Posts tagged as "ONU"

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ជួប សុរិយា ស៊ូប៊ែឌី

រដ្ឋាភិបាល​កម្ពុជា​បដិសេធ​មិន​ជួប សុរិយា ស៊ូប៊ែឌី

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានសំដែងការសោកស្តាយ នៅចំពោះការអាក់ខាន ការជួបប្រាស្រ័យទាក់ទង ជាមួយដៃគូពិភាក្សា ក្នុងជួររដ្ឋាភិបាល នាពេលបំពេញបេសកកម្ម របស់លោកក្នុង ខែធ្នូ ឆ្នាំ២០១២នេះ។ លោកអះអាងថា លោកមិនដឹងច្បាស់ ពីការច្រានចោល នូវរបាយការណ៍វិភាគ អំពីស្ថានភាពសិទ្ធិមនុស្ស និងបញ្ហាប្រឈមនានា ដែលកម្ពុជាជួបប្រទះ ។ 

អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិមនុស្សនៅកម្ពុជា បានចោទជាសំនួរឡើងថា ហេតុអ្វីបានជាស្ថានភាព ទំនាក់ទំនងរវាងលោក និងរដ្ឋាភិបាលកម្ពុជាកើតឡើងយ៉ាងដូច្នេះ តើមកពីហេតុអ្វី? លោកបានសំដែងការភ្ញាក់ផ្អើល ដោយបានឮប្រតិកម្ម ចំពោះអនុសាសន៍ មួយចំនួនរបស់លោក តែទោះជាយ៉ាងណាក៏ដោយ លោកសូមអរគុណ ដល់រដ្ឋាភិបាល ដែលបានអញ្ជើញរូបលោក មកប្រទេសកម្ពុជា និងមិនធ្វើឲ្យមានការរាំងស្ទះ ដល់ដំណើររបស់លោក ក្នុងការជួបជាមួយនឹង ជនរងគ្រោះ [...]

អ្នក​រាយការណ៍​ពិសេស អ.ស.ប. នៅ​តែ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា

អ្នក​រាយការណ៍​ពិសេស អ.ស.ប. នៅ​តែ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស នៅ​កម្ពុជា

សម្រាប់លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ដំណើរមកកាន់កម្ពុជានៅពេលនេះ លោកមានបំណងសង្កេតមើល ពីការអនុវត្តតាមអនុសាស ដែលលោកបានផ្ដល់ជូនក្នុងរបាយការណ៍លើកមុន និងឃ្លាំមើលពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ស្ថានភាពសិទ្ធិមនុស្ស ដែល​លោកបានលើកឡើង នៅក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ថានៅមានការព្រួយបារម្ភខ្លាំង នៅឡើយ។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី ក្នុងសន្និសិតកាសែត កាលពីរសៀលថ្ងៃសុក្រទី១៤ធ្នូ ឆ្នាំ២០១២។
រូបថត MONOROOM.info/ Phnom Thom

ក្នុងពេលបញ្ចប់បេសកកម្មលើកទីប្រាំបី លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិ​មនុស្សនៅកម្ពុជាបានធ្វើសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១២ ។ [...]

កម្ពុជា៖ សាលា​ឧទ្ទរណ៍​បដិសេធ ការ​សុំ​នៅ​ក្រៅ​ឃុំ - ស៊ូប៊ើឌី ជួប ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ

កម្ពុជា៖ សាលា​ឧទ្ទរណ៍​បដិសេធ ការ​សុំ​នៅ​ក្រៅ​ឃុំ - ស៊ូប៊ើឌី ជួប ម៉ម សូណង់ដូ ក្នុង​ពន្ធនាគារ

