Posts tagged as "Miss Monde"

លា​ហើយ ឈុត​ខ្លី​បង្ហាញ​សាច់ នៅ​ក្នុង​ការ​ប្រលង​បវរ​កញ្ញា​ពិភពលោក

បវរកញ្ញាពិភពលោក នឹង​លែង​ដាក់​បញ្ចូល​កម្មវិធី ឈុត​ងូត​ទឹក​ខ្លីៗ​ជា​បន្ត​ទៀត ទៅ​ក្នុង​ការ​ប្រកួត​របស់​ខ្លួន​ទៀត​ហើយ។ នេះ​ជា​ការ​ប្រកាស​របស់​លោក​ស្រី ជូលៀ ម័រឡី (Julia Morley) នៅ​ក្នុង​ទស្សនាវដ្ដី Elle ដែល​បោះ​ផ្សាយ​នៅ​អាមេរិក។ លោក​ស្រី ជូលៀ ដែល​ឡើង​ជា​ប្រធាន​កម្មវិធី​ប្រលង​បវរកញ្ញា​ពិភពលោក តាំង​ពី​ឆ្នាំ១៩៥១​មក​នោះ បាន​និយាយ​ពន្យល់​ថា៖ «ខ្ញុំ​អត់​ត្រូវ​ការ​ចង់​ឃើញ​ស្ត្រី ដើរ​ក្នុង​ឆាក ដោយ​ស្លៀក​ពាក់​ខ្លី​បង្ហាញ​សាច់​នោះ​ទេ។ វា​ដូច​ជា​អត់​មាន​ប្រយោជន៍​អ្វី ទៅ​ឲ្យ​ស្ត្រី ឬ​នរណា​ដទៃ​ឡើយ។»

លោកស្រីបាន​បក​​ស្រាយ​បន្ត​ថា៖ «ខ្ញុំ​មិន​ខ្វល់​ថា គូទ​របស់​នាង​នេះ មាន​ទំហំ​ធំ​ជាង​គូទ​របស់​នាង​មួយ​ទៀត​ទេ។ យើង​អត់​មាន​មើល ពី​គូថ​របស់​ពួក​នាង​សោះ។ យើង​ស្ដាប់​ពី​អ្វី ដែល​ពួក​នាង​និយាយ។»

តាមពិតទៅ ការប្រកាសរបស់លោកស្រីប្រធាន មិនសូវជាមានអ្វីចម្លែកឡើយ។ ព្រោះនរណាក៏ដឹងដែរថា [...]

បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង ជាប់​ជា​បវរកញ្ញា​«ពិភពលោក​ឆ្នាំ​២០១៤»

បវរកញ្ញា​អាហ្វ្រិក​ខាង​ត្បូង ជាប់​ជា​បវរកញ្ញា​«ពិភពលោក​ឆ្នាំ​២០១៤»

ជានិស្សិត​ខាង​វេជ្ជសាស្ត្រ មាន​កំពស់​១,៧៧​ម៉ែត្រ និង​មាន​កែវ​ភ្នែក​មុត​ថ្លា កញ្ញា រ៉ូឡែន ស្ត្រូស ត្រូវ​បាន​គណៈ​មេ​ប្រយោគ​ប្រកាស​ថា ជា​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៤​នេះ បន្ត​តំណែង​ពី​បវរកញ្ញា​ឆ្នាំ​មុន ដែល​ជា​ជន​ជាតិ​ហ្វីលីពីន កញ្ញា មេហ្គាន យ៉ុង (Megan Young)។

ជាមួយនឹង​ចំណង់​ចំណូល​ចិត្ត​កីឡា និង​ភ្លេង បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៤​ថ្មី បាន​បន្លឺ​សម្លេង ពី​កណ្ដាល​ឆាក​នៃ​ការ​ប្រលង​ជ្រើសរើស​ថា៖ «អាហ្វ្រិក​ខាង​ត្បូង នេះ​ជា​អ្វី​ដែល​ខ្ញុំ​រក​មក​ជូន​អ្នក​ហើយ»។

សម្រាប់ចំណាត់ថ្នាក់​លេខ​ពីរ បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​ប្រទេស​ហុងគ្រី កញ្ញា អេឌីណា គូលស្កា (Edina Kulcsar) ខណៈ​ចំណាត់​ថ្នាក់​លេខ​បី បាន​ទៅ​លើ​បវរកញ្ញា​មក​ពី​សហរដ្ឋ​អាមេរិក កញ្ញា អេលីហ្សាប៊ែត សាហ្វ្រីត (Elizabeth Safrit)។

តែកម្មវិធីនេះមិនសូវជាមានភាពស្រស់បំព្រងប៉ុន្មានទេ [...]

