• ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

    ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រ។ កាលពីថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០១៩នេះ របបក្រុងតេអៀរ៉ង់ បានប្រកាសថា ខ្លួននឹងអនុវត្តន៍ចាប់ពីថ្ងៃអាទិត្យ ខាងមុខនេះតទៅ នូវការគម្រាមទាំងឡាយ ដែលបានលើកឡើងថា ប្រទេសអៀរ៉ង់នឹងធ្វើការចម្រាញសារធាតុ អ៊ុយរ៉ាញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរឡើងវិញ ដោយមិនខ្វល់ពីកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា កំហិតមិនឲ្យប្រទេសនេះ ធ្វើការចម្រាញ់សារជាតិខាងលើហួសកម្រិត។ ការប្រកាសរបស់ប្រទេសអៀរ៉ង់ បានតម្រូវឲ្យលោក ដូណាល់ ត្រាំ ...