Posts tagged as "Sam Rainsy"

ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​«ឈ្នះ​ចិត្ត» ក្នុង​រឿង​ក្តី​ប្រឆាំង​ ហ៊ុន សែន (vdo)

ប្រធាន​​ចលនា​យុវជន​គណបក្ស​សម រង្ស៊ី សង្ឃឹម​«ឈ្នះ​ចិត្ត» ក្នុង​រឿង​ក្តី​ប្រឆាំង​ ហ៊ុន សែន (vdo)

ការប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីជំរះបញ្ជីគ្នា រវាងអ្នកនយោបាយខ្មែរ កំពុងតែកើតមានតទៅទៀត។ លោក សួង សុភណ្ឌ ប្រធាន​ក្រុម​យុវជនគណបក្សប្រឆាំងសម រង្ស៊ី បានដាក់ពាក្យបណ្ដឹងមួយ ទៅកាន់តុលាការក្រុងភ្នំពេញ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី​ ហើយ​បាន​ប្រាប់មនោរម្យព័ងអាំងហ្វូ ថាលោកនឹង«ឈ្នះចិត្ត» លោកហ៊ុន សែន។


លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានប្រកាសថា នឹងប្តឹងបកទៅប្រធានចលនាយុវជនគណបក្សសម រង្ស៊ី ដែលបាន​ប្តឹងលោក ពី​បទ​មនុស្សឃាតគិតទុកជាមុនវិញ ក្នុងករណីមនុស្សផ្អើលជាន់គ្នា នៅកោះពេជ្រ កាលពីយប់ថ្ងៃទី២២ ចូលថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១០។ លោកបានថ្លែងឡើង ក្នុងពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លី [...]

«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ

«រួមរឹត» ជន​​អាថ៌កំបាំង​របស់ នរោត្ដម សីហនុ

ទោះគេមិនអាចដឹងថា តើលោក«រួមរឹត»ជាមនុស្សពិត ឬជាមិត្តពីកុមារ របស់សម្ដេចសីហនុក៏ដោយ តែអ្វី​ដែល​គេបានដឹង ពីលោក«រួមរឹត» គឺរបៀបរបបសរសេរ របស់លោក«រួមរឹត» មានលក្ខណៈដូចទៅនឹង របៀប​របបសរសេររបស់សម្ដេច សីហនុ រហូតធ្វើអោយមានគេគិតថា លោក«រួមរឹត»គឺសម្ដេចនរោត្ដម សីហនុ នេះ​ខ្លួន​ព្រះអង្គតែម្ដង។

«ជនផ្ដាច់ការ»

នៅក្នុងអត្ថបទរបស់លោក«រួមរឹត» លោកបានវាយតំលៃលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាចំហរនិង​ជា​រឿយៗ ថាជា «ជនផ្ដាច់ការ» ហើយលោក«រួមរឹត»និយាយថា ក្រុមអ្នករាជានិយមត្រូវលោកហ៊ុនសែន ធ្វើ​បាប​ក្នុងសភាពដ៏ឃោឃៅ មិនអាចគិតស្មានដល់។

លោក«រួមរឹត»ធ្លាប់សរសេរ តាមបែបកំសាន្ដសប្បាយ ពីជីវិតនយោបាយរបស់«កៀពូចាំ» (ឬកម្ពុជា) - ព្រះ​រាជាណាចក្រ របស់ព្រះរាជា ស៊ុហានី (ឬសីហនុ) - និងតំណាងរាស្រ្ត ស៊ី សំរាំង (ឬសម រង្សី) ឬក៏ធ្លាប់​ជជែក​ពី ព្រះអង្គម្ចាស់ ស៊ីហីម៉ូណា (ឬសីហមុន្នី) ថាមិនមានសកម្មភាពខ្លាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...