នូ ស្រីនៀត ជាប់​ជា​បវរ​កញ្ញា​មាន​ប្រជាប្រិយ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ MGI 2014

នូ ស្រីនៀត ជាប់​ជា​បវរ​កញ្ញា​មាន​ប្រជាប្រិយ​ក្នុង​ការ​បោះ​ឆ្នោត នៅ​ MGI 2014

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

បវរកញ្ញា​អាល់ហ្សេរី ឆ្នាំ​២០១៤ ជា​វិស្វករ​ខាង​ព័ត៌មាន​វិទ្យា

ខុសពីបវរកញ្ញានៅតាមប្រទេសមួយចំនួន ដែលរៀបចំការប្រកួតតាំងពីមុនឆ្នាំថ្មី ឬនៅដើមឆ្នាំ រាជនីសម្ផស្ស​អាយុ២០ឆ្នាំ របស់ប្រទេសអាល់ហ្សេរី  ទើបនឹងត្រូវបានជ្រើសរើស ជាបវរកញ្ញា នៅយប់ថ្ងៃសុក្រ​ទី​០៥ ឆ្លង​មកថ្ងៃសៅរ៍ ទី០៦ ខែកញ្ញា សម្រាប់ឆ្នាំ២០១៤នេះប៉ុណ្ណោះ។ នាង ហ្វាម៉ា ស៊ូរ៉ា សាប្រ៊ីន ឈូអីប (Fatma​-Zohra Sabrine Chouib) បានទទួលតំណែងមួយឆ្នាំ ដោយបានឈ្នះលើបេក្ខនារីចំនួន២០នាក់ មកពីគ្រប់​តំបន់​ក្នុង​ប្រទេស នៃទ្វីបអាហ្វ្រិកខាងជើងមួយនេះ។

ពិធីប្រលងបវរកញ្ញា បានធ្វើឡើងយ៉ាងសម្បើម នៅលើវេទិកាប្រកបដោយភ្លើងចម្រុះពណ៌ នៃសណ្ឋាគារ ហីលតុន (Hilton) ដ៏ល្បីឈ្មោះ។ បេក្ខនារីទាំងអស់ ត្រូវដើរបង្ហាញ ដោយមានស្លៀកពាក់ សម្លៀក​បំពាក់​ប្រពៃណី និងសម្រាប់រាត្រីស្រមោលសរ។

រាជនីសម្ផស្ស ដែលបានជាប់ពីការប្រកួតក្នុងឆ្នាំនេះ នឹងត្រូវឡើងទៅប្រកួតបវរកញ្ញាពិភពលោក នាប៉ុន្មាន​ខែខាងមុខនេះទៀត។ សូមជម្រាបជូនថា នេះជាលើកដំបូងហើយ [...]

ស្រីស្រស់ជាតិភូមា នាង ម៉ៃ ម៉ាតណូអេ (May Myat Noe) ត្រូវបានជាប់ជាបវរកញ្ញា«អាស៊ីប៉ាស៊ីភិក» កាល​ពីខែឧសភាកន្លងទៅនេះ នៅក្នុងពិធីជ្រើសរើសដ៏ពិសេសមួយ នារដ្ឋធានី សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែបន្ដិចក្រោយមក ស្រីអាយុ១៨ឆ្នាំ ដែលជាប់ឈ្មោះ ថាស្អាតជាងគេនៅតំបន់អាស៊ីខាងកើតរូបនេះ បាន​ធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង ទៅដល់គណៈកម្មការជ្រើសរើសបវរកញ្ញា ដែលជាអ្នកសម្រេចចិត្ត​ឲ្យនាង​បាន​ទទួលតំណែង។

