Posts tagged as "Xi Jinping"

រថភ្លើង​ទី​មួយ បានចេញពី​រាជធានី​ឡុងដ៍ មកដល់​​ប្រទេស​ចិន

រថភ្លើង​ទី​មួយ បានចេញពី​រាជធានី​ឡុងដ៍ មកដល់​​ប្រទេស​ចិន

ជាខ្សែរថភ្លើងទីបី ដែលបានធ្វើដំណើរចេញ ពីទឹកដីភាគខាងលិច នៃទ្វីបអ៊ឺរ៉ុប មកកាន់ទឹកដីភាគ​ខាងកើត នៃ​ទ្វីប​អាស៊ី និង​ជាខ្សែរថភ្លើងទីមួយ ដែលភ្ជាប់រាជធានី ឡុងដ៍ នៃចក្រភពអង់គ្លេស មកកាន់ក្រុង យីវូ (Yiwu) ស្ថិត​នៅ​​ភាគ​ខាង​ត្បូង នៃក្រុងសៀងហៃ ប្រទេសចិន។

ចេញដំណើរពីរាជធានី ឡុងដ៍ តាំងពីថ្ងៃទី១០ ខែមេសា (៣សប្ដាហ៍មុន) រថភ្លើងនេះ​ទើបនឹង​ចូលមក​ចត ក្នុង​ស្ថានីយ៍​អាយស្ម័យាន នៃ​ក្រុង«យីវូ» នៅវេលាម៉ោង ១ និង៣០នាទី ព្រឹកព្រហាមថ្ងៃសៅរ៍ ទី២៩ ខែ​មេសា​នេះ​ ដោយ​ឆ្លងកាត់​តាមផ្លូវដែក នៃប្រទេសជាច្រើន មានចំងាយសរុបប្រមាណជាង ១២ ០០០គីឡូម៉ែត្រ។ នេះ បើ​តាម​ការ​ប្រកាស​ឲ្យដឹង របស់​សហគ្រាសចិន ដែលទទួលបន្ទុក ទៅលើការដឹកជញ្ជូននេះ។

ប្រទេស ដែលរថភ្លើងបាន​ឆ្លងកាត់ មានប្រទេសបារាំង ប៊ែលហ្សិក អាល្លឺម៉ង់ ប៉ូឡូញ ប៊ីយ៉េឡូរ៉ូស្ស៊ី រ៉ូស្ស៊ី និង​ប្រទេស​កាហ្សាកស្ដង់។ ផ្លូវដែក​ពីរខ្សែមុន ដែលភ្ជាប់អ៊ឺរ៉ុប​ខាងលិច ទៅកាន់ប្រទេសចិន [...]

ប៉េកាំង​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់ ឌុយតែតេ

ប៉េកាំង​គាំទ្រ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់ ឌុយតែតេ

រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសគាំទ្រ ជាសាធារណៈ នូវយុទ្ធនាការប្រឆាំងគ្រឿងញៀន ដ៏ចម្រូងចម្រាស់ របស់ប្រទេសហ្វីលីពីន ដែលបានសម្លាប់មនុស្ស ច្រើនជាង៥៣០០នាក់ ក្នុងរយៈពេលមិនដល់៦ខែ រាប់​ចាប់​តាំង​ពី​ការស្បថ ចូលកាន់តំណែងថ្មីថ្មោង របស់ប្រធានាធិបតី រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែល​បាន​ជាប់​ឆ្នោត យ៉ាងភ្លូកទឹកភ្លូកដី កាលពីពាក់កណ្ដាលឆ្នាំនេះ។ តែការគាំទ្ររបស់ចិន មិនបាន​ផ្ដល់​ការ​សប្បាយ​ចិត្ត ទៅ​ដល់​អង្គការ​សហ​ប្រជាជាតិ និងសហរដ្ឋអាមេរិកប៉ុន្មានឡើយ។

បើតាមរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក «Delfin Lorenzana» បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតចិន​ប្រចាំ​នៅ​រដ្ឋធានី ម៉ានីល លោក «Zhao Jianhua » បានស្នើផ្ដល់ទៅឲ្យប្រទេសហ្វីលីពីន នូវទឹកប្រាក់ប្រមាណជា ១៤​លាន​ដុល្លារ ដើម្បីឲ្យប្រទេសនេះ មានសមត្ថភាព អាចទិញអាវុធ និងសម្ភារៈចាំបាច់​ផ្សេង​ទៀត ពីប្រទេសចិន សម្រាប់​បម្រើ​ឲ្យយុទ្ធនាការ ប្រឆាំងឧក្រិដ្ឋកម្ម [...]

មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ

មន្ត្រី​ចិន​ជាន់ខ្ពស់​ម្នាក់ នឹង​ត្រូវ​ដឹកនាំ​​នគរបាល​អន្តរជាតិ

អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈ របស់ប្រទេសចិនកុម្មុយនីស លោក ម៉េង ហុងវៃ (Meng Hongwei) ត្រូវបានជ្រើសតាំង ឲ្យឡើងមក​ដឹកនាំ​«នគរបាលអន្តរជាតិ (Interpol)» បន្ត​តំណែង​ពី​ប្រធាន​មុន នៃ​ស្ថាប័ន​មួយនេះ ដែលជាជនជាតិបារាំង គឺអ្នកស្រី មៀរ៉ៃ បាឡេស្ត្រាហ្សី (Mireille Ballestrazzi)។ នេះ​បើ​តាម​លទ្ធផល នៃមហាសន្និបាទធំប្រចាំឆ្នាំ របស់ស្ថាប័នអន្តរជាតិនេះ កាលពីប៉ុន្មានថ្ងៃមុន នៅ​លើ​កោះបាលី នៃ​ប្រទេស​ឥណ្ឌូនេស៊ី។

