ព័ត៌មានគ្រាប់បែក បានបង្ខំឲ្យយន្ដហោះពីរចុះចតជាបន្ទាន់
យន្ដហោះចម្បាំងធុញប្រដេញជាច្រើនគ្រឿង របស់បញ្ជាការដ្ឋានការពារអាកាស នៃតំបន់អាមេរិកខាងជើង (NORAD) បានហោះទៅអមយន្ដហោះដឹកអ្នកដំណើរទាំងពីរគ្រឿង កាលពីរសៀលថ្ងៃសៅរ៍ម្សិលម៉ិញ និងបានបង្ខំឲ្យធ្វើការចុះចតជាបន្ទាន់ នៅព្រលានយន្ដហោះអន្តរជាតិ នៃទីក្រុងអាត្លង់តា បន្ទាប់ពីការគម្រាមមួយអាចយកជាការបាន ត្រូវបានបង្ហោះផ្សាយនៅលើបណ្ដាញសង្គមទ្វីសធើរ ស្ដីពីវត្តមានគ្រាប់បែកនៅក្នុងយន្ដហោះ។
យន្ដហោះទាំងពីរគ្រឿង ដែលភ្ជាប់ជើងហោះហើរក្នុងស្រុក បានចុះចតដោយសុវត្ថិភាព នៅព្រលានយន្ដហោះអន្តរជាតិ ហាតហ្វៀល ចាក់សុន នៃទីក្រុងអាត្លង់តា ភាគខាងកើតសហរដ្ឋអាមេរិក។ យន្ដហោះទីមួយ នៃជើងហោះហើរលេខ ១១៥៦ របស់ក្រុមហ៊ុនអាកាសចរណ៍ ដែលតា (Delta) ហោះចេញពីក្រុង ផ័រឡេន (Portland) នៅក្នុងរដ្ឋ អូរ៉េហ្គន (Oregon) និងយន្ដហោះទីពីរ [...]