Posts in ‘ពីនេះពីនោះ’ Category

ក្មេងប្រុសម្នាក់នៅឥណ្ឌូនេស៊ី មានការចង់ចាំខ្លាំងក្លា ដូចសត្វដំរី

ក្មេងប្រុសម្នាក់នៅឥណ្ឌូនេស៊ី មានការចង់ចាំខ្លាំងក្លា ដូចសត្វដំរី

ក្មេងប្រុសម្នាក់មកពីកោះបាលី បានទទួលជោគជ័យ ក្នុងការចងចាំតួលេខ ចំនួន៨៤លេខ ក្នុងរយៈពេលតិចជាងមួយនាទី ប៉ុន្តែ ភាពអស្ចារ្យរបស់ក្មេងប្រុសនេះ នៅមិនទាន់ត្រូវបានសៀវភៅកំណត់ត្រាឯកតទគ្គៈកម្ម ហ្គីនណែសប៊ុក (Guinness Book) កត់ទុកជាផ្លូវការនៅឡើយ។

កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ។

កាសែត ចាកាតាគ្លប (Jakarta Globe) បានសេរសេរថា កាលពីថ្ងៃទី១៤ ខែកញ្ញា កុមារ ដូមីនីក ប្រៀន ហ៊ីនដាកតូ (Dominic Brian Hindarto) បានបំបែកឯតទគ្គៈកម្មផ្ទាល់ខ្លួន ដែលបានធ្វើនៅឆ្នាំ២០០៩កន្លងមក នៅចំពោះមុខមហាជន ប្រមាណជា២០០០នាក់ ដោយអាចចងចាំលេខសេសចំនួន៧៦ខ្ទង់ បានក្នុងរយៈពេលតិចជាងមួយនាទី ដែលនេះជា ការប្រឹងប្រែងលើកទី ៣ នៅ ដែនប៉ាសា (Denpasar) លើកោះបាលី (Bali)។

[...]
អតីតបវកញ្ញាម៉ាឡេស៊ី លក់​ដាច់​ក្នុង​តំលៃ​​១៥០​euro ក្នុង​មូលនិធិ​មនុស្សធម៌

អតីតបវកញ្ញាម៉ាឡេស៊ី លក់​ដាច់​ក្នុង​តំលៃ​​១៥០​euro ក្នុង​មូលនិធិ​មនុស្សធម៌

កញ្ញា ណាឌីយ៉ា ហេង អតីតបវកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១០ ត្រូវបានគេសុំអោយចូលរួម នៅក្នុងការដេញថ្លៃជានិមិត្តរូបមួយ ដើម្បីយកប្រាក់ជួយដល់អង្គការមនុស្សធម៌។

កញ្ញា ណាឌីយ៉ា ហេង អតីតបវកញ្ញាម៉ាឡេស៊ី ឆ្នាំ២០១០។

តាមសេចក្ដីរាយការណ៍ពីកាសែត ឌឺ ស្តា (The Star) ចេញថ្ងៃទី ១៦ កញ្ញា បានអោយដឹងថា លោក ឌីប៉ង់ដ្រា រ៉េ (Dipendra Rai) អាយុ៣៧ឆ្នាំ ដែលជាមេធាវីមួយរូបនោះ បានចំណាយប្រាក់ ៦០០រីហ្គីត (១៥០អ៊ឺរ៉ូ) ដែលជាចំនួនប្រាក់​ដ៏ស្ដួចស្ដើង​មួយ ដើម្បីបានចេញដើរលេងជាមួយនឹងនារីម្នាក់ ក្នុងចំនោមនារីដែលស្អាតជាងគេនៅលើពិភពលោក គឺកំពូលតារា​បង្ហាញ​ម៉ូត ណាឌីយ៉ា ហេង (Nadia Heng) អតីតបវរកញ្ញារបស់ប្រទេសមាឡេស៊ី។ អតីតបវកញ្ញារូបនេះ បានចូលរួមជាមួយ​តារា​ល្បីៗ ផ្សេងទៀត ក្នុងការដេញថ្លៃមួយ [...]

នៅវៀតណាម ស្លៀកខ្លី ដើរបង្ហាញលើយន្ដហោះ ទទួលពិន័យ

នៅវៀតណាម ស្លៀកខ្លី ដើរបង្ហាញលើយន្ដហោះ ទទួលពិន័យ

ក្រុមហ៊ុនយន្តហោះ ផ្ដល់សេវាកម្មថោកមួយ របស់ប្រទេសវៀតណាម ឈ្មោះ វៀតចេតអ៊ែរ បានរៀបចំពិធីសម្ភោធមួយ​ដោយមានការដើរបង្ហាញសម្រស់មួយ របស់នាងៗក្មេងៗ ជាមួយនឹងសំលៀកបំពាក់ខ្លីៗ។ អំពើនេះ ត្រូវបានអាជ្ញាធររដាក់ ទណ្ឌកម្ម។

«ជាបរិយាកាស លំហែកាយមួយ ពេលថ្ងៃឈប់សំរាកកាយ» នេះជាសំដី អះអាងរបស់អ្នកគ្រប់គ្រងក្រុមហ៊ុនវៀតចេតអ៊ែរ (VietJetAir- VJA) នេះ ដែលរំពឹងនឹកគិតថា បានរៀបចំឡើង សំរាប់អ្នកដំណើរ លើកដំបូងរបស់ខ្លួន ក្នុងជើងហោះហើរ មួយពី ទីក្រុងហូជីមីញ ទៅខេត្តញ៉ាត្រាង ដែលត្រូវបានទទួលដោយ ក្រុមនាងៗក្មេងៗ ស្អាតៗ ដោយមានសម្លៀកបំពាក់ បិតបាំងរៀងកាយ តែបន្ដិចបន្តួចប៉ុណ្ណោះ។

ក្នុងចំណាមនាងៗទាំងនោះ មាននាងកញ្ញាម្នាក់ឈ្មោះ ង៉ោ សាវ (Ngoi Sao) ជាអតីតបេក្ខនារីបវរកញ្ញាផងដែរ ដែលនាង ស្លៀកពាក់យ៉ាងខ្លីមួយ របៀបជាប្រជាជន នៅកោះហាវៃ។ ពួកនាងៗបានដើរបង្ហាញរាង នៅផ្លូវចន្លោះកណ្ដាលរបស់ យន្ដហោះ [...]

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីបី

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីបី

តើអ្នកដឹងថា អ្នកត្រូវបើកបរយានយន្ដ យ៉ាងដូចម្ដេច ដើម្បីអោយមានសុវត្ថិភាព សំរាប់ខ្លួនអ្នក គ្រួសាររបស់អ្នក និងអ្នកដទៃ នៅលើដងផ្លូវនោះទេ? តើអ្នកដឹងទេថា ការមើលស្រាល ក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ ខណៈអ្នកកាន់ចង្កូតយានយន្ដ អ្នកអាចនឹងអាចធ្វើអោយ អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត ដូចរូបអ្នក ជួបនូវគ្រោះមហន្តរាយ ដ៏រន្ធត់ខ្លោចផ្សារ ជាទីបំផុត នោះទេ?

ចំលើយ៖ នៅមិនទាន់ហួសពេលទេ នៅពេលដែល មនសិការរបស់អ្នក មិនទាន់បន្ទោសអ្នកនៅឡើយ។ ការគោរពច្បាប់ ចរាចរណ៍ គោរពអ្នកប្រើប្រាស់ផ្លូវថ្នល់ដូចអ្នក និងភាពប្រុងប្រយ័ត្ន ពេលអ្នកបើកបរ [...]

គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីពីរ

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...