សម្រាប់ប្រព័ន្ធយុត្តិធម៌ខ្មែរ លោក ម៉ម សូណង់ដូ ជាប់ទោស២០ឆ្នាំ ជាឧក្រិដ្ឋជន ក្នុងបទមានបំណងបង្កើតក្រុមប្រដាប់អាវុធ ចង់​ផ្ដាច់ទឹកដី បង្កើតតំបន់​អប្បគមន៍។ តែសម្រាប់អង្គការលើកលែងទោសអន្តរជាតិ ដែលទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស លោកម៉ម សូណង់ដូ ជាអ្នកទោសមនសិការ ដែលបានធ្វើការតស៊ូមតិ សម្រាប់អោយមានសិទ្ធិសេរីភាពជាទូទៅមួយ ជូនដល់​ប្រជាពលរដ្ឋកម្ពុជា។

លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) បានជួបលោកម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ កាលពីថ្ងៃទី១២ធ្នូ ក្នុងពន្ធនាគារ ព្រៃសរ ស្ថិតនៅខាងក្រៅរាជធានីភ្នំពេញ នៅក្នុងក្របខ័ណ្ឌនៃកំណែទម្រង់ យ៉ាងយឺតយ៉ាវ នៃប្រព័ន្ធយុត្តិធម៌ខ្មែរ។ នេះជាសេចក្ដី​រាយការណ៍អោយដឹង ក្នុងអត្ថបទមួយរបស់ កាសែតក្នុងស្រុកឈ្មោះ ភ្នំពេញប៉ុស្ដ៍។ លោក ស៊ូប៊ើឌី បានពន្យល់ ថាលោកបានជួប​ជាមួយនឹង សកម្មជនអ្នកតស៊ួមតិ ចំណាស់៧១ឆ្នាំរូបនេះ ក្នុងគោលបំណង នាំយកមកអោយ នូវការគាំទ្ររបស់លោក [...]

សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ សហប្រជាជាតិ ជាប់​ឆ្នោត​ថ្មី

សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ សហប្រជាជាតិ ជាប់​ឆ្នោត​ថ្មី

សមាជិកថ្មី មិនអចិន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក្នុងការត្រួតពិនិត្យ ថែរក្សាសន្ដិភាព បានជាប់ឆ្នោតថ្មី និងសារជាថ្មី សំរាប់អាណត្តិពីរឆ្នាំ (២០១៣-២០១៤) ខាងមុខនេះ ដោយមហាសន្និបាតរបស់ អង្គការនេះ កាលពីថ្ងៃ១៨តុលាកន្លងទៅនេះ។ ប្រទេសដែលជាប់ឆ្នោតថ្មីនោះ ដែលរួមមាន ប្រទេស​អូស្ត្រាលី (Australie) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentine) នឹងបានអង្គុយនៅលើកៅអី ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការ​សហប្រជាជាតិ ចាប់ពីថ្ងៃទី០១មករា២០១២ខាងមុខនេះ ជាមួយនឹងសមាជិកសន្តិសុខអចិន្ត្រៃយ (ចិន អាមេរិក រូស្សី បារាំង អង់គ្លេស) ទាំងប្រាំផ្សេងទៀត។

អគ្គលេខាធិការសហប្រជាជាតិ សំដែង​មរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ

អគ្គលេខាធិការសហប្រជាជាតិ សំដែង​មរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃច័ន្ទទី១៥តុលានេះ នៅទីក្រុងញ៉ូយក ដោយអ្នកនាំពាក្យ​របស់ លោក បាន គីមមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖


អតីតព្រះមហាក្សត្រ ធ្វើសេចក្ដីថ្លែង នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៧៩។

លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ សូមសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ទៅដល់ព្រះញាតិវង្ស ទៅដល់​រដ្ឋាភិបាល និងជូនដល់ប្រជាជនកម្ពុជា បន្ទាប់ពីការសោយទីវង្គត របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហនុ។ លោកអគ្គលេខាធិការ នៅចងចាំមិនភ្លេច ពីរាជកិច្ចយ៉ាងធំមួយ របស់អតីតព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ ប្រទេសជាតិ​របស់ទ្រង់ និងមរតក ដែលព្រះអង្គបានបន្សល់ទុកអោយ ក្នុងនាមជាថ្នាក់ដឹកនាំតែមួយ ដែលមានការ ស្រឡាញ់ចូលចិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...