Posts tagged as "Kim Jong-Un"

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

កូរ៉េខាងជើង ទំនង​កំពុង​រៀបចំ​បាញ់​កាំជ្រួច​ថ្មី​ទៀត

រូបភាពថតដោយ ប្រព័ន្ធផ្កាយរណប បានបង្ហាញពីការរៀបចំមួយ ដែលមានទម្រង់ដូចការរៀបចំបាញ់កាំជ្រួច កាលពីខែមេសា​កន្លងទៅ។


កូរ៉េខាងជើង ក្នុងពេលដែលកំពុងត្រៀមរៀបចំ បាញ់បង្ហោះកាំជ្រូចរបស់ខ្លួន។

«ប្រទេសកូរ៉េខាងជើង ទំនងដូចជាត្រៀមរៀបចំ ការបាញ់សាកល្បងកាំជ្រួច ចម្ងាយឆ្ងាយមួយ។» នេះបើតាមរូបភាពចាប់ដោយ យុទ្ធនាការពាណិជ្ជកម្មខាងរូបភាព របស់ក្រុមហ៊ុន ឌីហ្សីថល គ្លប អ៊ីន។ ម្ចាស់យុទ្ធនាការនេះបាននិយាយថា «រូបភាពថ្មីៗទាំងនេះ បានបង្ហាញពីសកម្មភាពយ៉ាងរស់រវើកបន្ថែមទៀត នៅតំបន់ស៊ូអេ ផ្នែកពាយព្យនៃប្រទេស»។ តំបន់នេះធ្លាប់បានប្រើប្រាស់ ដើម្បី​បាញ់សាកល្បងមិនបានសម្រេច កាលពីខែមេសាកន្លងទៅ នូវកាំជ្រួចមួយដែលប្រទេសនេះប្រកាសថា [...]

កូរ៉េខាងជើងថា មានលទ្ធភាព អាចវាយអាមេរិកបាន

កូរ៉េខាងជើងថា មានលទ្ធភាព អាចវាយអាមេរិកបាន

អ្នកជំនាញជាច្រើន បានវាយតំលៃថា ជាជំហានមួយថ្មីទៀត នៃការគំរាមកំហែងផ្នែកពាក្យសំដី របស់ទីក្រុង ព្យុងយ៉ាង ក្រោយពេលផលិតកាំជ្រួចអន្ដរទ្វីប មិនបានសម្រេច កាលពីពេលថ្មីៗនេះ។


អគ្គមគ្គុទេសថ្មីវ័យក្មេង គីម ជុង អ៊ុង នៅពីមុខហ្វូងព្យុហយាត្រារំលឹកខួប១០០ឆ្នាំ នៃកំណើតរបស់គីម អ៊ីល​ ស៊ុង។

ប្រទេសកូរ៉េខាងជើង បានតម្លើងសម្លេងរបស់ខ្លួន កាលពីថ្ងៃអង្គារទី០៩តុលានេះ ថាខ្លួនឯងបានផលិតសម្រេចហើយ នូវកាំជ្រួចយុទ្ធសាស្ត្រ ដែលមានសមត្ថភាព នឹងអាចបាញ់ទៅដល់ទឹកដីសហរដ្ឋអាមេរិក។ តែសំរាប់អ្នកវិភាគ លើសំនុំ រឿងនេះ ចាត់ទុកថាជាការគម្រាមថ្មីមួយ ដើម្បីឆ្លើយតបនឹងកិច្ចព្រមព្រៀងមួយ ដែលបានធ្វើឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល [...]

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

កូរ៉េខាងត្បូង បន្តសកម្មភាពយោធា ក្រោម​ក្រសែរ​ភ្នែក​របស់​ព្យុងយ៉ាង

យោងតាមកាសែតប្រចាំថ្ងៃ របស់បារាំង RFI.fr ដែល ផ្សាយនៅលើ internet ថ្ងៃ  ២០ កុម្ភះ ២០១២ បាននិយាយពី ភាពតានតឹងបានកើតមានឡើងវិញ នៅឧបទ្វីបកូរ៉េ ខណៈដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិក បានសម្រេចចិត្តបន្ត​ ធ្វើសកម្មភាពយោធា នៅក្នុងសមុទ្រលឿង បង្កអោយព្យុងយ៉ាង ក្ដៅក្រេបក្រោប ហើយសន្យាថានឹងតបតរ​ ដោយគ្មានអាសូរ ។

កាលពីព្រឹកថ្ងៃ ច័ន្ទ វិទ្យុជាតិ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយ ជាមួយនឹងពាក្យជេរប្រទេច និង ការគំរាមកំហែង ជាចំលើយឆ្លើយតប ដល់ការធ្វើសមយុទ្ធ​នេះ ដែលកូរ៉េខាងជើង ចាត់ទុកថា ជាការ ប្រកាសសង្គ្រាម ។ ប៉ុន្តែ មេបញ្ជាការកងទ័ព របស់កូរ៉េខាងត្បូង បានរក្សាភាពនឹងនរ ដោយសហការជាមួយ យោធាអាមេរិករ នូវគំរោងការសមយុទ្ធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...