Posts tagged as "Intifada"

អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

អតីត​ប្រធានាធិបតី​អ៊ីស្ត្រាអែល ទទួល​មរណភាព

អតីតប្រធានាធិបតី អតីតនាយករដ្ឋមន្ត្រី របស់ប្រទេសអ៊ីស្ត្រាអែល និងជាម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក ស៊ីម៉ុន ពែរ៉េស (Shimon Peres) បានទទួលមរណភាព កាលពីយប់ថ្ងៃអង្គារ ចូលមកថ្ងៃពុធនេះ ក្នុង​ជន្មាយុ​៩៣ឆ្នាំ។ លោកបានរងគ្រោះ នឹងអាការៈដាច់សសៃឈាម ក្នុងខួរក្បាល ហើយបាន​ចូល​ទៅ​សម្រាក​ព្យាបាល នៅ​ក្នុង​មន្ទីរពេទ្យ តាំងពីថ្ងៃទី១៣ ខែកញ្ញាកន្លងមក។

លោក រ៉ាហ្វី វ៉ាលដែន (Rafi Walden) គ្រូពេទ្យផ្ទាល់ខ្លួន របស់លោក ពែរ៉េស ជាអ្នកប្រកាសដំណឹងនេះ ដោយ​ផ្ទាល់ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង (AFP)។ លោក វ៉ាលដែន បានថ្លែងថា៖ «បាទ ពិតហើយ! លោកបាន​ចាក​ចេញ​ទៅ នៅពេលលោកបានគេងលង់លក់ រវាងម៉ោងប្រមាណជា ៣ភ្លឺ (ម៉ោងក្នុងស្រុកអ៊ីស្ត្រាអែល ត្រូវនឹង​ម៉ោង ៧ព្រឹក នៅស្រុកខ្មែរ)»។

ប៉ុន្តែគ្រូពេទ្យរូបនេះ មិនបានផ្ដល់ព័ត៌មានឲ្យបានលំអិតជាងនេះទេ។ លោកគ្រាន់តែបន្ថែមថា សន្និសីទ​សារព័ត៌មាន​មួយ កំពុងត្រៀមធ្វើ [...]

ក្រុម​ហាម៉ាស រង​ការ​វាយ​សំពង​ពី​អ៊ីស្រ្តាអែល៖ នាយ​ទាហាន​​​ម្នាក់​​ស្លាប់

ក្រុម​ហាម៉ាស រង​ការ​វាយ​សំពង​ពី​អ៊ីស្រ្តាអែល៖ នាយ​ទាហាន​​​ម្នាក់​​ស្លាប់

នាយទាហាន របស់ក្រុមហាម៉ាស មួយរូបត្រូវបានសម្លាប់ ដោយការវាយប្រហាមួយ របស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធ​ទី១៤វិច្ឆិកា នៅក្នុងតំបន់ហ្គាស្សា។ ជាការឆ្លើយតបវិញ ក្រុមប្រដាប់អាវុធ អ៊ីស្លាមនិយម របស់ប៉ាឡេស្ទីន បានប្រកាសថា ការស្លាប់របស់នាយទាហ៊ានលោក អាមេដ អាល់ ឌ្យាអាបារី បាន«បើកទ្វាថាននរក»។


រថយន្ដរបស់ អាមេដ អាល់ ឌ្យាអាបារី ក្រោយការវាយប្រហាររបស់អ៊ីស្រ្តាអែល នាថ្ងៃទី១៤វិច្ឆិកាឆ្នាំ២០១២។
រូបថត Adel Hana/AP។

ការភ័យបារម្ភ បានកើតឡើងជាទូទៅ បន្ទាប់ពីការវាយប្រហា តាមផ្លូវអាកាសមួយរបស់អ៊ីស្រ្តាអែល កាលពីថ្ងៃពុធទី​១៤​ខែវិច្ឆិកា ដោយបានសម្លាប់លោក អាមេដ អាល់ ឌ្យាអាបារី (Ahmed al Jaabari) មេដឹកនាំយោធាមួយរូប របស់ក្រុម​ហាម៉ាស (Hamas) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...