ការប្រកួតវគ្គជម្រុះក្នុងពូល​រវាងក្រុម ដាណឺម៉ាក និងក្រុម ហ្វាំងឡង់ ត្រូវបានផ្អាកជាច្រើននាទីទី ក្នុងរសៀល​ថ្ងៃសៅរ៍ ទី១២ ខែមិថុនានេះ បន្ទាប់ពីខ្សែបម្រើ របស់ក្រុមដាណឺម៉ាក កីឡាករ គ្រីស្យង់ អេរីសិន (Christian Eriksen) បានរងអាការៈគាំងបេះដូង។

ខ្សែបម្រើអាយុ២៩ឆ្នាំ បានដួលដេកនៅលើទីលានប្រកួត នៅនាទីទី៤៣ (ក្នុងលទ្ធផល ០-០) ក្នុងកីឡដ្ឋាន​នៃរាជធានី កូផេនហាក (Copenhague) ប្រទេសហ្វាំងឡង់។ ហេតុការណ៍ដ៏រំជួលចិត្ត បានបញ្ឈប់​ការប្រកួតភ្លាមៗ ដើម្បីអនុញ្ញាត​​ឲ្យក្រុមអ្នកជួយសង្គ្រោះ ចូលមកធ្វើអន្តរាគមន៍ជាបន្ទាន់ ដើម្បីធ្វើចលនាបេះដូង ឲ្យកីឡាកររងគ្រោះ។

កីឡាករដាណឺម៉ាកទាំងអស់បាននាំគ្នាឈរធ្វើជារនាំង ដើម្បីជួយលាក់សកម្មភាពជួយសង្គ្រោះ ពីបណ្ដា​ម៉ាស៊ីនថត​ទាំងឡាយ។ ភរិយារបស់កីឡាករ អេរីសិន ក៏បានចុះមកមើលស្វាមីខ្លួន នៅនឹងកន្លែងដែរ។

នៅជាង១០នាទីក្រោយមក កីឡាកររងគ្រោះ ត្រូវបានបញ្ជូនចេញពីទីលានប្រកួត ទៅកាន់មន្ទីរពេទ្យ ខណៈក្រុមកីឡាករ​របស់ប្រទេស​ហ្វាំងឡង់ បានចូលក្នុងបន្ទប់សម្រាក តាំងពីហេតុការណ៍​បានកើតឡើង​ភ្លាមៗ។ ដំណឹងដែល​ទើបនឹងធ្លាក់​​មកដល់មុននេះ បានអះអាងថា កីឡាករ អេរីសិន បានភ្ញាក់​ដឹងខ្លួន​មកវិញ និងស្ថិតក្នុងស្ថានភាព​នឹងនរ ជាធម្មតា។

ជំនួបរវាងក្រុម​ជម្រើសជាតិទាំងពីរ ដែលស្ថិតក្នុងក្រុម«B» បានវិលចូលក្នុងទីលានប្រកួតវិញ នៅវេលាម៉ោង២០ និង៣០នាទី (ម៉ោងក្នុងស្រុក) ពោលគឺបន្ទាប់ពី​ផ្អាកអស់រយៈពេល ប្រមាណជា១ម៉ោង៤៥នាទី៕



You may also like

កីឡា និងបច្ចេកវិទ្យា

អតីតប្រធាន UEFA ត្រូវបានដោះលែង ក្រោយពីឃុំខ្លួនអស់ច្រើនម៉ោង

អតីតប្រធានសហភាពបាល់ទាត់អ៊ឺរ៉ុប «UEFA» លោក មីឆែល ផ្លាទីនី (Michel Platini) បានចាកចេញ ពីការិយាល័យនគរបាលយុត្តិធម៌ កាលពីរំលងអាធ្រាតយប់ម៉ិញ បន្ទាប់ពីត្រូវអាជ្ញាធរបារាំង ឃាត់ខ្លួនទុកអស់ជាច្រើនម៉ោង ដើម្បីស៊ើបអង្កេតពាក់ព័ន្ធ ...
កីឡា និងបច្ចេកវិទ្យា

អ៊ីតាលី លើកពានជើងឯក«អ៊ឺរ៉ុប ឆ្នាំ២០២០» បន្ទាប់ពី​បំបាក់ អង់គ្លេស

ក្រុមជម្រើសជាតិ អ៊ីតាលី បានលើកពានជើងឯក«អ៊ឺរ៉ុប ឆ្នាំ២០២០» បន្ទាប់ពីបានបំបាក់ក្រុម អង់គ្លេស ដោយ​បាល់​កាត់សេចក្ដី ៣-២ ក្នុង​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដ៏តឹងតែង ដែលទទួលបានលទ្ធផលស្មើ ១-១ ទាំងក្នុង​រយៈពេល​៩០នាទី និងទាំងរយៈពេលបន្ថែមម៉ោង១៥+១៥=៣០នាទី។ ...
កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ រកគ្រាប់បាល់​បាន១០៩​គ្រាប់ សម្រាប់ក្រុម​ជម្រើសជាតិ

សម្រាប់ក្រុម​ជម្រើសជាតិ កំពូលខ្សែប្រយុទ្ធជាតិព័រទុយហ្គាល់ កីឡាករ គ្រីស្យ៉ាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានក្លាយជាកីឡាករ ដែលរកគ្រាប់បាល់​បាន១០៩គ្រាប់ ស្មើកីឡាករ«Ali Daei» អតីត​ខ្សែប្រយុទ្ធ​ជាតិអៀរ៉ង់ ដែល​មុន​មកដល់ថ្ងៃនេះ ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...