ការជ្រើសតាំងមន្ត្រី មកពីប្រទេសចិន ដើម្បីធ្វើជាមេដឹកនាំ «នគរបាលអន្តរជាតិ» នេះ ត្រូវបានគេមើល​ឃើញថា នឹងជួយ​បង្ក​ភាព​ងាយ​ស្រួល ដល់មហា​អំណាចកុម្មុយនីស ដើម្បីតាមប្រមាញ់​ជន​ល្មើស​«ឆ្លង​ដែន»​ទាំងឡាយ ដែលជាប់សង្ស័យក្នុងសំនុំរឿងឧក្រិដ្ឋ រឿងពុករលួយ និងបទរំលោភ​ផ្នែកសេដ្ឋកិច្ច ហើយ​កំពុង​រស់​នៅ​ឯ​បរទេស។

គួរជម្រាបដែរថា តាំងពីការឡើងមកកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិន ក្នុងឆ្នាំ២០១២នោះមក លោក [...]

អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

អតីត​មន្ត្រី​ចិន​ជាន់​ខ្ពស់​ម្នាក់ ត្រូវ​បាន​ផ្តន្ទាទោស​«ប្រហារជីវិត»

អតីតមន្ត្រីទទួលខុសត្រូវ ជាន់ខ្ពស់ថ្នាក់ខេត្តមួយរូប ដែលត្រូវបានរកឃើញ ថាបានទទួលប្រាក់សំណូក ច្រើន​ជាង​២៤០លានយ័ននោះ ត្រូវបានផ្ដន្ទាទោស ប្រហារជីវិត កាលពីថ្ងៃអាទិត្យ។ ប៉ុន្តែការផ្តន្ទាទោសបែបនេះ ជា​ទូទៅ​តែង​បន្ថយមកអនុវត្តន៍ ត្រឹមជាការជាប់ទោសក្នុងពន្ធនាគារ អស់មួយជីវិតប៉ុណ្ណោះ។

តាំងពីឡើងកាន់តំណែង ជាប្រធានាធិបតីនៃប្រទេសចិនកុម្មុយនីស នៅឆ្នាំ២០១២នោះមក លោក ស៊ី ជិនពីង (Xi Jinping) បានបើកយុទ្ធនាការដ៏សម្បើមមួយ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ដែលបានស៊ីរូងផ្ទៃក្នុង នៃ​ប្រព័ន្ធ​ដឹកនាំចិន ដែលមានទម្រង់បែបការិយាធិបតេយ្យ ដ៏ចាក់ឫសស្រាប់នោះផង។ សម្រាប់ក្រុមអ្នកវិភាគ បាន​យល់​ឃើញ​ថា ចំណាត់ការទាំងឡាយ នៅក្នុងយុទ្ធនាការនេះ ជៀសមិនផុតឡើយ ពីការជាប់ពាក់ព័ន្ធ ជា​មួយ​ឥទ្ធិពលនយោបាយ។

អតីមន្ត្រីជាប់ទោសខាងលើ គឺជាបងធំទីមួយ រវាងពីឆ្នាំ២០០១ មកទល់ឆ្នាំ២០១១ របស់គណបក្ស​កុម្មុយនីស​ចិន ប្រចាំនៅក្នុងខេត្ត យន់ណាម [...]

វីដេអូ​ដ៏​រន្ធត់ៗ ពី​ព្រឹត្តិការណ៍​ផ្ទុះ​ដ៏​សម្បើម​នៅ​ធានជីង​ប្រទេស​ចិន

វីដេអូខាងលើនេះ បានមកពីកាម៉េរ៉ាសុវត្ថិភាព ដែលបានបង្ហាញយ៉ាងច្បាស់ ពីកម្លាំង និងសន្ធឹកនៃការផ្ទុះ។ នៅ​ក្នុងវីដេអូ គេបានឃើញបុរសម្នាក់ ដែលឈរនៅមាត់ទ្វា ត្រូវបានបំប៉ើងខ្លួនពេញមួយទំហឹង ដោយសន្ធឹក​នៃ​ការ​ផ្ទុះ។ គេនៅមិនទាន់ដឹងថា តើបុរសម្នាក់នេះ នឹងមានសភាពបែបណានៅឡើយ។

ប្រសិនជាការផ្ទុះមានកម្លាំងខ្លាំងនោះ វាជាអ្វីដែលបានបន្សល់ទុក នៅថ្ងៃនេះ នូវរូបភាពដ៏រន្ធត់នៃកន្លែង​កើត​ហេតុ ដែលប្រៀបបាន នឹងតំបន់សង្គ្រាមមួយ ដែលទើបនឹងពើបប្រយុទ្ធគ្នាហើយ។ មិនខុសទេ ព្រោះនេះជា​ការផ្ទុះ​មួយ ដែលកម្លាំងស្មើរនឹង ការផ្ទុះម្សៅ TNT (សម្រាប់ធ្វើគ្រាប់បែក ឬគ្រាប់មីន)។ នេះបើតាមការពន្យល់ របស់​ទីភ្នាក់ងារ​សារព័ត៌មានផ្លូវការ ចិនថ្មី។ ការផ្ទុះដំបូង មានកម្លាំងស្មើរ នឹងការផ្ទុះម្សៅ TNT ទំងន់៣តោន រីឯ​ការ​ផ្ទុះ​លើក​ទី​ពីរ មានកម្លាំងស្មើរនឹង ២១តោន។