ភ្ញាក់ព្រឹកឡើងចេញទៅក្រៅផ្ទះ ប្រទះអន្លង់ជម្រៅជាង៤៤ម៉ែត្រ!
តើមាននរណាម្នាក់ នឹកស្មានដល់ឬទេ? ភ្ញាក់ព្រឹកឡើង ចេញពីគេហដ្ឋាន ចុះទៅកាន់សួនច្បារក្រោយផ្ទះ ស្រាប់តែប្រទះឃើញអន្លង់ រណ្ដៅដ៏ធំមួយ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃទី២១ ខែវិច្ឆិកាកន្លងទៅ ក្នុងសង្កាត់ «Beaune-Les-mines» នៃក្រុង លីមូជ (Limoges) ភាគកណ្ដាលប្រទេសបារាំង។ ក្រុមអ្នកជំនាញបារាំង បានអះអាងថា អន្លង់នោះ ជារណ្ដៅជីករករ៉ែមាស ដែលត្រូវបានគេធ្វើអាជីវកម្ម នៅឆ្នាំ១៩៣២។ នេះបើតាមសេចក្ដីរាយការណ៍ របស់ទូរទស្សន៍រដ្ឋបារាំង ប៉ុស្ដ៍លេខ៣។
នៅមានស្លាកស្នាមជាច្រើន ដែលបង្ហាញពីសកម្មភាពជីករករ៉ែមាស ដូចជាអណ្ដូងមួយ សម្រាប់ចុះទៅកាន់រូងក្រោមដី ដែលត្រូវបានជីកខ្វាត់ខ្វែង នៅពេលនោះ។ បញ្ហាដែលបង្កភាពភ័យបារម្ភកាន់តែខ្លាំង ទៅដល់បណ្ដាជន ដែលមានផ្ទះនៅក្នុងសង្កាត់ «Beaune-Les-mines» គឺរូងក្រោមដីមួយ បានស្ថិតនៅពីខាងក្រោមផ្ទះពួកគេ។ រូងនោះ មានប្រវែងបណ្ដោយ១០០ម៉ែត្រ កំពស់២ម៉ែត្រ និងមានជម្រៅពីខាងលើ [...]