Posts by "គល់រាំង"

« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់

« កំណត់ត្រា » និយមន័យ ប្រភេទ ប្រភព និង សារៈសំខាន់

រឿងរ៉ាវទាំងឡាយក្នុងពិភពលោកយើងនេះ តែងតែកើតមានឡើងជាលំដាប់ឥតឈប់ មិនថារឿងល្អ ឬអាក្រក់។ មិនថាមនុស្ស ឬសត្វ គឺមិនអាចចងចាំ តាមរយៈខួរក្បាល នូវរឿងរ៉ាវទាំងអស់នោះ ពេញមួយជីវិត របស់ពួកគេ បានឡើយ។ ក្នុងចំណោមប្រភេទសត្វទាំងអស់ មានតែមនុស្សប៉ុណ្ណោះ ដែលមានវិធី ដោះស្រាយល្អ ជាងគេ នៅក្នុងការកត់សម្គាល់រឿងរ៉ាវទាំងឡាយ តាមមធ្យោបាយផ្សេង ពីការផ្ទុកទិន្នន័យក្នុងខួរក្បាល ថាតើរឿងរ៉ាវមួយណា ដែលបាន កំពុង នឹងកើតមានឡើង ចំពោះពួកគេ។ មធ្យោបាយនោះ គឺ ការធ្វើកំណត់ត្រា

១. តើកំណត់ត្រាជាអ្វី?

កំណត់ត្រា ឬកំណត់ហេតុ ឬទិន្នានុលេខន៍ ឬកំណត់ហេតុប្រចាំថ្ងៃ [...]

កេរ្តិ៍ដំណែល Héritage

កេរ្តិ៍ដំណែល Héritage

ជីវិតទៀងទាត់ របស់មនុស្ស នៅក្នុងពិភពចក្រវាឡ យើងនេះ តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នគឺ ទៀតតែពីរឿង កើត ចាស់ ឈឺ ស្លាប់ ជាធម្មតា។ មិនថាជនជាតិណា អ្នកមាន អ្នកក្រ ស្តេច មន្ត្រី សេដ្ឋី ប្រជារាស្ត្រ គ្រហស្ថ បុព្វជិត គឺ​ទៀងតែឆ្លងដំណាក់កាល ទាំងបួនខាងលើនេះដូចៗគ្នា។ ទោះជាយ៉ាងនេះក៏ដោយចុះ មនុស្សម្នាក់ៗ នៅតែក្រាញ​ននៀល​ជានិច្ច ជាមួយនឹងជីវិត។

ជាក់ស្តែងពួកគេម្នាក់ៗ តែងតែខិតខំធ្វើការ រកស៊ី រៀនសូត្រ កសាងសចក្តីល្អ បំពេញកិច្ចមនុស្សធម៌ បង្កើតការស្រាវជ្រាវ បណ្តុះបណ្តាល ឬបង្ហាត់បង្រៀនគេឯង ដោយមិនចេះនឿយហត់ តាមតួនាទី និងចំណង់ចំណូលចិត្តតែរៀងៗ ខ្លួនតាំងតែ​ពីខ្លួនដឹងក្តី រហូតដល់ចំណុចចុងក្រោយនៃជីវិត។ អ្នកខ្លះបានចំណាយពេលវេលា ស្ទើរតែពេញមួយជីវិតរបស់ខ្លួន [...]

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

មោទនភាពជាតិ - ការសិក្សា ស្វែងយល់

ដោយ៖ គល់រាំង -​ ភ្នំពេញ ថ្ងៃ ទី ១៧ កុម្ភៈ ឆ្នាំ ២០១២

តើមោទនភាពជាតិជាអ្វី?

មោទនភាពជាតិជា សមាសនាម កើតមកពីនាមពីរបូកបញ្ចូលគ្នា គឺ មោទនភាព+ជាតិ។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជជួន ណាត លោកបានពន្យល់ថា៖
- មោទនភាព ឬមោទនា ឬអនុមោទនា៖ មានន័យថា ការរីករាយ ការស្រស់ស្រាយសប្បាយចិត្ត សេចក្តីត្រេកអរ។
- ជាតិ មានន័យថា កំណើត ប្រភពឈាមជ័រ។

តាមន័យខាងលើនេះ យើងអាចឲ្យនិយមន័យមោទនភាពជាតិថា៖ ជាការរីករាយ ការស្រស់ស្រាយ សប្បាយចិត្ត នឹងប្រភពឈាមជ័រ របស់ខ្លួន។

អានពិស្ដារ

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...