់ដ៏រន្ធត់មួយនេះ នៅក្នុងប្រទេសរ៉ូស្ស៊ី ហើយវានឹងធ្វើឲ្យអ្នកគិតថា នឹងមិនមានផ្លូវថ្នល់ណាផ្សេងដូច នៅក្នុង​ពិភពលោក​ឡើយ។

ផ្លូវថ្នល់មួយ ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីទីក្រុង រ៉ូស្តូវ ផ្នែកខាងត្បូងនៃប្រទេសរ៉ូស្ស៊ី [...]

ប្រធានាធិបតី​អាមេរិក អត់​តំរង់​ជួរ​ក្នុង​ហាង​បាយ តែ​ចំណាយ​ថ្លៃ

ប្រធានាធិបតី​អាមេរិក អត់​តំរង់​ជួរ​ក្នុង​ហាង​បាយ តែ​ចំណាយ​ថ្លៃ

នៅក្នុងភោជនីយដ្ឋានដ៏មានប្រជាប្រិយ មានជំនាញខាងសាច់ មួយនេះ ត្រូវតំរង់ជួរយ៉ាងហោច ក៏២​ទៅ៣ម៉ោងដែរ ដើម្បីអតិថិជនអាចទទួលទាន នៅទីនោះបាន។ ប៉ុន្តែលោកប្រធានាធិបតីអាមេរិក បានប្រើប្រាស់​សិទ្ធិជាអាទិភាពរបស់លោក ក្នុងនាមជាប្រធានាធិបតី ដើម្បីបញ្ជៀសការតំរង់ជួរដ៏វែងនេះ កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១០ ខែកក្កដាកន្លងទៅនេះ។ មិនត្រឹមតែប៉ុណ្ណឹង លោកថែមទាំងចង់«ប៉ាវ»ថ្លៃទទួលទានអាហារនេះ ទៅឲ្យគ្រួសារ​មួយ ដែលនៅឈរជិតនោះផង។ រំពេចនោះ ការភ្ញាក់ផ្អើលមួយ បានកើតឡើង។

គ្រួសារដែលលោកប្រធានាធិបតី គិតថានឹងចេញតម្លៃទទួលទានឲ្យនោះ បានហៅម្ហូបដូចតទៅ៖ សាច់គោសុទ្ធ ១គីឡូក្រាម សាច់ជាប់ឆ្អឺង ១គីឡូក្រាម សាច់ក្រក ២៥០ក្រាម និងសាច់មាន់បារាំង ២៥០ក្រាម។ លោក អូបាម៉ា បានស្រែកសួរជាការលេងសើចថា៖ «ឈប់ចាំបន្តិច ... តើអ្នកឯងចង់ចិញ្ចឹមមនុស្សប៉ុន្មាននាក់នេះ?»។

នៅពេលគិតលុយ មានប៉ុន្មាន ... ជាង៣០០ដុល្លា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...