Posts tagged as "Information"

សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ

សារពត៌មាន និងច្បាប់៖ «វិមតិសង្ស័យ» បាន​ជា​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ

រហូតមកដល់បច្ចុប្បន្ននេះ បណ្តាញផ្សព្វផ្សាយ សារពត៌មានក្នុងស្រុកមួយចំនួន បានចុះផ្សាយនូវអត្ថបទ ឬរូបភាពរបស់​ ខ្លួន​ជាច្រើន ដែលទាក់ទងនឹងការចាប់ខ្លួនជនសង្ស័យ ឬជនត្រូវចោទ ដែលទើបធ្វើការឃាត់ខ្លួន ដោយពុំទាន់បានឆ្លង​កាត់ ការសម្រេចសេចក្តី របស់តុលាការថាមានទោសនៅឡើយ។ ស្ទើរគ្រប់បណ្តាញសារពត៌មានទំាំងនោះ បានថតរូបជន​សង្ស័យ ហើយបានដាក់ផ្សាយទាំងស្រុង​ ដោយពុំមានការបិទបាំងឡើយ ។ មួយវិញទៀត ជនល្មើសដែលបទប្រព្រឹត្ត​របស់់ពួកគេ មិនមែនជាបទល្មើសជាក់ស្តែង ដោយមានជាប់ខ្នោះនៅនឹងដៃ និងដោះសំលៀកបំពាក់អស់ នៅសល់តែ​ខោក្នុងខ្លីផង ត្រូវបានផ្សាយបង្ហាញជាសាធារណៈ តាមរយៈទូរទស្សន៍ ឬបណ្តាញសារពត៌មានទាំងនោះ។


រូបភាពដកស្រង់បែបនេះ មិនពិបាករកមើលទេ [...]

ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ

ស្ថានទូតបារាំងខឹងកាសែតខ្មែរ ផ្សាយរូប​ជនរងគ្រោះ​ខ្វះវិជ្ជាជីវះ

ជនជាតិបារាំងម្នាក់ត្រូវបានខ្មាន់កាំភ្លើង៣នាក់ បាញ់សម្លាប់ កាលពីយប់ថ្ងៃទី២៣ ចូលថ្ងៃទី២៤កក្កដា ក្នុង​ខណៈ​ដែលលោក​កំពុងតែជិះម៉ូតូ។ គេបានអោយដឹងថា ជនជាតិបារាំងនេះ ឈ្មោះ ហ្រ្វង់ ម៉ាទីជើ (Franck Mathieu) អាយុ ៤៣ឆ្នាំ បានត្រូវ បាញ់សម្លាប់ ប្រហែលជាមកពីគាត់ បានប្រកែកមិនព្រមប្រគល់ទូរស័ព្ទ ឬ ក្ដាបញ្ជា អាយប៉ាដ ( iPad) ទៅពពួកជនល្មើស ជាប់សង្ស័យនោះ។

ការបាញ់សម្លាប់បានកើតមានជារឿយៗ នៅប្រទេសកម្ពុជា ហើយវាបានក្លាយជាទម្លាប់ធម្មតារបស់ អ្នក​កាសែត​ក្នុងស្រុក​មួយចំនួន ក្នុងកាផ្សាយពត៌មាន ពី«បទល្មើស»ទាំងនេះ ដោយព្រមទាំងមានភ្ជាប់រូបថត របស់​ជនរងគ្រោះមកជាមួយផង។ រូបភាពខ្លះ ជារូបភាព យ៉ាងរន្ធត់ខ្លោចផ្សារជាទីបំផុត ដែលគេមិនគួរ នឹង​អោយ​សារធារណជន​ជាទូទៅ មើលឃើញនោះ ទេ។ ការផ្សាយនេះ វាបានធ្វើហួសពីបន្ទាត់ព្រំដែន នៃវិជ្ជាជីវះ​របស់​អ្នកសារពត៌មាន និងសិទ្ធនៃការទទួលពត៌មាន របស់ ពលរដ្ឋ តែវាបានប្រែក្លាយជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...