Posts tagged as "Bhumibol Aduljadej"

រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

រាជទាយាទថៃ បង្ក​​ភាព​​អាម៉ាស់​ដល់​​រាជា​​ណាចក្រ

នៅក្នុងប្រទេសមួយ ដែលមិនដែលលេងសើច សូម្បីបន្តិច ជាមួយនឹងការគោរព​ ដល់ព្រះមហាក្សត្រខ្លួននោះ រូបថតនៃរាជទាយាទ (ឬព្រះអង្គម្ចាស់ស្នងរាជ្យ) របស់រាជាណាចក្រថៃ ដែលត្រូវបានថត និងផ្សាយ​ព្រោង​ព្រាត នៅក្នុងប្រទេសអាល្លឺម៉ង់ អាចនឹងបិតបញ្ចប់ជាស្ថាពរ ការឡើងស្នងរាជ្យសម្បត្តិ របស់​ព្រះអង្គ​ម្ចាស់​អង្គ​នេះ បន្ត​ពី​ព្រះរាជា​សព្វថ្ងៃ ដែលជាបិតារបស់ព្រះអង្គ។

រូបថតនេះ បង្ហាញពីការយាងចុះ របស់ព្រះអង្គម្ចាស់ ម៉ាហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) ពី​យន្ដហោះ​​នៅ​ព្រលាន​យន្ដហោះ​ក្រុង ម៉ូនិក (Munich) ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់ ដោយ​មាន​ក្រាល​ទ្រនាប់​ព្រះបាត ដោយ​​កម្រាលព្រំ និងហែហមដោយមន្ត្រីអ្នកមុខអ្នកការ កងអង្គរក្ស ពាក់ដោយឯក​សណ្ឋាន​របស់​ជាតិ ជា​ច្រើន​នាក់។

មហាក្សត្រ​ថៃ សុំ​អោយ​មាន​ការ​រួប​រួម​ជាតិ សម្រាប់​ខួប​ទី​៨៥​ព្រះវស្សា

មហាក្សត្រ​ថៃ សុំ​អោយ​មាន​ការ​រួប​រួម​ជាតិ សម្រាប់​ខួប​ទី​៨៥​ព្រះវស្សា

ព្រះមហាក្សត្រថៃ ព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បានស្នើសុំអោយមាន សាមគ្គីភាព និងលំនឹងភាព សម្រាប់ប្រទេសរបស់ទ្រង់ នៅក្នុងព្រះរាជសង្កថាមួយ នៅពីមុខបណ្ដាជន រាប់សិបម៉ឺននាក់ កាលពីថ្ងៃពុធទី៥ធ្នូនេះ ធ្វើក្នុងឱកាសព្រះរាជពិធី ចម្រើនព្រះជន្ម ៨៥ព្រះវស្សារបស់ព្រះអង្គ។


អ្នកមានស្វាមីភ័ក្រ នឹងព្រះចៅ ភូវិបុល អាឌុលយ៉ាដេត បង្ហាញរូបរបស់ទ្រង់។ រូបថត Xinhua/Rachen Sageamsak ។

រូបភាពពីលើអាកាស បញ្ចាំងតាមទូរទស្សន៍ បានបង្ហាញអោយឃើញពី ហ្វូងមនុស្សយ៉ាងធំសម្បើម ពាក់អាវពណ៌លឿង ដែលជា ពណ៌នៃរាជានិយម កំពុងប្រមូលគ្នាពពាក់ពពូន ទៅមើលក្បួនដង្ហែររបស់ព្រះមហាក្សត្រ និងរងចាំស្ដាប់ ព្រះរាជបន្ទូលដ៏ខ្លីមួយ នៃ ព្រះមហាក្សត្រអង្គនេះ ដែលបានគ្រងរាជ្យលើបល្ល័ង្គ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...