ក្រោយមកទៀត គណៈកម្មការបវរកញ្ញានេះ ក៏បានទទួលយកមកឲ្យនាង ម៉ៃ នូវកិច្ចសន្យាចម្រៀង និង​ការ​សម្ដែង​ជា​ច្រើន ហើយពួកគេចង់ឲ្យមានការផ្លាស់ប្ដូរខ្លះៗ ទៅលើរូបរាងរបស់នា។

លោក ដេវិដ គីម (David Kim) អ្នកទទួលបន្ទុកខាងផ្ដល់ព័ត៌មាន របស់គណៈកម្មការ បានថ្លែងថា៖ «យើង​គិតថា នាងគួរតែស្អាតឲ្យបានខ្លាំងជាងនេះ។ អញ្ចឹងហើយ ទើបពេលនាងបានមកដល់ យើងបានបញ្ជូន​នាងទៅកាន់មន្ទីរពេទ្យ ដើម្បីបន្ថែមទំហំសុដន្ដ។»

«តែ គឺនៅពេលនោះហើយ ដែលបញ្ហាបានកើតឡើង» លោក គីម បានបន្ថែម។

តាមគម្រោង នាង ម៉ៃ ដែលអមដំណើរដោយម្ដាយនោះផង បានធ្វើដំណើរទៅកាន់រដ្ឋធានី សេអ៊ូល សម្រាប់​រយៈពេល តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ រយៈពេលនេះ បានអូសបន្លាយរហូតជាង ៣ខែ ជាមួយនឹងការចំណាយយ៉ាងសម្បើម។ គណៈកម្មការបវរកញ្ញាបានប្រកាសទៀតថា «នាង​ ម៉ៃ បានកុហក ហើយមិនដែលគោរពគណៈកម្មការ ប្រធានគណៈកម្មការ អ្នកចាត់ចែង ឬក៏អ្នកគាំទ្ររបស់នាងនោះទេ»។

ស្ងាត់បាត់ សូន្យឈឹងតែម្ដង!

ដោយសារតែហេតុនេះ ទើបនាងត្រូវបានទម្លាក់ចេញ ពីតំណែង។ គណៈកម្មការបវរកញ្ញា បានកំណត់​ឲ្យ​នាង​ប្រគល់ម្កុដ ត្រឡប់មកវិញ។ ហើយសំបុត្រយន្ដហោះមួយ ក៏ត្រូវបានទិញឲ្យនាង ដើម្បីឲ្យនាងបាន​ត្រឡប់​មក​រដ្ឋធានីរ៉ង់ហ្គូន ប្រទេសភូមាវិញដែរ។ ការកំណត់របស់គណៈកម្មការ និងសំបុត្រយន្ដហោះ ចេះ​តែមាន​និង​ត្រៀម​ឲ្យនាង តែគេមិនដែលឃើញនាង បានជិះនៅលើជើងយន្ដហោះ ដែលគេកំណត់ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​វិញ សូម្បីតែស្រមោលឡើយ។

ទស្សនាវដ្ដីក្នុងស្រុកមួយ របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា អតីតរាជនីសម្ផស្សជាតិភូមារូបនេះ បានឡើងយន្ដហោះត្រឡប់ទៅប្រទេសវិញ តាំងពីប៉ុន្មានថ្ងៃមុននេះម្លេះ។ ចាប់ពីពេលនោះមក គេមិន​ទទួល​ដំណឹងអ្វីសោះតែម្ដង ពីស្រីស្រង់រូបនេះ។ នាង ម៉ៃ បានគេចខ្លួនបាត់មែន តែនាងមានទៅជាមួយ នូវ​ម្កុដ​ពេជ្រ​​បរវកញ្ញា ដែលមានតម្លៃដល់ទៅ ១សែន៥ម៉ឺនដុល្លារ៕

បវរកញ្ញា អាស៊ីប៉ាស៊ីភិក រត់​គេច​ខ្លួន​បាត់... តែ​មាន​ម្កុដ​ពេជ្រ​ទៅ​ជា​មួយ !


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...